ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​ម្នាក់ចង់​​​ចូល​បន្ទប់​តែ​ទ្វារ​​បើក​អត់​​ចេញ លុះ​ធាក់​ទ្វារ​​មើល​ឃើញ​ផ្អើល​នាំ​​គ្នា​រត់​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​បាត់បង់​ជីវិត​ដោយ​យក​ខ្សែ​អង្រឹង​បញ្ចប់ជីវិត​ខ្លួនឯង​មិនដឹង​ពី​មូលហេតុ លុះ​ទាល់តែ​អ្នកស្រុក​ធាក់​ទម្លាយ​ទ្វារ​បន្ទប់ទឹក ទើប​ដឹង និង​បង្ក​ឱ្យ​មាន​ភ្ញាក់ផ្អើល​តែ​ម្តង កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២០…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​បាត់បង់​ជីវិត​ដោយ​យក​ខ្សែ​អង្រឹង​បញ្ចប់ជីវិត​ខ្លួនឯង​មិនដឹង​ពី​មូលហេតុ លុះ​ទាល់តែ​អ្នកស្រុក​ធាក់​ទម្លាយ​ទ្វារ​បន្ទប់ទឹក ទើប​ដឹង និង​បង្ក​ឱ្យ​មាន​ភ្ញាក់ផ្អើល​តែ​ម្តង កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ចាន់គិរី សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ សុច ផល្លា អាយុ​៣៤​ឆ្នាំ មុខរបរ​ជា​អ្នក​លក់​ផ្លែ​ឈើ មាន​ទីលំនៅ​ក្នុងភូមិ​-​សង្កាត់​កើតហេតុ​។ ជន​រង​គ្រោះ​ត្រូវ​គេ​ឃើញ​ដោយ​យក​ខ្សែ​អង្រឹង​ចងទៅ​នឹង​ដំបូល​បន្ទប់ទឹក រួច​ចង​ភ្ជាប់​នឹង​.​ករប​ស់ជន​រង​គ្រោះ ហើយ​ជើង​របស់​ជន​រង​គ្រោះ​ដល់​ឥដ្ឋការ៉ូ​។

បើ​តាម​ស្ត្រី​ឈ្មោះ ភួង សីហា អាយុ​៤៧​ឆ្នាំ ជា​អ្នក​ជិតខាង​គ្រួសារ​ង​គ្រោះ​ប្រាប់​សមត្ថកិច្ច​ថា ដំបូង​គ្មាន​អ្នក​ណា​ដឹង​ថា​ជន​រង​គ្រោះ​បាត់បង់​ជីវិត​នោះ​ទេ​។ ស្ត្រី​រូប​បន្ត​ថា លុះ​មុន​ពេល​ផ្អើល​ឆោឡោ​នោះ កូនស្រី​របស់​ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​៤​នាក់​បាន​ទៅ​ប្រាប់​ថា នាង​ចង់​បត់ជើង តែ​ទ្វារ​បន្ទប់ទឹក​ជាប់​បើក​មិន​ចេញ ក៏​មក​សុំ​ឲ្យ​ទៅ​ជួយ​មើល​។

ស្ត្រី​ដដែល​បន្ត​ថា លុះ​ពេល​គាត់​ទៅ​ដល់​ចំណុច​កើតហេតុ ក៏​ធាក់​ទ្វារ​បន្ទប់ទឹក​របើក ទើប​ឃើញ​ហេតុការណ៍​នេះ និង​ភ្ញាក់ផ្អើល​រត់​ទាំងអស់​គ្នា​តែ​ម្តង​។

ចំណែក​បុរស​ឈ្មោះ មឿង ធឿ​ន អាយុ​៤០​ឆ្នាំ ត្រូវជា​ប្តី​របស់​ជន​រង​គ្រោះ​និយាយ​ថា គ្រួសារ​របស់​គាត់​មិន​ដែល​មាន​ទំនាស់​អ្វី​នឹង​គ្នា​ទេ ហើយ​សព្វមួយដង ប្រពន្ធ​គាត់​ក្រោយ​ពេល​ធ្វើ​បាយ​ម្ហូប​ឲ្យ​កូន​ៗ​រួច តែងតែ​ទៅ​ជួយ​លក់ដូរ​ជាមួយ ប៉ុន្តែ​ថ្ងៃនេះ​មិនឃើញ​ទៅ​កន្លែង​លក់ដូរ​សោះ ស្រាប់តែ​ទទួល​ព័ត៌មាន​ពី​កូន​ៗ​តាម​ទូរស័ព្ទ​ថា «​ម៉ាក់​បញ្ចប់ជីវិត​ខ្លួនឯង​បាត់​ហើយ​» ទើប​គាត់​ដឹង​។

ទោះជា​យ៉ាងណា ពេល​នេះ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល និង​អាជ្ញាធរ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​កំពុង​សាកសួរ​គ្រួសា​សព ដើម្បី​ឈាន​ទៅ​ធ្វើការ​ត្រួតពិនិត្យ និង​ធ្វើ​កោសល​វិ​ច្ច័​យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ