ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ចុះ​អនុវត្ត​សាលក្រម កូន​បំណុល​​ស្រែក​ទ្រហោយំ​ថា អយុត្តិធម៌​ណាស់​ម្ចាស់​ថ្លៃ​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី​១៣ ខែតុលា ឆ្នាំ​២០២០ លោក​ព្រះរាជអាជ្ញា​រង​នៃ​អយ្យ​ការ​អម​សាលាដំបូង​ខេត្តស្វាយរៀង បាន​ដឹកនាំ​កម្លាំង​ចុះ​អនុវត្ត​សាលដីកា​លេខ ៥២០ ចុះ​ថ្ងៃ​ទី​២៤…

ខេត្តស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី​១៣ ខែតុលា ឆ្នាំ​២០២០ លោក​ព្រះរាជអាជ្ញា​រង​នៃ​អយ្យ​ការ​អម​សាលាដំបូង​ខេត្តស្វាយរៀង បាន​ដឹកនាំ​កម្លាំង​ចុះ​អនុវត្ត​សាលដីកា​លេខ ៥២០ ចុះ​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០០៧ របស់​តុលាការ​កំពូល ដោយ​ចុះ​រុះរើ​ផ្ទះ និង​សំណង់​ផ្សេង​ៗ​ចេញពី​ដី​ភូមិ​ដែល​មាន​ប័ណ្ណ​សំគាល់​សិទ្ធិ​លេខ A១:១២៨១ ចុះ​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​១៩៩៣ ស្ថិត​នៅ​ភូមិ​កៀន​សាំង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង ឲ្យ​ទៅ​ឈ្មោះ តន់ វឌ្ឍនៈ (​ជា​ម្ចាស់បំណុល​) ដោយ​កូនបំណុល​ឈ្មោះ តន់ ថាវ​រី រស់នៅ​លើ​ដី​ទំនាស់​នេះ​ចាប់តាំងពី​ឆ្នាំ​១៩៨៨។

ម្ចាស់​ដី​ឈ្មោះ តន់ គឹ​ម​អ៊ា​ត បាន​អះអាង​ថា ជា​ដី​កេរ្តិ៍​បាន​ទិញ​នៅ​ឆ្នាំ​១៩៧០​ដល់​១៩៧៥ ត្រូវ​ប៉ុ​ល​ពត​ជម្លៀស​ចេញ ។ ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា​១៩៧៩ បាន​មក​រស់នៅ​វិញ​ដោយ​ប្តី​ទៅ​ធ្វើការ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ចំណែក​ប្រពន្ធ​ធ្វើការ​នៅ​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង ដោយ​ពិបាក​ក្នុង​ការ​ទំនាក់ទំនង​ពី​ប្តី ទើប​ប្រពន្ធ​សុំ​ផ្ទេរ​ទៅ​ធ្វើការ​ជាមួយ​ប្តី​នៅ​ពេទ្យ​កាល់​ម៉ែ​ត ដោយ​ទុក​ដី និង​ផ្ទះ​ឲ្យ​ប្អូនស្រី​ឈ្មោះ តន់ ថាវ​រី នៅ​ចាំ​ឲ្យ​។

ប្រភព​ដដែល​បន្ត​ថា ដោយ​ភាព​អយុត្តិធម៌​ទើប​ស្រែក​ទ្រ​ហ៊ោ​យំ​ថា អយុត្តិធម៌ ដោយ​ចោទ​ថា ឈ្មោះ​តន់ វឌ្ឍនៈ យក​ប័ណ្ណ​សំគាល់​សិទ្ធិ​លេខ A១: ១២៨១ នៅ​កន្លែង​ផ្សេង​មក​ប្តឹង​រំលោភ​យក​ដី​របស់​ពួក​គាត់​ដោយ​អយុត្តិធម៌​។ ហើយ​បាន​សុំ​អំពាវនាវ​សូម​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន មេត្តា​ជួយ​រក​យុត្តិធម៌ ផ្តល់​ក្រុមការងារ​ក្រសួងយុត្តិធម៌​ចុះ​ធ្វើ​អធិការកិច្ច​ស្រាវជ្រាវ​រក​ការ​ពិត។

ដោយ​អាជ្ញាធរ លោក​មេ​ភូមិ លោក​ចៅសង្កាត់ លោក​ម៉​ម មាស អតីត​ប្រធាន​ភូមិបាល​ក្រុង​ស្វាយ​រៀង​បាន​ចេញ​លិខិត​បដិសេធ​ថា ប័ណ្ណ​សំគាល់​សិទ្ធិ​លេខ A១:១២៨១ ពុំ​មែន​នៅ​ចំណុច​ទីតាំង​ដី​ដែល​ឈ្មោះ​តន់ ថាវ​រី និង​ប្តី​ឈ្មោះ​ហ៊ ហាន រស់នៅ​សព្វថ្ងៃ​ទេ ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ