ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកស្គាល់អ្នកថតរូបប្រាសាទអង្គរវត្តយ៉ាងស្រស់ស្អាតពីលើវេហានិងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង!

3 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ប្រសិនជាយើងលឺពាក្យថា ប្រាសាទអង្គរវត្ត នោះយើងប្រាកដជាដឹងថា អង្គរវត្ត ជានិមិត្តរូបដ៏រុងរឿងនៃព្រលឹងជាតិរបស់ប្រជាជនកម្ពុជាយើង ហើយប្រាសាទដ៏ល្បីល្បាញមួយនេះ គឺស្ថិតនៅក្នុងខេត្តសៀមរាប។ ប្រាសាទអង្គរវត្ត…

ខេត្តសៀមរាប ៖ ប្រសិនជាយើងលឺពាក្យថា ប្រាសាទអង្គរវត្ត នោះយើងប្រាកដជាដឹងថា អង្គរវត្ត ជានិមិត្តរូបដ៏រុងរឿងនៃព្រលឹងជាតិរបស់ប្រជាជនកម្ពុជាយើង ហើយប្រាសាទដ៏ល្បីល្បាញមួយនេះ គឺស្ថិតនៅក្នុងខេត្តសៀមរាប។

ប្រាសាទអង្គរវត្ត គឺជាអច្ឆរិយវត្ថុដ៏កម្រមួយ របស់មនុស្សជាតិក្នុងប្រទេសកម្ពុជា ព្រោះជាស្នាដៃកំពូលមួយខាងស្ថាបត្យកម្មរបស់ព្រះមហាក្សត្រខ្មែរ ស្ថាបត្យករ សាស្ត្រាចារ្យ និងប្រជាជនកម្ពុជាក្នុងសម័យនោះ រួមគ្នាកសាងប្រាសាទមួយនេះ ហើយប្រសាទជាច្រើននៅក្នុងប្រទេសកម្ពុជា មិនមែនមានតែមួយប្រាសាទនេះនោះទេ គឺមានច្រើន និងសុទ្ធតែប្រាសាទល្បីៗ និងត្រូវបានជាប់ជាបេតិកភ័ណ្ឌពិភពលោកផងដែរ។

យ៉ាងណាមិញកន្លងមកយើងតែងតែឃើញការផ្តិតយករូបភាពខុសគ្នាៗពីប្រាសាទអង្គរ វត្ដ ដោយមានទាំងអ្នកអាជីព មិនមែនអាជីព ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ជាដើម។

ក៏ប៉ុន្តែថ្មីៗនេះ មានការថតរូបប្រាសាទអង្គរវត្ត ពីលើវេហា ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីពលរដ្ឋខ្មែរ និងជនបរទេស នោះគឺរូបភាពដែលមានអ្នកថតរូបម្នាក់នោះ ថតពីលើឧទ្ធម្ភាគចក្រ កាលពីថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២០។ ជាមួយរូបថតជាច្រើនសន្លឹកនៃប្រាសាទអង្គរវត្ត អមដោយសេចក្តីអត្ថាធិប្បាយរបស់ លោក លឹម សុភ័ក្ត្រ ដែលជាម្ចាស់រូប អង្គរវត្តលើវេហា បានថ្លែងថា ប្រាសាទអង្គរវត្ត មានកម្ពស់ ៦៥ម៉ែត្រ មានក្រឡាផ្ទៃប្រហែល ២០០ហិចតា រាងចតុកោណ ដែលកំណត់ដោយកំពែងព័ទ្ធជុំវិញប្រហែល ៥,៥គ.ម និង គូទឹក ដែលមានទទឹង ២០០ម៉ែត្រ ពិតធំសម្បើមក្នុងការដើរថតអោយសព្វគ្រប់ជ្រុងណាស់ ប៉ុន្តែឥឡូវយើងអាចហោះឆ្វែលថតមើលបាន។

បើទោះបី លោក លឹម សុភ័ក្ត្រ មិនមែនជាអ្នកថតរូបអាជីពក្តី ប៉ុន្តែស្នាដៃនៃការថតរូបរបស់លោក មានភាពទាក់ទាញ និងមើលទៅហាក់បីដូចជារូបថតត្រូវបានថតដោយអ្នកអាជីព អ៊ីចឹង។ យ៉ាងណាមិញ ក្រៅពីការស្រលាញ់ការថតរូប លោកក៏មានរបរផ្ទាល់ខ្លួនផងដែរ ដោយលោកធ្វើជាចុងភៅម្ហូបការលក្ខណៈគ្រួសារជាមួយប៉ាម៉ាក់ នៅក្រុងប៉ោយប៉ែត។

លោក លឹម សុភ័ក្ត្រ បានបន្តថា «ខ្ញុំថតលេងៗ ខ្ញុំមិនមែនជាអ្នកអាជីពនោះទេ រូបខ្ញុំថតទុកមើលនិងដើម្បីមានរូបខ្លួនឯងផង ហើយខ្ញុំក៏ផុសលើងហ្វេសប៊ុកខ្ញុំដែរ។ ទោះបីជា ខ្ញុំមិនមែនជាអ្នកអាជីព តែបើគេលួច ឬយកគឺខ្ញុំនឹងប្តឹង ឬរីផតទុកហើយ។ អ្នកថត គឺតែង តែចង់ទៅកន្លែងណាថ្មីៗ ពិសេសៗ និងទីកន្លែងណាដែលគេមិនសូវស្គាល់ ដូច្នោះថតបានមកស្អាត ឬមិនស្អាត ក៍បានទាក់ទាញចំណាប់អារម្មណ៍ អ្នកមើលដែរ»។

មានវ័យ ៤០ឆ្នាំ លោក លឹម សុភ័ក្ត្រ ចូលចិត្តនិងស្រឡាញ់ធម្មជាតិ ហើយនៅពេលលោកបានទៅដល់ទីកន្លែងណាមួយ លោកតែងតែថតរូបទុក គ្រាន់ជាការកំសាន្ត និងសម្រាប់ទុកមើលផ្ទាល់ខ្លួនរបស់លោក ដោយលោកបានថតជាប់តែម្តង ប្រហែលតាំងពី ២០១៤ និង ពីចាប់ផ្ដើមថតយកតែម្តងក្នុង ឆ្នាំ ២០១០មក។

ជាទូទៅរាល់ការធ្វើដំណើរដើរលេងលក្ខណៈគ្រួសារ ទៅកាន់រមណីយដ្ឋានក្នុងស្រុកដែលងាយស្រួល ដូចជា រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង កំពង់សោម សៀមរាប ព្រះវិហារ និងតាមកោះនានា ខ្ញុំតែងតែឆ្លៀតពេលថតទេសភាពផង ថតក្រុមគ្រួសារ ផង។

ប្រសិនជាចង់ទៅកន្លែងឆ្ងាយៗ ឡើងភ្នំ ដើរព្រៃទាល់តែណាត់គ្នីគ្នាហើយត្រូវមើលតាមអាកាសធាតុដែរ ។

លោក បន្ថែមថា «ក្នុងឆ្នាំ ២០២០ នេះ ខ្ញុំដើរបាន ៥ ទៅ ៦ កន្លែងដែរជាមួយបងប្អូនមិត្តភក្តិអ្នកថតរូបល្បីៗក្នុងស្រុក ទៅកាន់ទីតាំងដូចជា អារ៉ែង វាលវែង ស្ទឹងពពក ខ្នងផ្សារ វាលធំ ។ល។ ពេលខ្ញុំទំនេរ គឺទៅថតសត្វស្លាប និងទេសភាព នៅជិតៗកផ្ទះ ។
ដោយសារខ្ញុំនៅប៉ោយប៉ែត ឆ្ងាយពីពួកគេពេក ដូច្នោះការដើរ Tripជាក្រុមៗ ទៅព្រៃភ្នំឆ្ងាយៗ រាងរង្វើលបន្តិច ព្រោះត្រូវចំណាយពេលធ្វើដំណើរឆ្ងាយដើម្បីបានមកចូលរួមជាមួយ ក្រុមអ្នកថតរូបយើង ដែលគាត់នៅភ្នំពេញ» ៕

អត្ថបទសរសេរ ដោយ