ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រោយ​ភ្លៀង ម៉ូតូ​រលត់ម៉ាស៊ីន​គ្រប់​គ្នា​​!

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី​១៤ តុលា នេះ កត់សម្គាល់​ឃើញ​ប្រជា​ពលរដ្ឋ​​ជាអ្នកដំណើរ​​ដោយ​​ម៉ូតូជាច្រើនគ្រឿង​ បានរលត់ម៉ាស៊ីនម៉ូតូរបស់ខ្លួន​គ្រប់គ្នាខណៈជិះកាត់ទឹកជន់​លិច​​​ត្រង់​​​ចំណុច​ផ្លូវលេខ​៥៩៨ កែងផ្លូវ​១៩៨៦ ក្នុងសង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ…

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី​១៤ តុលា នេះ កត់សម្គាល់​ឃើញ​ប្រជា​ពលរដ្ឋ​​ជាអ្នកដំណើរ​​ដោយ​​ម៉ូតូជាច្រើនគ្រឿង​ បានរលត់ម៉ាស៊ីនម៉ូតូរបស់ខ្លួន​គ្រប់គ្នាខណៈជិះកាត់ទឹកជន់​លិច​​​ត្រង់​​​ចំណុច​ផ្លូវលេខ​៥៩៨ កែងផ្លូវ​១៩៨៦ ក្នុងសង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយ​អ្នក​ខ្លះ​​ត្រូវ​បណ្តើរ ខ្លះធាក់ម៉ូតូ​មិនឆេះ ហើយ​ខ្លះ​បណ្តើរម៉ូតូ​​ទៅរកជាង​ជួសជុល​ គឺ​ពិត​ជា​ពិបាក​ខ្លាំងមែនទែន​ ។

គួរបញ្ជាក់ថា កាលពីល្ងាច​ថ្ងៃទី​១៣ តុលា មេឃចាប់​ផ្តើម​​​ធ្លាក់​ភ្លៀង​រហូត​​ជាច្រើនម៉ោង បង្ក​ឱ្យ​​ទឹក​ហូរ​មិនទាន់​​ត្រូវជន់លិច​តាមបណ្តា​​ផ្លូវនានា​​ក្នុង​រាជធានភ្នំពេញ​ ។ ក្នុងនោះ នៅក្នុង​ខណ្ឌសែនសុខទាំងមូល ពិសេសផ្លូវ១៩៨៦ ​គឺរងគ្រោះ​​លិចផ្លូវ​​ធ្ងន់ធ្ងរជាង​គេ​ប្រហែល​៨០ ទៅ៩០%​ឯណោះ ។ នេះបើតាម​ការអះអាង​ពី​អាជ្ញាធរមូលដ្ឋាន ។

គួរបញ្ជាក់ទៀតថា ​គិតត្រឹមថ្ងៃទី​១៤ តុលា នេះ គឺ​ស្ថានភាព​​ទឹក​បានជន់លិច​ខ្លាំង​ជាងកាល​ពី​​ប៉ុន្មាន​ថ្ងៃ​មុន​ទៅទៀត ព្រោះ​ទឹក​ហូរ​លែងទាន់​ហើយ​ ។ កំពុង​មានការបារម្ភ បើមេឃនៅបន្ត​ធ្លាក់ភ្លៀង​ថ្ងៃនេះទៀត​នោះ​ គឺ​កាន់តែ​វីវរមែនទែនហើយ ពិសេស​នៅ​ក្នុង​ទឹកដី​ខណ្ឌសែនសុខ​ទាំង​មូលតែម្តង​។ ដូច្នេះ សូម​បង​ប្អូន​មានការប្រុងប្រយ័ត្ន​ប្រយែង​ពី​សុវត្ថិ​ភាព​​របស់ខ្លួន​​ឱ្យបានខ្ពស់​បំផុត ។

អត្ថបទសរសេរ ដោយ