ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar ធ្វើ​បាន Hat-Trick ជួយ​ប្រេ​ស៊ី​ល​ឈ្នះ​បេ​៉រូជាមួយ​កំណត់​ត្រា​ថ្មី

3 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ Neymar បាន​បំបែក​កំណត់​ត្រា​របស់​វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល Ronaldo Nazario បន្ទាប់​ពី​ធ្វើ​បាន ៣​គ្រាប់​ម្នាក់ឯង (Hat-Trick) ក្នុង​ជំនួប​ដែល​ប្រេ​ស៊ី​ល…

ប្រេ​ស៊ី​ល ៖ Neymar បាន​បំបែក​កំណត់​ត្រា​របស់​វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល Ronaldo Nazario បន្ទាប់​ពី​ធ្វើ​បាន ៣​គ្រាប់​ម្នាក់ឯង (Hat-Trick) ក្នុង​ជំនួប​ដែល​ប្រេ​ស៊ី​ល យកឈ្នះ​ម្ចាស់ផ្ទះ​បេ​៉រូដោយ​លទ្ធផល ៤-២ ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ប្រចាំ​តំបន់ CONMEBOL ពានរង្វាន់ World Cup 2022​។

Hat-Trick របស់ខ្សែប្រយុទ្ធ​ឆ្នើម​​ក្រុម Paris Saint-Germain ខាងលើ​រកបាន​ដោយ​បាន​ពិន័យ ១១​ម៉ែត្រ​ពីរលើក​ពោល​នៅ​នាទី ២៨ និង ៨៣ និង​មួយ​គ្រាប់​ទៀត​នៅ​នាទី ៩០+៤​។

គិត​មក​ទល់​ពេល​នេះ Neymar ដែល​ឈាន​ដល់​វ័យ ២៨​ឆ្នាំ បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​សរុប ៦៤ គ្រាប់​ពី​ការ​បង្ហាញខ្លួន​ចំនួន ១០៣​ប្រកួត​សម្រាប់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល ដោយ​បាន​ទម្លាក់ Ronaldo Nazario មក​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣ ដែល​មាន ៦២​គ្រាប់​ពី​ការ​បង្ហាញខ្លួន ៩៨​ប្រកួត​។

ខណៈ​ដែល​វីរបុរស​បាល់ទាត់ Pelé នៅ​តែ​ឈរ​នៅ​កំពូល​តារាង ​ក្នុង​បញ្ជី​អ្នករក​គ្រាប់​បាល់​ច្រើន​បំផុតរបស់​ប្រទេស​ប្រេ​ស៊ី​ល ដោយមាន ៧៧គ្រាប់ពីការបង្ហាញខ្លួនចំនួន ៩២ប្រកួត​៕ (ដកស្រង់ចេញពី Goal)

https://www.youtube.com/watch?v=igrISO1u0vc