ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទផ្លូវ​ជាតិ​លេខ​៣​​ មិន​ឱ្យ​​រថ​យន្ត​ធុន​ធំ​បើកឆ្លងកាត់​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ សមត្ថកិច្ច​អាជ្ញាធរ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​អាជ្ញាធរ​ខេត្តកណ្តាល​បាន​ប្រកាស​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​កំណាត់​ផ្លូវជាតិ​លេខ​៣​អោយ​ជ្រាប​ថា ចាប់ពី​វេលា​ម៉ោង​១២​អ​ធ្រា​ត្រ​ថ្ងៃ​ទី​១៣ ​ខែតុលា​ ឆ្នាំ​២០២០ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ត្រង់​​ចំណុច​ស្ពាន​7​មក​រា ព្រំ​ប្រទល់​ខេត្តកណ្តាល បាន​បិទផ្លូវ…

​រាជធានីភ្នំពេញ ៖ សមត្ថកិច្ច​អាជ្ញាធរ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​អាជ្ញាធរ​ខេត្តកណ្តាល​បាន​ប្រកាស​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​កំណាត់​ផ្លូវជាតិ​លេខ​៣​អោយ​ជ្រាប​ថា ចាប់ពី​វេលា​ម៉ោង​១២​អ​ធ្រា​ត្រ​ថ្ងៃ​ទី​១៣ ​ខែតុលា​ ឆ្នាំ​២០២០ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ត្រង់​​ចំណុច​ស្ពាន​7​មក​រា ព្រំ​ប្រទល់​ខេត្តកណ្តាល បាន​បិទផ្លូវ ជា​បណ្ដោះអាសន្ន​។

គោលដៅ​ឆ្លងកាត់​ស្ពាន​ទំនប់​៧​មក​រា ត្រូវ​បាន​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន​ចំពោះ​រថ យន្ត​ធុន​ធំ​ដែល​បើក​ឆ្លងកាត់ គឺ​ចាប់​បិទ​ពី​ផ្លូវ​លេខ​១០៤ ពី​រង្វង់​មូល​គួរ​ស្រូវ ឆ្ពោះទៅ ស្រុក​កណ្ដាលស្ទឹង និង​ផ្លូវជាតិ​លេខ​៣​ ចាប់ពី​រង្វង់​មូល​ចោម​ចៅ​ទៅ ។

តាម​ប្រភព​ព​ត៌​មាន​ពី​សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ​នឹង​កំលាំង​គ​ណៈ​បញ្ជាការ​ឯកភាព​ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្ដាល បានអោយ​ដឹង​ថា រថយន្ត​ធុន​ធំ​ដែល​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ស្ពាន​៧​មក​រា បាន​បិទ​មិន​ឲ្យ​ដំណើរ​ការ​ជា​បណ្ដោះ​អាសន្ន​សិន ចំណែក​រថយន្ត​ដឹក​អ្នកដំណើរ នឹង​រថយន្ត​ដឹក​កម្មករ ព្រមទាំង​រថយន្ត​ធុន​ល្មម បើក​ដំណើរការ​ជា​ធម្មតា ។

សមត្ថកិច្ច​ដដែល​បាន​បន្ត​ទៀត​ថា រថយន្ដ​ធុន​ធំ​ដែល​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ ចេញពី​រង្វង់​មូល​ចោម​ចៅ​ឆ្ពោះទៅ​ស្ពាន​៧​មក​រា មាន​ផ្លូវ វាង​២ បត់​ស្តាំ​ឆ្ពោះទៅ​ផ្លូវ​ផ្សារ បែក​ចាន នឹង​បត់​ឆ្វេងឆ្ពោះទៅ​ផ្លូវ​ព្រៃ​ស​ខណ្ឌដង្កោ ចំណែក​រថយន្ត​ធុន​ធំ ដែល​បើកបរ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ចេញពី​បណ្តា​ខេត្ត​មក​កាន់​ស្ពាន​៧​មក​រា បានអោយ​ឈប់​នឹង​អោយ​បត់​ត្រឡប់​ក្រោយ​វិញ ។

ការ​បិទផ្លូវ​នេះ​នឹង​បើក​ឲ្យ​ដំណើរការ​ធម្មតា​ឡើង​វិញ ខណៈ​ពេល​ដែល​ស្ថានភាព​ទឹកភ្លៀង ឈប់​បន្ត​ជន់​លិច​ទៀត ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ