ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ពលរដ្ឋ​រស់នៅ​តាម​មាត់​ស្ទឹង​មានការ​ប្រុង​ប្រយ័ត្ន ព្រោះ​ទំនប់​ចម្ការ​តែ​លើ​ភ្នំ​គិរី​រម្យ​បាន​បាក់​ហើយ

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ លោក​អភិបាលខេត្ត​កំពង់ស្ពឺ បាន​ជូនដំណឹង​ដល់​ពុក​ម៉ែ​មាមីង​បងប្អូន​ដែល រស់នៅ​ក្នុងស្រុក​ភ្នំស្រួច (​ឃុំ​ចំបក់ ឃុំ​តាំង​សំរោង ឃុំ​តាំង​ស្យា និង​ឃុំ​មហា​សាំង​) និង​មួយ​ផ្នែក​នៃ​ស្រុក…

ខេត្តកំពង់ស្ពឺ ៖ លោក​អភិបាលខេត្ត​កំពង់ស្ពឺ បាន​ជូនដំណឹង​ដល់​ពុក​ម៉ែ​មាមីង​បងប្អូន​ដែល រស់នៅ​ក្នុងស្រុក​ភ្នំស្រួច (​ឃុំ​ចំបក់ ឃុំ​តាំង​សំរោង ឃុំ​តាំង​ស្យា និង​ឃុំ​មហា​សាំង​) និង​មួយ​ផ្នែក​នៃ​ស្រុក សំរោង​ទង (​ឃុំ​តាំង​ក្រូច​) ទាំងអស់​មេត្តា​ជ្រាប​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២០ នេះ​ទំនប់​ចម្ការ​តែ ដែល​មាន​សមត្ថភាព​ស្តុក​ទឹក​ពី​៥ ទៅ​៧ លាន​ម៉ែត្រត្រីគុណ បាន​បាក់​ហើយ​។

ដូច្នេះ​សូម​ពុក​ម៉ែ​មាមីង​បងប្អូន​ដែល​រស់នៅ​តាម​បណ្ដា​ឃុំ​ពាក់ព័ន្ធ ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ប្រប​នឹង​មាត់​ស្ទឹង​សូម​មេត្តា​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​។ ក្នុង​ន័យ​នេះ​ដែរ សូម​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ សូម​មេត្តា​យកចិត្តទុកដាក់​នៅ​ក្នុង​ការ​រក្សា​កម្លាំង​ដើម្បី​ទុក​ចុះ​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ពេល​ដែល​គាត់​ត្រូវការ​សង្គ្រោះ​៕ ដោយ ៖ វង្ស សន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ