ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បរាជ័យ​របស់​មហាសេដ្ឋី​ធំ​ៗ​មួយ​ចំនួន

3 ឆ្នាំ មុន

បុគ្គល​ដែល​ជោគជ័យ​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​អាជីវកម្ម​ក្នុង​វិស័យ​ខុស​ៗ​គ្នា​ភាគច្រើន​ឆ្លងកាត់​បទ​ពិសោធន៍​ស្រ​ដៀង​គ្នា​មួយ​។ ពួក​គេ​ព្យាយាម​សម្រេច​អ្វីមួយ បរាជ័យ និង​បាន​បន្ត​ព្យាយាម​បន្ត​ទៀត​។ មនុស្ស​ដែល​មាន និង​ជោគជ័យ​កសាង​ទ្រព្យសម្បត្តិ​របស់​ពួក​គេ​លើ​ការ​បរាជ័យ​ដែល​ខ្លួន​បាន​ឆ្លងកាត់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​។ខាងក្រោម​គឺជា​ការ​បរាជ័យ​របស់​មហាសេដ្ឋី​ធំ​ៗ​មួយ​ចំនួន​ដែល​អ្នក​ប្រហែលជា​មិន​បានដឹង​ពី​មុន​មក​៖ ១. លោក​មហាសេដ្ឋី ជេ​ហ្វ…

បុគ្គល​ដែល​ជោគជ័យ​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​អាជីវកម្ម​ក្នុង​វិស័យ​ខុស​ៗ​គ្នា​ភាគច្រើន​ឆ្លងកាត់​បទ​ពិសោធន៍​ស្រ​ដៀង​គ្នា​មួយ​។ ពួក​គេ​ព្យាយាម​សម្រេច​អ្វីមួយ បរាជ័យ និង​បាន​បន្ត​ព្យាយាម​បន្ត​ទៀត​។ មនុស្ស​ដែល​មាន និង​ជោគជ័យ​កសាង​ទ្រព្យសម្បត្តិ​របស់​ពួក​គេ​លើ​ការ​បរាជ័យ​ដែល​ខ្លួន​បាន​ឆ្លងកាត់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​។
ខាងក្រោម​គឺជា​ការ​បរាជ័យ​របស់​មហាសេដ្ឋី​ធំ​ៗ​មួយ​ចំនួន​ដែល​អ្នក​ប្រហែលជា​មិន​បានដឹង​ពី​មុន​មក​៖

១. លោក​មហាសេដ្ឋី ជេ​ហ្វ បេ​សូ​ស (Jeff Bezos)
ការ​ជោគជ័យ​របស់​លោក​បេ​សូ​ស ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន Amazon និង ជា​បុរស​ដែល​មាន​ជាងគេ​លើ​លោក​កើត​ចេញពី​គោលការណ៍​នៃ​ការ​ទទួលយក​ហានិភ័យ និង​ស្វាគមន៍​ការ​បរាជ័យ​។ លោក​បាន​ជួបនឹង​ការ​បរាជ័យ​ដ៏​ធំ​មួយ​ព្រោះតែ​ទូរស័ព្ទ Amazon Fire Phone ដែល​បង្ក​ឲ្យ​ក្រុមហ៊ុន​ខាត​អស់​រាប់​លាន​ដុល្លារ​។

២. លោក​មហាសេដ្ឋី​ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates)
មាន​ពេល​ខ្លះ​ទៀត ការ​បរាជ័យ​ធំ​ៗ​មិនមែន​កើតឡើង​ព្រោះ​អ្នក​បាន​ធ្វើ​អ្វី​ខុស​ទេ តែ​មក​ពី​អ្នក​មិន​បាន​ធ្វើ​អ្វី​សោះ​។ កាលពីដើម​ទស​វត្ស​ឆ្នាំ ១៩៩០ Microsoft ជា​ក្រុមហ៊ុន​នាំមុខ​គេ​ក្នុង​វិស័យ​បច្ចេកវិទ្យា ហើយ​ក្រុមហ៊ុន​នេះ​មិន​បាន​ព្យាយាម​ផ្លាស់​ប្តូរ​ខ្លួន​ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង​ឡើយ​។ ការ​បរាជ័យ​របស់​លោក​ហ្គេ​ត​ស៍ ដែល​ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន​ក្នុង​ការ​ទទួលស្គាល់​សារៈសំខាន់​នៃ​អ៊ី​ន​ធើ​ណែ​ត និង​ការ​មើល​រំលង​ការ​គម្រាមកំហែង និង​ឱកាស​នៃ​បច្ចេកវិទ្យា​ថ្មី​ៗ​បាន​ប៉ះពាល់​ដល់​ក្រុមហ៊ុន​យ៉ាង​ខ្លាំង​។

៣. លោក​មហាសេដ្ឋី​ស្ទី​វ ចបស៍ (Steve Jobs)
លោក​ស្ទី​វ ចបស៍ ដែល​ជា​អតីត​នាយក​ប្រតិបត្តិ​របស់ Apple បាន​ផ្លាស់​ប្តូរ​ពិភពលោក​ជាមួយនឹង​កុំព្យូទ័រ និង​ស្មា​ត​ហ្វូ​ន​ដែល​លោក​បាន​នាំ​ចូល​ក្នុង​ទីផ្សារ​។ ប៉ុន្តែ​លោក​ក៏​បាន​បរាជ័យ​ជា​ច្រើន​ដង​ដែរ​។ នៅ​ឆ្នាំ ១៩៩៣ ការ​ចេញ​លក់ Macintosh TV និង Newton បាន​បរាជ័យ​យ៉ាង​ខ្លាំង​។ មុន​នោះ​ទៀត​រួម​មាន​កុំព្យូទ័រ Lisa ដែល​លក់​សរុប​បាន​តែ​ប្រមាណ ១០​ម៉ឺន​គ្រឿង​ប៉ុណ្ណោះ​។

៤. លោក​មហាសេដ្ឋី​អ៊ី​ឡុ​ន ម៉ាស (Elon Musk)
ដៃគូ​ប្រកួតប្រជែង​របស់​លោក​បេ​សូ​សរូប​នេះ​បាន​ជួប​ការ​លំបាក​ក្នុង​ការ​រក​ការងារ​តាំងពី​ឆ្នាំ ១៩៩៥ មុន​នឹង​អាច​ចាប់ផ្តើម​អាជីវកម្ម​ខ្លួនឯង​បាន​។ នៅ​ក្រុមហ៊ុន SpaceX លោក​ម៉ា​សបាន​បរាជ័យ​ក្នុង​ការ​បង្កើត​កាំជ្រួច​សម្រាប់​បង្ហោះ​ទៅ​អាវ​កាស​ជា​ច្រើន​ដង​ដូច​ជា​នៅ​ឆ្នាំ ២០០៦ ២០១៣ ២០១៥ និង ២០១៦ ជាដើម​។ ប៉ុន្តែ​ការ​ពុះពារ​របស់​លោក​បាន​អនុញ្ញាត​ឲ្យ​លោក​បង្ហោះ​កាំជ្រួច​ដែល​ផ្ទុក​ជន​អាវ​កាស​ពីរ​រូប​របស់ NASA ទៅ​អាវ​កាស​នៅ​ឆ្នាំ ២០២០ នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ