ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទផ្លូវ​​សំខាន់​មួយ​តភ្ជាប់​ពីផ្លូវជាតិ​លេខ​​១ ដើម្បី​បញ្ជៀ​ស​គ្រោះដោយ​ជំនន់ទឹកភ្លៀង​

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ផ្លូវ​កៅស៊ូ​លេខ​៣១៣ គឺជា​ផ្លូវ​ដ៏​សំខាន់​មួយ​ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ផ្សារ​កំពង់​សឹ​ង្ហ ចាក់​មក​ជាប់​និង​ផ្លូវជាតិ​លេខ​១១ ត្រង់​ចំណុច​កែង​ស្នេ​ហ៌ ដោយ​ឆ្លងកាត់​ស្រុក​ចំនួន​២​គឺ​ស្រុក​បាភ្នំ និង​ស្រុក​ពាមរ​ក៌​។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣…

ខេត្ត​ព្រៃវែង ៖ ផ្លូវ​កៅស៊ូ​លេខ​៣១៣ គឺជា​ផ្លូវ​ដ៏​សំខាន់​មួយ​ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ផ្សារ​កំពង់​សឹ​ង្ហ ចាក់​មក​ជាប់​និង​ផ្លូវជាតិ​លេខ​១១ ត្រង់​ចំណុច​កែង​ស្នេ​ហ៌ ដោយ​ឆ្លងកាត់​ស្រុក​ចំនួន​២​គឺ​ស្រុក​បាភ្នំ និង​ស្រុក​ពាមរ​ក៌​។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ​តុលា​នេះ អាជ្ញាធរ​ខេត្ត​បាន​សំរេច​បិទផ្លូវ​នេះ​ជា​បណ្តោះអាសន្ន​ហើយ ដោយ​មិន​អនុញ្ញាតអោយ​រថយន្ត​ធំ​ៗ​បើក​ឆ្លងកាត់​នោះ​ទេ ដោយសារ​តែ​កំណាត់​ផ្លូវ​នេះ ត្រូវ​បាន​ជំនន់​ទឹកភ្លៀង​ហូរ​កាត់​ខ្លាំង នៅ​ចំ​ណុ​ខ​ទំនប់​បង្ហៀរ​បឹង​ស្នេ​ហ៌ ក្នុង​ឃុំ​ធា​យ ស្រុក​បាភ្នំ​។

លោក ទេព ភា​រុណ អភិបាលស្រុក​បាភ្នំ បានអោយ​ដឹង​ថា ទំនប់​បង្ហៀរ​បឹង​ស្នេ​ហ៌​នេះ ត្រូវ​បាន​ទឹក​ហូរ​កាត់​ច្រើន​ថ្ងៃ​ហើយ ដោយសារ​តែ​ជំនន់​ទឹកភ្លៀង ប៉ុន្តែ​ទឹក​ហូរ​កាត់​តិច​ៗ​ប៉ុណ្ណោះ គឺ​ទើបតែ​រយៈពេល​២​ទៅ​៣​ថ្ងៃ​ចុង​ក្រោយ​នេះ ភ្លៀង​ធ្លាក់​ជ្រំ​រាល់ថ្ងៃ គួរ​ផ្សំ​និង​ទឹក​ហូរ​ចាក់​មក​ពី​តាម​វាល​តាម​ព្រែក​ផ្សេង​ៗ​ទៀត ធ្វើ​អោយ​កំពស់​ទឹក​កើន​កាត់​តែ​ច្រើន និង​ហូរ​កាត់​តាម​ទំនប់​បង្ហៀរ​បឹង​ស្នេ​ហ៌​កាន់តែ​ខ្លាំង ទើប​អាជ្ញាធរ​ខេត្ត​សំរេច​បិទផ្លូវ​លេខ​៣១៣​នេះ​ជា​បណ្តោះអាសន្ន​តែ​ម្តង ដើម្បី​ការពារ​កុំអោយ​អ្នកដំណើរ​ជួប​គ្រោះថ្នាក់​ជាយថាហេតុ និង​ដើម្បី​ការពារ​ផ្លូវ​កុំអោយ​ខូច​ផង​ដែរ​។

ទោះជា​យ៉ាងណា​ក៏​ដោយ លោក​អភិបាលស្រុក​បាន​បញ្ជាក់​ថា ការ​បិទផ្លូវ​នេះ​គឺ​មិន​បាន​បិទ​ទាំងស្រុង​នោះ​ទេ គី​បិទ​មិន​អោយ​ឆ្លងកាត់​តែ​រថយន្ត​ធំ​ៗ​ប៉ុណ្ណោះ ដោយ​តម្រូវ​អោយ​បើក​វាង​តាម​ផ្លូវ​ផ្សេង គឺ​បើ​រថយន្ត​បើក​មក​ពី​ផ្លូវជាតិ​លេខ​១ ត្រូវ​វាង​នៅ​ចំណុច​ផ្លូវកែង​តា​សូរ ចាក់​ទៅ​តាម​ឃុំ​ទឹកថ្លា ឡើង​ទៅ​ផ្លូវជាតិ​លេខ​៨​អា​វិញ ចំណែក​រថយន្ត​ធំ​ៗ​ដែល​បើក​មក​ពី​ក្រុង​ព្រៃវែង គឺ​ត្រូវ​វាង​ទៅ​តាម​ទីប្រជុំជន​អ្នក​លឿង​។ ដោយឡែក​សំរាប់​ម៉ូតូ រ៉ឺ​ម៉ក និង​ក្រុម​រថយន្ត​តូច​ៗ គឺ​នៅ​អនុញ្ញាតិ​អោយធ្វើ​ចរាចរ​ណ៌​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៣១៣​នេះ​ជា​ធម្មតា រហូត​ដល់​មានការ​ណែនាំ​ថ្មី ពី​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ខេត្ត នៅ​ពេល​ខាង​មុខ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ