ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ងំ​ជក់​រួច លុះ​មក​វិញ​យឺត​ផ្លោះ​របង​ចូល​តែ​ត្រូវ​ចាប់ខ្លួន បែកធ្លាយ​ថ្នាំ​ក្នុង​ហោប៉ៅ​អាវ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​វៀតណាម​ម្នាក់​ធ្វើ​សំណង់​នៅ​ការដ្ឋាន​មួយ​កន្លែង​នៅ​ក្នុង​សង្កាត់​​ទន្លេបាសាក់ បាន​លួច​ចេញ​ក្រៅ​ទៅ​សម្ងំ​ជក់​ថ្នាំ​ជាមួយ​មិត្តភក្តិ លុះ​ត្រឡប់​មក​វិញ​យឺត​ម៉ោង ក៏​ត្រូវ​សន្តិសុខ​បិទ​របង​មិន​ឱ្យ​ចូល​បាន ឃើញ​ដូច្នេះ​បុរស​រូប​នេះ​ក៏​លួច​ផ្លោះ​របង​ចូល​ការដ្ឋាន​គេ​នៅ​ក្បែរ​គ្នា ដើម្បី​ចូល​ទៅ​កន្លែង​ខ្លួន​ស្នាក់​នៅ ក៏​ត្រូវ​សន្តិសុខ​មើល​ការ​ខុស​ត្រូវ​នៅ​ទីនោះ ប្រទះ​ឃើញ​ក៏​ឃាត់ខ្លួន…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​វៀតណាម​ម្នាក់​ធ្វើ​សំណង់​នៅ​ការដ្ឋាន​មួយ​កន្លែង​នៅ​ក្នុង​សង្កាត់​​ទន្លេបាសាក់ បាន​លួច​ចេញ​ក្រៅ​ទៅ​សម្ងំ​ជក់​ថ្នាំ​ជាមួយ​មិត្តភក្តិ លុះ​ត្រឡប់​មក​វិញ​យឺត​ម៉ោង ក៏​ត្រូវ​សន្តិសុខ​បិទ​របង​មិន​ឱ្យ​ចូល​បាន ឃើញ​ដូច្នេះ​បុរស​រូប​នេះ​ក៏​លួច​ផ្លោះ​របង​ចូល​ការដ្ឋាន​គេ​នៅ​ក្បែរ​គ្នា ដើម្បី​ចូល​ទៅ​កន្លែង​ខ្លួន​ស្នាក់​នៅ ក៏​ត្រូវ​សន្តិសុខ​មើល​ការ​ខុស​ត្រូវ​នៅ​ទីនោះ ប្រទះ​ឃើញ​ក៏​ឃាត់ខ្លួន រួច​រាយការណ៍​ប្រាប់​សមត្ថកិច្ចរ​ឃាត់ខ្លួន​តែ​ម្ដង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​10​និង​30​នាទី​យប់ ថ្ងៃ​ទី​12 ខែតុលា ឆ្នាំ​2020 នៅ​ចំណុច​ក្នុង​ការដ្ឋាន​សំណង់ RSN ផ្លូវ​សុធារស ក្រុម​5 ស្ថិត​ក្នុងភូមិ​2 សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

បុរស​ខាងលើ​នេះ​ឈ្មោះ ផុង ណា​ម ជនជាតិ​វៀតណាម អាយុ​23​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់ យូ​អៅ នៅ​ជាប់​គ្នា​នឹង​ការដ្ឋាន​សំណង់ RSN ផ្លូវ​សុធារស សង្កាត់​ទន្លេ​បាសាក់ ខណ្ឌចំការមន ចំណែក​វត្ថុ​តាង​ដែល​ដកហូត​បាន​មាន​ម្សៅ​ក្រាម​.​ស​ថ្លា​មួយ​កញ្ចប់​តូច ដែល​សង្ស័យ​ថា ជា​សារធាតុ​ញៀន​។

យោង​តាម​ចម្លើយ​ជនសង្ស័យ​ឆ្លើយ​សារភាព​ប្រាប់​ថា ខ្លួន​ទើបតែ​មក​ពី​ប្រទេស​វៀតណាម​មក​ធ្វើការ​នៅ​ការដ្ឋាន​សំណង់ «​យូ​អៅ​» ក្នុង​សង្កាត់​ទន្លេបាសាក់ បាន​2​ថ្ងៃ​ប៉ុណ្ណោះ ហើយ​មុន​កើតហេតុ បន្ទាប់​ពី​សម្រាក​ពី​ការងារ រូបគេ​ក៏​បាន​ចុះ​ទៅ​ញាំ​បាយ និង​ដើរទៅ​លេង​មិត្តភក្ដិ រួច​ក៏​សម្ងំ​ជក់​ថ្នាំ​នៅ​ការដ្ឋាន​សំណង់​មិត្ត​ភ័ក្តិ​ម្តុំ​វត្ត​ស្វាយ​ពពែ ។

ជនសង្ស័យ​សារភាព​ទៀត​ថា លុះ​ពេល​នៅ​សល់ថ្នាំ រូបគេ​ក៏​លាក់​ក្នុង​ហោប៉ៅ​អាវ​ខាវ​ប៊​យ រួច​ក៏​ដើរ​ត្រលប់​មក​ការដ្ឋាន​ខ្លួន​វិញ តែ​ពេល​ដែល​រូបគេ​មក​ដល់​ការដ្ឋាន​ដែល​ខ្លួន​ធ្វើការ​នោះ បាន​បិទទ្វារ​របង ព្រោះតែ​ដល់​ម៉ោង​ហាម​ចេញ​-​ចូល​។ ដោយ​គ្មាន​កន្លែង​គេង រូបគេ​ក៏​បាន​សម្រេចចិត្ត​ផ្លោះ​របង​ចូល​ការដ្ឋាន​សំណង់ RSN ដែល​នៅ​ក្បែរ​គ្នា​នោះ ដើម្បី​ឆ្លង​ចូល​ទៅ​ការដ្ឋាន​ខ្លួន ។

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះ​ពេល​ផ្លោះ​ចូល​ដល់​ក្នុង ក៏​ត្រូវ​សន្តិសុខ​យាម​នៅ​ក្នុង​នោះ​ឃាត់ខ្លួន និង​ប្តឹង​កម្លាំង​ល្បាត​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់​ឃាត់ខ្លួន និង​ត្រួតពិនិត្យ​លើ​ខ្លួន​បុរស​វៀតណាម​រូប​នេះ រក​ឃើញ​មាន​ថ្នាំ​ញៀន​មួយ​កញ្ចប់​តូច​លាក់​ទុក​ក្នុង​ហោប៉ៅ​អាវ​ខាវ​ប៊​យ ក៏​ឃាត់ខ្លួន​នាំ​មក​កាន់​ប៉ុស្តិ៍​នគរបាល ដើម្បី​ចាត់ការ​តាម​នីតិវិធី​តែ​ម្តង​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​ចំការមន​ចាត់ការ​បន្ត​តាម​វិធី​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ