ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តីប្រដៅ​ដើម្បី​កូន​ឱ្យ​ល្អ តែ​កូនស្រី​មិន​ស្តាប់​លើកដៃ​ផ្តាច់ជីវិត​ឪពុក​គ្មាន​ប្រណី

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កូនស្រី​ម្នាក់​ផឹក​ស្រវឹងស្រា ហើយ​ក៏​ត្រូវ​ឪពុក​ស្តីបន្ទោស ធ្វើ​ឱ្យ​កូនស្រី​រូប​នេះ​ខឹង​ក៏​ទាញ​យក​ដំបង​ឈើ​មក​វាយ​ផ្តាច់​យក​ជីវិត​ឪពុក​បង្កើត​របស់​ខ្លួន​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២០…

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កូនស្រី​ម្នាក់​ផឹក​ស្រវឹងស្រា ហើយ​ក៏​ត្រូវ​ឪពុក​ស្តីបន្ទោស ធ្វើ​ឱ្យ​កូនស្រី​រូប​នេះ​ខឹង​ក៏​ទាញ​យក​ដំបង​ឈើ​មក​វាយ​ផ្តាច់​យក​ជីវិត​ឪពុក​បង្កើត​របស់​ខ្លួន​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ស្វាយ​កាល់ ឃុំ​កកោះ​ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះជា​ឪពុក​បង្កើត​ខាងលើ​ឈ្មោះ លឹ​ម លន់ អាយុ​៧៨​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ស្វាយ​កាល់ ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក ចំណែក​កូនស្រី​ជា​ជន​បង្ក​ឈ្មោះ លន់ សា​រឹម អាយុ​២៥​ឆ្នាំ នាង​មាន​ប្តី​ឈ្មោះ នៀវ សា​រ៉េ​ត អាយុ​៣២​ឆ្នាំ រួម​ជាមួយនឹង​កូនប្រុស​ម្នាក់​អាយុ​៤​ឆ្នាំ នៅ​ក្នុង​បន្ទុក​ផង​ដែរ ។

ប្រភព​ដដែល​បន្ត​ថ​ថា នៅ​មុន​ពេល​យប់​កើតហេតុ កាលពី​ម៉ោង​៧​យប់​ថ្ងៃ​ទី​១១ ខែតុលា​ជន​បង្ក​ជា​កូនស្រី​បាន​ផឹកស្រា​ស្រវឹង​ជោកជាំ រួច​ប្រើ​ពាក្យ​សម្តី​ពុំ​សមរម្យ​ដែល​ជា​ហេតុ​នាំ​ឱ្យ​បង្ក​បញ្ហា​នោះ ដោយ​ឃើញ​ដូច្នោះ​ជន​រង​គ្រោះជា​ឪពុក​ក៏​បាន​ហាមឃាត់ និង​ស្តីបន្ទោស​ឲ្យ​កូនស្រី​ជា​ច្រើន​ក្នុង​ន័យ​ស្តីប្រដៅ ក៏​ប៉ុន្តែ​ដោយសារ​អំណាច​នៃ​ទឹក​ប្តូរ​និស្ស័យ​ចូល​សណ្ឋិត​ក្នុង​ខ្លួន ធ្វើ​ឲ្យ​កូនស្រី​រូប​នេះ​ស្តាប់​មិន​ចូល​ត្រចៀក​នោះ​ឡើយ បែរជា​ផ្ទុះ​កំហឹង​ស្ទុះ​ទៅ​ទាញ​យក​ដំបង​ឈើ​ប្រវែង​៥៩​សង្ទីម៉ែត្រ​គុណ​នឹង​០,៤​សង្ទីម៉ែត្រ មក​វាយ​សំពង​ឪពុក​ខ្លួន​រហូត​ដល់​បាត់​បង់ជីវិត​តែ​ម្តង លុះ​រហូត​ដល់​ម៉ោង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែតុលា ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​បាត់​បង់​ជីវិត​ដោយសារ​អំពើ​ឃាតកម្ម (​កូនបង្កើត​វ៉ៃ​សម្លាប់​ឪពុក​របស់​ខ្លួនឯង​) ព្រោះតែ​ជន​រង​គ្រោះ​មាន​ស្នាម​របួស​ពេញ​ផ្ទៃ​មុខជា​ច្រើន​កន្លែង​ផង​ដែរ ។ ចំពោះ​មូលហេតុ គឺ​មក​កូនស្រី​ស្រវឹងស្រា​ខឹង​ឪពុក​ស្តីបន្ទោស ទើប​ទាញ​យក​ដំបង​ឈើ​វាយ​ឪពុក​ខ្លួនឯង​រហូត​ដល់​បាត់​បង់ជីវិត​។

បន្ទាប់​ពី​ធ្វើ​កំណត់ហេតុ​រួច សមត្ថកិច្ច​ក៏​បាន​ប្រគល់​សាកសព​ជន​រង​គ្រោះ​ជូន​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែកឯ​ជន​បង្ក​ជា​កូនស្រី ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស​ន្ទុ​ក ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ