ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាឡេស៊ីសម្រេចដាក់រដ្ឋ និងតំបន់ចំនួន៣ ស្ថិតក្រោមបទបញ្ជារឹតបន្តឹងការធ្វើដំណើរ

3 ឆ្នាំ មុន

ប្រទេសម៉ាឡេស៊ី ៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២០ បានជម្រាបជូន…

ប្រទេសម៉ាឡេស៊ី ៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២០ បានជម្រាបជូន ដំណឹងដល់ប្រជាពលរដ្ឋ ពលករ ពលការិនី សិស្សនិស្សិត ដែលកំពុងស្នាក់នៅ ធ្វើការ និងសិក្សានៅប្រទេសម៉ាឡេស៊ីជ្រាបថា ដោយជំងឺកូវីដ១៩ នៅក្នុងប្រទេសម៉ាឡេស៊ី បានរីករាលដាលឡើងវិញយ៉ាងគំហុកនៅតាមរដ្ឋមួយចំនួន នៅមួយរយៈពេលចុងក្រោយនេះ។

សេចក្តីប្រកាស បានបន្តថា ដូចនេះ រដ្ឋាភិបាលម៉ាឡេស៊ីបានសម្រេចនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០ ដាក់រដ្ឋ និងតំបន់ចំនួន ៣ គឺ រដ្ឋសេឡាង៉ ទីក្រុងពូត្រាចាយ៉ា និងទីក្រុងគូឡាឡាំពួ ឱ្យស្ថិតក្រោមបទបញ្ជារឹតបន្តឹងការធ្វើដំណើរ ដែលមានលក្ខខណ្ឌ បន្ធូរបន្ថយ (Conditional Movement Control Order – CMCO) ជាថ្មីឡើងវិញ រយៈពេលពីរសប្តាហ៍ដោយចាប់ផ្តើុមពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២០។
លក្ខខណ្ឌនៃការរឹតបន្តឹង CMCO នេះរួមមាន ៖

  1. ការធ្វើដំណើរចេញ ពីស្រុកមួយទៅស្រុកមួយ ត្រូវអនុញ្ញាតឱ្យតែក្នុងគោលដៅធ្វើការងារប៉ុណ្ណោះ ដោយតម្រូវឱ្យមានកាតការងារ ឬលិខិតអនុញ្ញាតពីក្រុមហ៊ុន។
  2. សកម្មភាពកីឡា សកម្មភាពជាសហគមន៍ និងវប្បធម៌ និងការរៀបពីធីមង្គលការ ត្រូវបានហាមឃាត់។
  3. សាលារៀន សួនសាធារណៈ កន្លែងកំសាន្ត វិហារសាសនា មជ្ឈមណ្ឌលកំសាន្តពេលរាត្រី ទាំងអស់ត្រូវផ្អាកដំណើរការ។
  4. អនុញ្ញាតឱ្យសមាជិកក្នុងមួយគ្រួសារតែ ០២ នាក់ អាចចេញទៅទិញ របស់របរប្រើប្រាស់ដែលចាំបាច់។
  5. សកម្មភាពសេដ្ឋកិច្ចជាទូទៅ ត្រូវអនុញ្ញាតឱ្យបើកដំណើរការជាធម្មតា តែត្រូវស្ថិតក្រោមការអនុវត្តនូវនីតិវិធីស្តង់ដារប្រតិបត្តិ (Standard Operation Procedures)។
    សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០ តួលេខនៃការឆ្លងជំងឺកូវីដ១៩ សរុបមានចំនួន ១៦.២២០នាក់ ជាសះស្បើយចំនួន ១១.០២២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៥.០៣៩ នាក់ និិងអ្នកស្លាប់ចំនួន ១៥៩នាក់។ គិតចាប់ពីថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២០ មានអ្នកឆ្លងចំនួន ៦.០៥៣នាក់ នៅថ្ងៃទី ១២ ខែ តុលានេះ អ្នកឆ្លងមានដល់ទៅ ៥៦៣នាក់៕

អត្ថបទសរសេរ ដោយ