ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​បង្ក្រាប​​​កន្លែងកម្សាន្ត​ ឃាត់ខ្លួន ​ប្រុស​ស្រី​ជាង​៦០​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការ​រាជធានី​ភ្នំពេញ បាន​ឆ្មក់​ចុះ​បង្ក្រាប​ទីតាំង ភោជនីយដ្ឋាន​យីហោ ៦៦​ដឺ​ក្រេ ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​គ្រឿងញៀន និងឃាត់ខ្លួន​ប្រុសស្រី​​ជាង​​​៦០នាក់ ។ ប្រតិបត្តិការ​ចុះបង្ក្រាប​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២…

​រាជធានីភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការ​រាជធានី​ភ្នំពេញ បាន​ឆ្មក់​ចុះ​បង្ក្រាប​ទីតាំង ភោជនីយដ្ឋាន​យីហោ ៦៦​ដឺ​ក្រេ ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​គ្រឿងញៀន និងឃាត់ខ្លួន​ប្រុសស្រី​​ជាង​​​៦០នាក់ ។

ប្រតិបត្តិការ​ចុះបង្ក្រាប​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២០ នៅ​ភោជនីយដ្ឋាន​យីហោ (​ហុកសិប​ប្រាំមួយ ដឺ​ក្រេ ផាប់​និង​ឡោ​ញ​)​ ​ស្ថិត​នៅ​តាមបណ្ដោយ​ផ្លូវ​២០៥ កែង​៣៨៤ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌ​បឹង​កេងកង ​រាជធានីភ្នំពេញ ។

ប្រតិបត្តិការ​ចុះបង្ក្រាប​ទីតាំង​ខាងលើ​នេះ​ដឹកនាំ​ដោយ​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ទោ ហួត ចាន់​យ៉ា​រ៉ា​ន់ ស្នងការ​រង​ទទួល​ផែន​គ្រឿងញៀន នៃ​ស្នងការ​រាជធានី​ភ្នំពេញ និង​លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កម្លាំង​អន្តរាគមន៍​ពិសេស ចុះ​ឡោម​ព័ទ្ធ និង​ធ្វើការ​ឆែកឆេរ ទីតាំង​ខាងលើ​មាន​៥​បន្ទប់ ព្រមទាំង​ធ្វើការ​ឃាត់ខ្លួន បាន​មនុស្ស​ប្រុស​ស្រី​ជា​ជនជាតិ​ខ្មែរ ព្រមទាំង​ជនជាតិ​បរ​ទេ​សមានជន​ជាតិចិន​និង​វៀតណាម​ចំនួន​៦៤​នាក់ និង​បាន​ដកហូត​វត្ថុ​តាំង​មួយ​ចំនួន សង្ស័យ​ថា​ជា​សា​ធាតុ​ញៀន​ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទីតាំង​ខាងលើ​ជា​ក្លឹ​ប​កម្សាន្ត បាន​ប្រែក្លាយទៅ​ជា​ភោជនីយដ្ឋាន ប៉ុន្តែ​មាន​លួចលាក់​ប្រើ​ថ្នាំ​គ្រវី​ និង​គ្រឿងញៀន ។

ក្រោយ​​ពេលកើតហេតុ​ ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ជា​រថយន្ត​និង​ម៉ូតូ​ជា​ច្រើន​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាន​នគរបាល​ជាតិ​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​និង​ចាត់ការ​តាម​នី​តិ​វិធី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ