ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំណែកបដិមាចំនួន៤១ដុំត្រូវប្រគល់ជូនអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាទុក

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ព្រះចៅអធិការវត្តព្រះឥន្ទ្រទេព ព្រះនាម សែម សំ ពេញ បានប្រគល់បំណែកបដិមាចំនួន៤១ដុំ ជូនអាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុក ក្រោយពីព្រះអង្គរបានប្រមូលយកទៅរក្សាទុក…

ខេត្តសៀមរាប ៖ ព្រះចៅអធិការវត្តព្រះឥន្ទ្រទេព ព្រះនាម សែម សំ ពេញ បានប្រគល់បំណែកបដិមាចំនួន៤១ដុំ ជូនអាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុក ក្រោយពីព្រះអង្គរបានប្រមូលយកទៅរក្សាទុក បណ្តោះអាសន្ន នៅក្នុងបរិវេណវត្ត ដែលស្ថិតនៅជ្រុងអាគ្នេយ៍ នៃប្រាសាទបាយ័ន្ត។

ទាក់ទងនឹងការរក្សាវត្ថុបុរាណនេះទុក យោងតាមព្រះចៅអធិការ សែម សំ មានសង្ឃដីកាថា «ដើមឡើយបំណែកចម្លាក់ទាំង៤១ដុំនេះ ស្ថិតនៅរាយប៉ាយក្នុងបរិវេណវត្តព្រះឥន្ទទេព ហើយខ្លះទៀតនៅផ្នែកខាងក្រោយនៃខឿនព្រះអង្គទេព។ ដូច្នេះដើម្បីឱ្យមានសុវត្ថិភាព ព្រះអង្គក៏បានប្រមូលយកមករក្សាទុកនៅក្នុរោងផ្នែកខាងត្បូងវត្ត ការពារការបាត់បង់និងខូចខាតដោយប្រការផ្សេងៗ»។

លោក ឈូក សុម៉ាឡា មន្ត្រីក្រុមចុះបញ្ជីសារពើភណ្ឌ នៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា «ក្នុងចំណោមចម្លាក់ទាំងនេះ មានមួយចំនួនធំជាព្រះពុទ្ធបដិមាដែលនៅសល់តែព្រះភ្នែននិងបល្ល័ង្គផ្កាឈូក ឯខ្លះទៀតឃើញមានត្រឹមព្រះបាទទ្រង់ឈរលើជើងទម្រប៉ុណ្ណោះ។ តាមការពិនិត្យឃើញថា ព្រះពុទ្ធបដិមាទាំងនេះ មានខ្លះស្ថិតនៅក្នុងរចនាបថបាយ័ន្តប្រហែលនាចុងសតវត្សរ៍ទី១២ទៅដើម១៣ និងខ្លះទៀតស្ថិតនៅក្នុងរចនាបថសម័យកណ្តាល ប្រហែលជានៅសតវត្សរ៍ទី១៥ឬទី១៦»។

បន្ទាប់ពីបានទទួលដំណឹងពីក្រុមសម្ថកិច្ចការពារបេតិកភណ្ឌតំបន់អង្គរ ក្រុមចុះបញ្ជីសារពើភណ្ឌ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងអាជ្ញាធរអប្សរាបានចុះទៅទទួលបំណែកបដិមាខាងលើ មករក្សាទុកនៅការិយាល័យនាយកដ្ឋាននៃអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើការងារចុះបញ្ជី ថតរូប និងពិពណ៌នាទុកជាឯកសារសម្រាប់ធ្វើការជួសជុលនៅថ្ងៃក្រោយ៕

អត្ថបទសរសេរ ដោយ