ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះបី​ប្រកួត​បិទទ្វារ​ តែ​ប៉ុស្តិ៍​លេខ​5​ប្រកាស​ថា ​មិន​ដាក់​គូ​មាន់​សម្ល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​របស់​សង្វៀន​ប៉ុស្តិ៍​លេខ​៥​បាន​បង្ហាញខ្លួន​សា​ជា​ថ្មី​ក្រោយ​ពេល​បែក​ទស្សនិកជន​១​ស​ប្តា​ហ៍​។​ទោះបី​ការ​ប្រកួត​ធ្វើ​ឡើង​ក្នុង​លក្ខណៈ​បិទទ្វារ​នៅឡើយ​ដោយ​សារ​ខ្លាច​កូ​វី​ដ​-១៩ ក៏​អ្នក​រៀប​ចំការ​ប្រកួត​ប្រចាំ​ស្ថាប័ន​ទូរទស្សន៍​មួយ​នេះ ប្រកាស​ថា​មិន​ដាក់​គូ​មាន់​សម្ល​នាំ​ឱ្យ​ខូច​កម្មវិធី​នោះ​ទេ ។ ជាក់ស្ដែង​ការ​ប្រកួត​ពេល​នោះ​ឃើញ​ថា ទាំង​គូ​បើក​ឆាក និង​គូ​ដណ្តើម​ពានរង្វាន់​មាន​សភាព​កន្ត្រាក់​អារម្មណ៍​អ្នក​ទស្សនា​តាម​កញ្ចក់​ទូរ​ទស្សន៍​ឱ្យ​លាន់មាត់​សរសើរ​គ្រប់​ៗ​គ្នា ។…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​របស់​សង្វៀន​ប៉ុស្តិ៍​លេខ​៥​បាន​បង្ហាញខ្លួន​សា​ជា​ថ្មី​ក្រោយ​ពេល​បែក​ទស្សនិកជន​១​ស​ប្តា​ហ៍​។​ទោះបី​ការ​ប្រកួត​ធ្វើ​ឡើង​ក្នុង​លក្ខណៈ​បិទទ្វារ​នៅឡើយ​ដោយ​សារ​ខ្លាច​កូ​វី​ដ​-១៩ ក៏​អ្នក​រៀប​ចំការ​ប្រកួត​ប្រចាំ​ស្ថាប័ន​ទូរទស្សន៍​មួយ​នេះ ប្រកាស​ថា​មិន​ដាក់​គូ​មាន់​សម្ល​នាំ​ឱ្យ​ខូច​កម្មវិធី​នោះ​ទេ ។ ជាក់ស្ដែង​ការ​ប្រកួត​ពេល​នោះ​ឃើញ​ថា ទាំង​គូ​បើក​ឆាក និង​គូ​ដណ្តើម​ពានរង្វាន់​មាន​សភាព​កន្ត្រាក់​អារម្មណ៍​អ្នក​ទស្សនា​តាម​កញ្ចក់​ទូរ​ទស្សន៍​ឱ្យ​លាន់មាត់​សរសើរ​គ្រប់​ៗ​គ្នា ។ នេះ​ជា​ការ​ប្រកួត​ក្នុង​កម្មវិធី​សែ​ល​កាត​ឆេ​ម​ពាន​ដែល​បាន​រៀបចំ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​១០ តុលា ឆ្នាំ​២០២០ នៅ​លើ​សង្វៀន​ប៉ុ​ស្តី​លេខ​៥ ព្រែក​កំពឹស​។

គូ​បើក​ឆាក​បង្គោល​ក្រហម ប៊​ន ពន្លឹក មក​ពី​ក្លិប​នាគរាជ​ចតុម្មុខ​នៃ​ក្រសួងមហាផ្ទៃ ប៉ះ​បង្គោល​ខៀវ ផុ​ន សុខ​វិបុល មក​ពី​ក្លិប​ជ្រៃ​សែន​ជ័យ​ខេត្តកំពង់ស្ពឺ ។ សកម្មភាព​ប្រកួត​របស់​កីឡាករ​ស្ទាវ​ទាំង​២​រូប​នេះ បាន​ផ្ទុះ​ការ​ទាក់ទាញ​តាំងពី​ទឹក​ទី​២​តែ​ម្តង​ក្រោយ​ពេល​មានការ​ប្រកាស​ប្រាក់​រង្វាន់​លើកទឹកចិត្ត​នៅ​ក្នុង​ទឹក​ទី​២​នោះ​ជា​ពិសេស​កីឡាករ​បង្គោល​ក្រហម​ហាក់​បង្ហាញ​ភាព​ស្វាហាប់​ជាង​មុន ។ នៅ​៣​ទឹក​ចុង​ក្រោយ​ឃើញ​ថា បង្គោល​ខៀវ​ហាក់​មាន​ស្នៀត​វាយលុក​យ៉ាង​ស​ន្ឋា​ប់​វិញ ធ្វើ​ឱ្យ​បង្គោល​ក្រហម​ចង់​ស្លេក​មុខ​បាត់​ជំហរ​ម្តងម្កាល​។

ក្រោម​ការ​ចង្អុលបង្ហាញ​ក្បាច់​វាយ​ពីក្រោម​សង្វៀន​ឃើញ​ថា ប៊​ន ពន្លឹក​ចាប់​បាន​ចំណុច​ល្អ​ៗ
រហូត​វាយ​ចូល​គោលដៅ​វិញ​នៅ​ទឹក​ទី​៥ ។ ចុង​ក្រោយ​ចប់​ការ​ប្រកួត ប៊​ន ពន្លឹក​ឈ្នះ ផុ​ន សុខ​វិបុល​ដោយ​ពិន្ទុ​យ៉ាង​ប្រផិតប្រផើយ ព្រោះ​ក្បាច់គុន​មាន​ប្រហាក់ប្រហែល​គ្នា​។

បង្គោល​ក្រហម ប៊​ន ពន្លឹក បាន​អះអាង​ថា លោក​ប្រឹងប្រែង​ប្រដាល់​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​មានឱកាស​ឡើង​ប្រកួត​ក្នុង​នាម​គូ​ឯក ឬ គូ​ពិសេស​នៅឡើយ​ទេ ដោយ​ឡើង​ប្រកួត​គ្រប់​លើក​បាន​ប្រកួត​ត្រឹមតែ​ជា​គូ​បើក​ឆាក ដែល​លោក​យល់​ថា​មិនសូវ​មានការ​ចាប់អារម្មណ៍​។

យ៉ាងណាមិញ​លោក​ថា សម្រាប់​ការ​ប្រកួត​នៅ​ប៉ុស្តិ៍​លេខ​៥​មុន​នេះ គឺ​លោក​ត្រូវ​បាន​អ្នក​រៀបចំ​កម្មវិធី និង​អ្នក​សារព័ត៌មាន​ចាប់អារម្មណ៍ ដោយ​លោក​ចាត់​ទុក​ថា នេះ​គឺ​ជំហាន​ល្អ​មួយ​នៅ​ក្នុង​វិស័យ​ប្រដាល់ ។ លោក​ថា ខ្លួន​ប្រឹង​រាល់ថ្ងៃ​គឺ​មានឈ្មោះ ហើយ​បើ​អាច​បាន​ប្រកួត​ជា​គូ​ឯក ឬ​គូ​ពិសេស​នោះ គឺ​លោក​កាន់តែ​សប្បាយចិត្ត​ព្រោះ​ជា​អ្វី​ដែល​លោក​ចង់បាន ។

លោក​ថា មិនតូច​ចិត្ត​ទេ ដែល​ប្រកួត​ច្រើន​ប្រកួត​មក​ហើយ​នៅ​តែ​គេ​ឱ្យ​ប្រកួត​គូ​បើក​ឆាក ប៉ុន្តែ​ក្នុង​ពេល​ដ៏​ខ្លី​ពិតជា​មានឱកាស ។ ក្នុង​នោះ​លោក​សង្ឃឹមថា ប៉ុស្តិ៍​លេខ​៥ នឹង​មិន​ផ្អាក​ដំណើរការ​បិទទ្វារ​ជា​ថ្មី​ម្ដងទៀត​ដែរ ដើម្បី​ឱ្យ​លោក​ឆាប់​ចេញពី​គូ​បើក​ឆាក ព្រោះ​ប៉ុស្តិ៍​លេខ​៥ ស្គាល់​ថ្វីដៃ​លោក​ស្រាប់​។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​ប៉ុស្តិ៍​លេខ​៥ បាន​លើក​ឡើង​ថា ហេតុផល​ដែល​លោក​មិន​ទាន់​ដាក់ ប៊​ន ពន្លឹក ឱ្យ​ក្លាយជា​គូ​ពិសេស គឺ​ដោយសារ​តែ​សង្វៀន​ប្រដាល់​ប៉ុស្តិ៍​លេខ​៥ ចង់​ពង្រឹង​គូ​បើក​ឆាក​ឱ្យ​នៅ​តែ​គូ​ខ្លាំង​សិន ដោយ​លោក​ប្រកាស​ថា ពេល​ខ្លះ​គូ​បើក​ឆាក គឺ​លោក​ដាក់​កីឡាករ​ល្អ​ៗ និង​ដឹង​ពី​សមត្ថភាព​ខ្លាំង​ជាង​គូ​ផ្សេង​នោះ​ផង ។ ក្នុង​នោះ​លោក​ក៏​ថា​នឹង​ពុះពារ​ដំណើរការ​ការ​ប្រកួត​របស់​ខ្លូ​ន​ដោយ​មិន​បិទ​ចោល​ទៀត​ទេ បើ​ទោះបីជា​នៅ​ក្នុង​កំឡុង​ពេល​នេះ លោក​សារភាព​ថា Sponsors មានការ​ប៉ះពាល់ ហើយ​អ្នកចូលរួម​ឧបត្ថម្ភ

ក៏​មានការ​កាត់​បន្ថយ​ចំណាយ​ដែល​ធ្វើ​ឱ្យ​ការ​រៀបចំ​ប្រដាល់​របស់​ខ្លួន​ពិបាក​ក្នុង​ការ​ផ្ដល់​តម្លៃ​មួយ​ខ្ពស់​ដល់​កីឡាករ​តាម​ការ​ចង់បាន ។ លោក​លើក​ឡើង​ពី​ផល​ពិបាក​ថា ការ​រៀបចំ​ប្រដាល់​របស់​ខ្លួន​ជា​ថ្មី​ទទួល​បាន​កញ្ចប់​ទាប​ជាង​មុន និង​មានការ​ត្អូញត្អែរ​ច្រើន​ពី​អ្នក​ឧបត្ថម្ភ​កម្មវិធី និង​ថា​ធាតុ​​ពិត​ប៉ុស្តិ៍​លេខ​៥​មិន​អាច​ដំណើរការ​ការ​ប្រដាល់​របស់​ខ្លួន​បាន​ទៀត​ទេ តែ​ស្ថាប័ន​របស់​លោក​នៅ​តែ​ពុះពារ​ដើម្បី​ចូលរួម​លើក​ស្ទួយ​វិស័យ​កីឡាប្រដាល់​។

លោក​ថា កម្មវិធី​ដែល​ដំណើរការ​នៅ​ក្នុង​កំឡុង​ពេល​នេះ​គឺជា​បទ​ពិសោធន៍​មួយ​ដ៏​លំបាក​តែ​ក៏​ធ្វើ​ឱ្យ​ក្រុមការងារ​ទាំងមូល​រឹង​មាំ​ផង​ដែរ​ក្នុងអំឡុងពេល​ដែល​មាន​ជំងឺ​កូ​វី​ដ​ផ្ទុះ​ឡើង​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ