ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែ​ជីវិត​ដ៏​កម្សត់​របស់​នារី​២២​ឆ្នាំ​ជា​មួយ​​កូន​​តូច​២​នាក់ ក្រោយ​ប្តីរ​ត់​តាម​​​ស្រី​ថ្មី

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​មានគូស្រករ​ដូច​នារី​ដទៃ​ក្នុងភូមិ​នាង​រំពឹង​ថា នឹង​រស់នៅ​សាង​សុភមង្គល​គ្រួសារ​ដូច​មិត្តភក្តិ​ដទៃ​ថ្វី​ត្បិត​តែ​ជីវភាព​មិនសូវ​ធូរធា​ក្តី តែ​ទីបំផុត​ក្រោយ​រស់នៅ​ជាមួយ​គ្នា​បាន​ជាង​៥​ឆ្នាំ លោក​ប្តី​កំហូច​បានរ​ត់ទៅ​តាម​ស្រី​ថ្មី​បាត់​ធ្វើ​ឱ្យ​បំណង និង​ក្តី​សង្ឃឹម​របស់​នាង​ត្រូវ​រលាយ​​សូន្យសុង ដោយ​រស់នៅ​ជាមួយ​កូនស្រី​ទាំង​២​នាក់​យ៉ាង​វេទនា​។ ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​យើង ប្អូនស្រី​បាន​ប្រាប់​ថា…

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​មានគូស្រករ​ដូច​នារី​ដទៃ​ក្នុងភូមិ​នាង​រំពឹង​ថា នឹង​រស់នៅ​សាង​សុភមង្គល​គ្រួសារ​ដូច​មិត្តភក្តិ​ដទៃ​ថ្វី​ត្បិត​តែ​ជីវភាព​មិនសូវ​ធូរធា​ក្តី តែ​ទីបំផុត​ក្រោយ​រស់នៅ​ជាមួយ​គ្នា​បាន​ជាង​៥​ឆ្នាំ លោក​ប្តី​កំហូច​បានរ​ត់ទៅ​តាម​ស្រី​ថ្មី​បាត់​ធ្វើ​ឱ្យ​បំណង និង​ក្តី​សង្ឃឹម​របស់​នាង​ត្រូវ​រលាយ​​សូន្យសុង ដោយ​រស់នៅ​ជាមួយ​កូនស្រី​ទាំង​២​នាក់​យ៉ាង​វេទនា​។

ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​យើង ប្អូនស្រី​បាន​ប្រាប់​ថា នាង​មានឈ្មោះ​ថា អ៊ឺត អាយុ​22​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ខ្នង​ក្រាំង ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

នាង​បាន​រៀបរាប់​ថា នាង​ជា​ក្មេង​កំព្រា (​ឪពុក​ម្តាយ​បាន​ចែក​ឋាន​ចោល​) ហើយ​រស់នៅ​ជាមួយ​នឹង​​សាច់ញាតិ លុះ​ពេល​ពេញវ័យ​កាលណា នាង​ក៏​ត្រូវ​បាន​សាច់ញាតិ​រៀបចំ​ឱ្យ​មានគូស្រករ​ជា​មួយ​បុរស​ក្នុងភូមិ​ម្នាក់​ឈ្មោះ សាវ៉ា អាយុ​២៨​ឆ្នាំ នៅ​ចន្លោះ​ឆ្នាំ​២០១៥​។ ក្រោយ​ពេល​ចាប់ដៃ​គ្នា នាង​បង្កើត​បានកូន​ស្រី​២​នាក់​ដែល​កូន​បង​អាយុ​ជិត​៥​ឆ្នាំ ចំណែក​កូន​ប្អូន​អាយុ​២​ឆ្នាំ ។

នាង​រៀបរាប់​បន្ត​ថា សព្វថ្ងៃ សូ​ម្បី​តែ​ផ្ទះ​ក៏​គ្មាន​នៅ​ដែរ (​ព្រោះ​ត្រូវ​លក់​យក​លុយ​មក​ព្យាបាល​ឪពុក​មុន​ពេល​បាត់​បង់ជីវិត​) ក្រោយ​ពី​ប្តី​រត់​ចោល​ទៅ​តាម​ស្រី​ថ្មី​បាត់​ទៅ​ធ្វើ​ឱ្យ​នាង​រឹតតែ​លំបាក​កាន់តែ​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​ៗ ណាមួយ​ខ្លួន​មាន​ជំងឺ​ប្រើស​បេះដូង (​តែ​អ្នក​ភូមិ​ថា នាង​កើត​ជំងឺ​គាំង​បេះដូង)។

នាង​បន្ត​ទៀត​ថា ពី​មុន​នាង​សុំ​ផ្ទះ​គេ​ស្នាក់​នៅ ជូន​កាល​នៅ​ជាមួយ​បងប្អូន​ម្ដងម្កាល ហើយ​សព្វថ្ងៃ​នៅ​ជាមួយ​មីង ពេល​ខ្លះ​ឆ្លៀត​ទៅ​ធ្វើ​កម្មករ​ចំការ​ស្វាយ ដើម្បី​យក​លុយ​មក​ទិញ​អង្ករ​ជួយ​ម្តាយមីង ព្រោះ​គាត់​ក៏​មាន​ជីវភាព​ក្រីក្រ​ដែរ​។ ពេលធ្វើការ​បាន​លុយ នាង​ត្រូវ​សន្សំ​លុយ​ទុក​ខ្លះ ដើម្បី​ទុក​ទិញ​ថ្នាំ​នៅ​ពេល​ដែល​ជំងឺ​ធ្វើ​ទុក​ម្តង​ៗ មាន​ពេល​ខ្លះ​អ្នក​ភូមិ​ជួយ​ដែរ​តែ​ជួយ​បាន​មួយ​គ្រា​ប៉ុណ្ណោះ​។ ចំណែក​ការងារ​ដែល​នាង​ទៅ​ស៊ីឈ្នួល​គេ គ្មាន​អ្វី​ក្រៅពី​ជម្រះ​ស្មៅ​ស្វាយ និង​ដំឡូង​នោះ​ឡើយ (​មួយ​ថ្ងៃ​បាន​១៥០០០​រៀល​) ។

នារី​កម្សត់​រូប​នេះ​បន្ត​ថា ជួនកាល​ក៏​បាន​ទៅ ជូន​កាល​ក៏​ទៅ​ធ្វើ​មិនកើត ដោយសារ​មាន​ជំងឺ​ក្នុង​ខ្លួន ណាមួយ​កូន​ៗ​នៅ​តូច​យំទារ​នំចំណី ហើយ​នាង​រក​លុយ​ដើម្បី​យក​មក​ទិញ​នំ​ឱ្យ​កូន​ៗ​ស្ទើរតែ​មិន​បាន ។

នារី​ដ៏​កម្សត់​បាន​រៀបរាប់​ទាំង​ហូរ​ទឹកភ្នែក​រហាម និង​លើកដៃ​សំពះ​សុំ​ដល់​សប្បុរសជន​ដែល​មានចិត្ត​ធម៌ មេត្តា​សូម​ជួយ​ដល់​រូប​នាង​ផង​។

បើ​តាម​អ្នក​មីង​ម្នាក់​ត្រូវជា​ម្តាយមីង​របស់​នារី​កម្សត់​រូប​នេះ​បាន​ប្រាប់​ថា ប្តី​នាង​បាន​រត់​ចោល​នាង ក្រោយ​ពី​ដឹង​ថា​នាង​មាន​ជំងឺ​បេះដូង គឺ​ទៅ​បាត់​តាំងពី​កូនពៅ​មិន​ទាន់​កើត​ម្ល៉េះ​។ អ្នក​ដែល​ដឹង​រឿង​បាន​បន្ទោស​ដល់​បុរស​ជា​ប្តី​ថា ជា​មនុស្ស​គ្មាន​គុណធម៌ ជា​ឪពុក​ខ្វះ​ភាព​ទទួលខុសត្រូវ​នូវ​ទ​ង្វើ​របស់​ខ្លួន បណ្តោយ​ឱ្យ​ក្មេង​ស្រី​២​នាក់​ដែល​មិន​ទាន់​ដឹងក្តី ត្រូវ​រស់នៅ​រង​ទុក្ខ​ជាមួយ​ម្តាយ​ដែល​កំពុង​មាន​ជំងឺ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ