ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងប្រាក់រៀលមានប្រៀបជាងដុល្លារសាំងហ្គាពួរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរបានបង្ហាញពីភាពខ្លាំងរបស់ខ្លួនខ្លាំងជាងប្រាក់ ដុល្លារសាំងហ្គាពួរបន្តិច ដែលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៣ខែតុលា ឆ្នាំ ២០២០នេះ ឱ្យដឹងថា…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរបានបង្ហាញពីភាពខ្លាំងរបស់ខ្លួនខ្លាំងជាងប្រាក់ ដុល្លារសាំងហ្គាពួរបន្តិច ដែលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៣ខែតុលា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ១ដុល្លារសាំងហ្គាពួរ ទិញចូលត្រឹមតែ ៣០២៦ រៀល លក់ចេញ ៣០៥៦ រៀល ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូលរហូតដល់ ៣០៣០ រៀល និងលក់ចេញដល់ទៅ ៣០៦១ រៀលឯណោះ ។

ទន្ទឹមនេះហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសផ្សេងៗក្នុងថ្ងៃនេះដែររួមមាន ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤១០៦ រៀល, ១អឺរ៉ូ ទិញចូល ៤៨៥០ រៀល លក់ចេញ ៤៨៩៩ រៀល ហើយ ១ដុល្លារអូស្ត្រាលី ទិញចូល ២៩៦០ រៀល លក់ចេញ ២៩៨៩ រៀល ។

ជាមួយគ្នានេះ ១យន់ចិន ទិញចូល ៦០៩ រៀល លក់ចេញ ៦១៥ រៀល, ១០០យ៉េនជប៉ុន ទិញចូល ៣៨៩៨ រៀល លក់ចេញ ៣៩៣៧ រៀល ខណៈ ១០០វុនកូរ៉េ ទិញចូល ៣៥៨ រៀល លក់ចេញ ៣៦២ រៀល ។ ដោយឡែក ១បាតថៃ ទិញចូល ១៣២ រៀល លក់ចេញ ១៣៣ រៀល និង ១០០០ដុងវៀតណាម ទិញចូល ១៧៧ រៀល ហើយលក់ចេញ ១៧៩ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ