ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំលង​១​ម៉ោង​បុរស​ម្នាក់​ត្រូវ​ទឹក​ហូរ​កួច ម្នាក់​ទៀត​ធ្លាក់​ចូល​ទឹក​ក្នុង​ថ្ងៃ​តែ​មួយ

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​បណ្តែត​ខ្លួន​លេង​នៅ​បង្ហៀរទឹក ក៏​ស្រាប់តែ​ត្រូវ​ទឹក​ហូរ​គួ​ច​ទៅ​បាត់ បណ្តាល​ឱ្យ​លង់​បាត់បង់​ជីវិត​តែ​ម្តង ចំណែកឯ​បុរស​ម្នាក់​ទៀត​ស្រវឹងស្រា​ដើរ​ធ្លាក់​ទឹកអូរ​ធ្វើ​ឱ្យ​បាត់បង់​ជីវិត​ផង​ដែរ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​ក្នុង​ករណី​២​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ រំលង​ខុស​គ្នា​ត្រឹមតែ​១​ម៉ោង​ប៉ុណ្ណោះ…

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​បណ្តែត​ខ្លួន​លេង​នៅ​បង្ហៀរទឹក ក៏​ស្រាប់តែ​ត្រូវ​ទឹក​ហូរ​គួ​ច​ទៅ​បាត់ បណ្តាល​ឱ្យ​លង់​បាត់បង់​ជីវិត​តែ​ម្តង ចំណែកឯ​បុរស​ម្នាក់​ទៀត​ស្រវឹងស្រា​ដើរ​ធ្លាក់​ទឹកអូរ​ធ្វើ​ឱ្យ​បាត់បង់​ជីវិត​ផង​ដែរ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​ក្នុង​ករណី​២​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ រំលង​ខុស​គ្នា​ត្រឹមតែ​១​ម៉ោង​ប៉ុណ្ណោះ គឺ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ ២០២០ នេះ​។

ហេតុការណ៍​ទី​១- បាន​កើតឡើង​នៅ​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២០ ដោយ​ជន​រង​គ្រោះ​មានឈ្មោះ ទួ​ក ទី ភេទ​ប្រុស អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​តាំង​ក្រ​សៅ ឃុំ​តាំង​ក្រ​សៅ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ កុមា​រា​រង​គ្រោះ និង​មិត្តភក្តិ ព្រមទាំង​សាច់ញាតិ​បាន​នាំ​គ្នា​ទៅ​ងូតទឹក និង​ហែល​លេង​កំសាន្ត​នៅ​ចំណុច​តំបន់​អូរ​អណ្តែង ដែល​ជា​កន្លែង​បង្ហៀរទឹក ស្ថិត​នៅ​ខាងកើត​ភូមិ​តាំង​ក្រ​សៅ ចម្ងាយ​ប្រហែល​២០០០​ម៉ែត្រ​ពី​ភូមិ​បង្ហៀរទឹក​ទីនោះ ដែល​មាន​កម្លាំង​ទឹក​ហូរ​ខ្លាំង​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​នោះ​ពួក​គេ​បានឃើញ​ជន​រង​គ្រោះ​បណ្តែត​ខ្លួន​លេង​ទឹក​យ៉ាង​សប្បាយ​រីករាយ​លើ​បង្ហៀរទឹក​ផ្នែក​ខាងលើ​ខ្សែទឹក​ហូរ​ខ្លាំង ខណៈ​ដែល​ជន​រង​គ្រោះ​កំពុង​តែ​លេង​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ផង​នោះ ជន​រង​គ្រោះ​ក៏​ត្រូវ​ទឹក​ហូរ​គួ​ច​ខ្លាំង​នាំ​យក​ទៅ​ផ្នែក​ខាង​ក្រោម បណ្តាល​ឲ្យ​លិច​បាត់​ទៅ​ក្នុង​ទឹកតែ​ម្តង​។ ទំ​រាំ​តែ​សាច់ញាតិ​បងប្អូន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​រក​ឃើញ​នោះ គឺ​ជន​រង​គ្រោះ​បាន​បាត់បង់​អាយុជីវិត​បាត់​ទៅ​ហើយ ដោយ​បន្សល់​នូវ​ទុក្ខសោក​សម្រាប់​ក្រុម​គ្រួសារ និង​សាច់ញាតិ​ប៉ុណ្ណោះ​។

ចំណែក​ហេតុការណ៍​ទី​២- បាន​កើតឡើង​កាលពី​ម៉ោង​១០​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ទំ​ពេជ្រ ឃុំ​ទ្រា ស្រុក​ស្ទោង សព​ជន​រង​គ្រោះ​ឈ្មោះ ឃ​ន ខេន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

ប្រភព​ដដែល​បន្ត​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​ជា​ជន​រង​គ្រោះ​បាន​ផឹកស្រា​ស្រវឹង​ជោកជាំ​ទាំង​ព្រឹក ហើយ​ក៏​ដើរ​ចេញពី​កន្លែង​ផឹកស៊ី​ទៅ លុះដល់​វេលា​កើតហេតុ​ខាងលើ ស្រាប់តែ​គេ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​នៅ​ក្នុង​ទឹកអូរ​ខាងក្រោយ​ផ្ទះ​បាន​លង់ទឹក​បាត់បង់​ជីវិត​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ ត្រូវ​បាន​សាច់ញាតិ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រៀង​ៗ​ខ្លួន​ផង​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ