ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះ​ដណ្តើម​ម៉ូយ​រវាង​អ្នក​រត់​កង់​បី​ខ្មែរ និង​កង់​បី​ឥណ្ឌា​ម្នាក់​ទាញ​កាំបិត​ផ្គាក់​ម្នាក់​ទាញ​ដំបង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ពីរ​នាក់​អ្នក​រត់​កង់​បី​ឥណ្ឌា​ម្នាក់ និង​ជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​(​ជា​បងប្អូន​បង្កើត​នឹង​គ្នា ២​នាក់​) សរុបគ្នា​៣​នាក់ ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ខណៈ​ដែល​ពួក​គាត់​មាន​ជម្លោះ​រឿង​ដណ្តើម​ម៉ូយ​គ្នា រវាង​បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ខ្មែរ​បានរ​ត់ទៅ​ទាញ​កាំបិត​ផ្គាក់​ដេញ​កាប់​ទៅ​លើ​បុរស​ជា​អ្នក​រត់​កង់​បី​ឥណ្ឌា​បាន​ទាញ​ដំបង​ដេញ​កាប់​គ្នា​ហើយ​បុរស​ជា​បង​រត់​ម៉ូតូឌុប​ក្បែរ​នោះ​ស្ទុះ​ទៅ​ជួយ​ប្អូន​។ ដោយ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​ទៅ​ដល់​កម្លាំង​នគរបាល​ចរាចរណ៍​នៅ​ចំណុច​ភ្លើងស្តុប​ច្រមុះជ្រូក​ក្បាលថ្នល់​ទៅ​ជួយ​ធ្វើ​អន្តរាគមន៍…

រាជធានី​ភ្នំពេញ ៖ បុរស​ពីរ​នាក់​អ្នក​រត់​កង់​បី​ឥណ្ឌា​ម្នាក់ និង​ជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​(​ជា​បងប្អូន​បង្កើត​នឹង​គ្នា ២​នាក់​) សរុបគ្នា​៣​នាក់ ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ខណៈ​ដែល​ពួក​គាត់​មាន​ជម្លោះ​រឿង​ដណ្តើម​ម៉ូយ​គ្នា រវាង​បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ខ្មែរ​បានរ​ត់ទៅ​ទាញ​កាំបិត​ផ្គាក់​ដេញ​កាប់​ទៅ​លើ​បុរស​ជា​អ្នក​រត់​កង់​បី​ឥណ្ឌា​បាន​ទាញ​ដំបង​ដេញ​កាប់​គ្នា​ហើយ​បុរស​ជា​បង​រត់​ម៉ូតូឌុប​ក្បែរ​នោះ​ស្ទុះ​ទៅ​ជួយ​ប្អូន​។ ដោយ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​ទៅ​ដល់​កម្លាំង​នគរបាល​ចរាចរណ៍​នៅ​ចំណុច​ភ្លើងស្តុប​ច្រមុះជ្រូក​ក្បាលថ្នល់​ទៅ​ជួយ​ធ្វើ​អន្តរាគមន៍ និង​ឃាត់ខ្លួន​បាន​ទាំង​៣​នាក់​ភ្លាម​ៗ​តែ​ម្តង ដោយ​ដកហូត​បាន​កាំបិត​ផ្គាក់​ចំនួន ១ និង​ដំបង​១​ផង​ដែរ និង​មិន​បាន​បង្ក​ឲ្យ​មាន​ភាគី​ខាង​ណា​ម្នាក់ រង​របួស​ធ្ងន់ធ្ងរ​ឡើយ​។

ករណី​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣​រសៀល ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ភ្លើងស្តុប​ក្បាលថ្នល់ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។ បុរស​ទាំង​៣​នាក់​ដែល​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​មាន​ទី​១-​ឈ្មោះ ហុ​ក វី អាយុ​៣៨​ឆ្នាំ មុខរបរ​រត់​កង់​បី​ខ្មែរ (​ជា​ម្ចាស់​កាំបិត​ផ្គាក់​) មាន​ទីលំនៅ​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ទី​២-​ឈ្មោះ ធន់ ទុ​យ អាយុ​៣៨​ឆ្នាំ មុខរប​រត់​កង់​បី​ឥណ្ឌា មុខរបរ​រត់​កង់​បី​ឥ​ណ្ដា​(​ម្ចាស់​ដំបង​) ស្នាក់​នៅ​ភូមិ​ឫស្សី ក្នុង​សង្កាត់​ស្ទឹង​មាន​(​ជា​ប្អូន​) និង ទី​៣-​ឈ្មោះ ធន់ ចំរើន អាយុ ៤០​ឆ្នាំ មុខរប​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ម្តុំ​បឹង​ត្របែក ខណ្ឌចំការមន​ជ័យ​(​ជា​បង​)​។

មុន​ពេល​កើតហេតុ បុរស​ជា​អ្នក​រត់​កង់​បី ខ្មែរ​បាន​និយាយ​ទៅ​កាន់​បុរស​ជា​អ្នក​រត់​កង់​បី​ឥណ្ឌា​ថា «​បើ​ម៉ូយ​ខ្ញុំ​កុំមក​សួរ ហើយ​បើ​ម៉ូយ​របស់​អ្នកឯង​ក៏​ខ្ញុំ​មិន​ទៅ​សួរ​ដែរ​» ក៏​កើតការ​ជជែក​តឹងសរសៃក​ដាក់​គ្នា​បង្ក​ជា​ម្លោះ​គ្នា​តែ​ម្តង​។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​បុរស​ជា​អ្ន​រត់​កង់​បី​ខ្មែរ និង​ឈ្លោះ​គ្នា​ជាមួយ និង​បុរស​ជា​អ្នក​រត់​កង់​បី​ឥណ្ឌា ក៏​ឈាន​ទៅ​ដល់​ការ​ឈ្លោះ​ប្រតាយប្រតប់​គ្នា​កើតឡើង ហើយ​បុរស​ជា​អ្នក​រត់​កង់​បី​ខ្មែរ​ក៏​បានរ​ត់ទៅ​ទាញ​កាំបិត​ផ្គាក់​ពី​ក្នុង​រ៉ឺ​ម៉ក​របស់​ខ្លួន ចំណែកឯ​បុរស​ជា​អ្នក​រត់​កង់​បី​ក៏​បានរ​ត់ទៅ​ទាញ​ដំបង​របស់​ខ្លួន​ចេញពី​រ៉ឺ​ម៉ក កាប់ និង​វាយ​គ្នា ដោយ​បានឃើញ​បែប​នោះ​បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​មក​ជួយ​ចាប់​ឃាត់​អ្នក​ទាំង​ពីរ​កុំ​ឲ្យ​ឈ្លោះ​គ្នា​ផង​ដែរ​។

តែ​បុរស​ទាំង​២​មិន​ស្តាប់​ទេ ក៏​នៅ​តែ​បន្ត​ដេញ​កាប់ និង​វាយ​គ្នា ហើយ​ក៏​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​ទៅ​ដល់​កម្លាំង​នគរបាល​ចរាចរណ៍​ដែល​នៅ​គោលដៅ​ច្រមុះជ្រូក​ក្បាលថ្នល់​ចេញ​ធ្វើ​អន្តរាគមន៍​ចាប់​ឃាត់​គូ​ជម្លោះ​ទាំង​៣​នាក់ និង​ដកហូត​កាំបិត​ផ្គាក់​១ និង​ដំបង​ឈើ​ប្រវែង កន្លះ​ម៉ែត្រ​១ ប្រគល់​ឲ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​តែ​ម្តង​។ ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ជម្លោះ​គ្នា​រវាង​អ្នក​រត់​ម៉ូតូ​កង់​បី​ខ្មែរ និង​បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា នេះ​ដែរ​គឺ​កើតឡើង​ដោយសារ​តែ​ដណ្តើម​ម៉ូយ​គ្នា និង​មាន​អ្នក​ណា​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​ទេ​គ្រាន់តែ​រលាត់​ដៃជើង​តិចតួច​ទាំង​សងខាង សំណាងល្អ​មា​នក​កម្លាំង​មាន​សមត្ថកិច្ច​នៅ​ក្បែរ​នោះ​ជួយ​ធ្វើ​អន្តរាគមន៍​ចាប់ និង​ឃាត់​ទាន់​ពេលវេលា ម្លេះ​សម​ឈាន​ទៅ​ដល់​ស្លាប់​រស់​មិន​ខាន​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មា​សមត្ថកិច្ច​ក៏​បាន​បញ្ជូន​បុរស​ជា​អ្នក​រត់​កង់​បី​ខ្មែរ និង​បុរស​ជា​អ្នក​រត់​កង់​បី​ឥណ្ឌា រួម​ទាំង​បុរស​អ្នក​រត់​ម៉ូតូឌុប​ជា​បង សរុប​ចំនួន​៣​នាក់ និង​កាំបិត​ផ្គាក់ ព្រមទាំង​ដំបង​ជា​វត្ថុ​តាង​យក​ទៅ​កាន់​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ ដើម្បី​ធ្វើការ​សាកសួរ និង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ចាត់ការ​ទៅ​តាម​នីតិវិធី​ជា​បន្ត​ទៅ​ទៀត​៕ ដោយ ៖ ភី ផល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ