ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកភ្លៀង​បន្ត​ជន់​លិច​កំណាត់​ផ្លូវ​លេខ​1986 ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​(វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ២០២០ រំលង​មួយ​យប់​ទៅ​ហើយ មក​ដល់​ព្រឹកថ្ងៃ​ទី​១២ ខែតុលា ទឹកភ្លៀង​ដែល​ជន់​លិច​នៅ​មិន​ទាន់​ស្រក​អស់​នៅឡើយ​ទេ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ
២០២០ រំលង​មួយ​យប់​ទៅ​ហើយ មក​ដល់​ព្រឹកថ្ងៃ​ទី​១២ ខែតុលា ទឹកភ្លៀង​ដែល​ជន់​លិច​នៅ​មិន​ទាន់​ស្រក​អស់​នៅឡើយ​ទេ និង​បន្ត​ជន់​លិច​ផ្លូវ និង​លំនៅ​ឋាន​ពលរដ្ឋ​ជា​ច្រើន​ទៀត​នៅ​រាជធានី​ភ្នំពេញ ។

ស្រប​ពេល​នោះ ដងផ្លូវ​ធំ​នានា​ក៏​បាន​កកស្ទះ​ចរាចរណ៍​ដែរ ដោយសារ​តែ​យានយន្ត​បាន​បើក​បរ​រវាងផ្លូវ​តូច​ធំ​ដែល​ជាន់​លិច​នោះ ។ រីឯ​គំនរ​សំរាម​ដែល​គរ​ដូច​ដំបូក ដោយសារ​តែ​វិបត្តិ​សំរាម​ដោះស្រាយ​មិន​ទាន់​ចេញ​នៅឡើយ បាន​អណ្តែត​រាយ​ប៉ាយ​តាម​ទឹក​ហូរ​ពាស​វាល​ពាស​កាល​លើ​ផ្ទៃ​ទឹក ។ ដោយឡែក នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា​នោះ គេ​ឃើញ​កំណាត់​ផ្លូវ​លេខ​១៩៨៦ ចាប់ពី​ស្តុ​ប​សាកលវិទ្យាល័យ​អន្តរជាតិ​(IU) រហូត​ដល់ផ្លូវ​លេខ​៥៩៨ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ត្រូវ​ទឹក​ជន់​លិច ព្រមទាំង​លំនៅ​ឋាន​ជា​ច្រើន​ទៀត​នៅ​តាម​ដងផ្លូវ ។

ក្រៅពី​នោះ នៅ​មាន​កំណាត់​ផ្លូវ​និង​លំនៅ​ឋានប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​សង្កាត់​ភ្នំពេញ​ថ្មី​ដែល​ស្ថិត​នៅ​ខាងលិច​ក្បែរ​ប្រឡាយ ជាប់​ផ្លូវលេខ​៥៩៨ ក៏​ត្រូវ​ទឹក​ជន់​លិច​មិន​ទាន់​ស្រក​អស់​នៅឡើយ​ដែរ ។ កំណាត់​ផ្លូវ​នេះ​មិន​ដែល​ត្រូវ​ទឹក​លិច​នោះ​ទេ អស់​រយៈពេល​ប្រមាណ​១០​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​ទឹកភ្លៀង​បាន​ជន់​លិច​ម្តង​កាលពី​ឆ្នាំ​២០០០ ។

ការ​ជន់​លិច​លើក​នេះ​ត្រូវ​បាន​គេ​ដឹង​ថា បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២០ រួម​ទាំង​ការ​ចាក់​ដី​លុប​បឹង​របស់​លោកតា លាង នៅ​ខាងត្បូង​ស្ពាន​ឧកញ៉ា ម៉ុង ឫ​ទ្ធី និង​កំពុង​តែ​សាងសង់​លូ ដោយ​ដាក់​លូ​បណ្តោះ​អាស​ន្ត​តូច ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ទឹក​ហូរ​ទម្លាក់​មក​ពី​ប្រឡាយ​អូរ​តា​គុ​ជ​មិន​ទាន់​បណ្តាល​ឱ្យ​ពេញព្រៀប​ប្រឡាយ និង​ជន់​លិច​ផ្លូវ​និង​ផ្ទះ​ប្រជាពលរដ្ឋ​តែ​ម្តង ។

ក្រៅពី​កំណាត់​ផ្លូវ​នោះ ក៏​នៅ​មាន​កំណាត់​ផ្លូវ​លេខ​២០០៤ វិ​ថី​ឧកញ៉ា ឌួ​ង ងៀប និង​ផ្លូវ​នានា​មួយ​ចំនួន​ទៀត រួម​ទាំង​ផ្សា​រកា​ណា​ស៊ី​ធី ត្រពាំង​ថ្លឹង ក៏​ត្រូវ​បាន​ទឹក​ជន់​លិច មិន​ទាន់​ស្រក​អស់​នៅ​ឡើយ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ