ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​សំឡេ​ង​​ប្រកាច់​ព្រូស​ប្រះ​នៅ​ក្បែរ​ទ្រុង​​មាន់ លុះ​បើក​ភ្លើង​មើល​ទើប​ដឹង​ថា​ជា​ចោរ

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ហេតុការណ៍​នឹក​ស្មាន​មិន​ដល់​មួយ​បាន​កើតឡើង និង​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជា​ពល​រដ្ឋ​ទាំង​ព្រឹក​ព្រលឹម ដោយសារ​តែ​បុរស​ម្នាក់​បាន​ចូល​ទៅ​លួច​មាន់​ក្នុងផ្ទះ​គេ ហើយ​ក៏​​ត្រូវ​ឆក់​ខ្សែភ្លើង បណ្តាល​ឱ្យ​បាត់​បង់​ជីវិត​​​យ៉ាង​អាណោចអាធ័ម នៅ​ក្បែរ​ទ្រុងមាន់​តែ​ម្តង ។ ករណី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​យប់​ថ្ងៃ​ទី​១១…

ខេត្តព្រៃវែង ៖ ហេតុការណ៍​នឹក​ស្មាន​មិន​ដល់​មួយ​បាន​កើតឡើង និង​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជា​ពល​រដ្ឋ​ទាំង​ព្រឹក​ព្រលឹម ដោយសារ​តែ​បុរស​ម្នាក់​បាន​ចូល​ទៅ​លួច​មាន់​ក្នុងផ្ទះ​គេ ហើយ​ក៏​​ត្រូវ​ឆក់​ខ្សែភ្លើង បណ្តាល​ឱ្យ​បាត់​បង់​ជីវិត​​​យ៉ាង​អាណោចអាធ័ម នៅ​ក្បែរ​ទ្រុងមាន់​តែ​ម្តង ។

ករណី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​យប់​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២០ និង
មាន​ការ​ភ្ញាក់ផ្អើល​នា​វេលា​ម៉ោង​ប្រមាណ​៦​ព្រឹក ថ្ងៃ​ទី​១២ ខែតុលា នៅ​ចំណុច​ទ្រុងមាន់​ក្នុងផ្ទះ​របស់​ឈ្មោះ មាស ទូច ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ស្ថិត​ក្នុងភូមិ​ទង់​នាគ ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ត្រូវ​ខ្សែភ្លើង​ឆក់​​​​រូប​នេះ​ឈ្មោះ យឹ​ម សំអាត អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ថ្មី ឃុំ​ស្ដៅ​កោង មាន​ចម្ងាយ​ប្រមាណ​៧​គីឡូម៉ែត្រ​ពី​ផ្ទះ​កើតហេតុ ។

ប្រភព​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​មួយ​រយៈ​នេះ​នៅ​ក្នុងភូមិ​ស្រុក​របស់​គាត់ ឧស្សាហ៍​បាត់​មាន់​បាត់​ទា​ញឹកញាប់​ពេក ទោះបី​មាន់​ទា​នៅ​ក្នុង​ទ្រុង​ក្នុងផ្ទះ​មាន​របង​ខ្ពស់​ព័ទ្ធ​ហើយ​ក្តី​ក៏​នៅ​តែ​បាត់​ទៀត ហើយ​តាម​រក​ចាប់ចោរ​មិន​ដែល​បាន មិនដឹង​ថា​ចោរ​ដែល​លួច​នោះ​ជា​សត្វ​ ឬ​ជា​មនុស្ស ។ ហេតុនេះ​ហើយ ទើប​គាត់​ជ្រើសរើស​វិធី​ដាក់​បង្កៃ​ខ្សែភ្លើង​​នៅ​ក្នុងផ្ទះ​ក្បែរ​ទ្រុងមាន់ ដើម្បី​ការពារ​កុំ​ឲ្យ​ចោរ​ចូល​លួច​បាន ។

លុះនៅ​យប់​កើតហេតុ​នោះ ពេល​អ្នក​ផ្ទះ​របស់​គាត់​ដេក​លង់លក់​ទៅ​ហើយ ស្រាប់តែ​លាន់ឮ​សំឡេ​ង​​​ប្រកាច់​ព្រូស​ប្រះ​នៅ​ក្បែរ​ទ្រុងមាន់ មួយសន្ទុះក៏​ស្ងាត់​សំឡេង​ឈឹង ។ ដោយ​មានការ​សង្ស័យ​ពួក​គាត់​នាំ​គ្នា​បើកភ្លើង​បើកទ្វារ​ចេញ​មក​មើល ក៏​ឃើញ​បុរស​ខាងលើ​​បាន​បាត់​បង់​ជីវិត​​នៅ​ក្បែរ​ទ្រុងមាន់​បាត់ទៅ​ហើយ ទើប​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ទៅ​ពិនិត្យ លុះ​ព្រឹក​ព្រលឹម​ឡើង​ក៏​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក នាំ​គ្នា​មក​ចោមរោម​មើល​តែ​ម្តង ។

ដោយឡែក ខាង​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ពិនិត្យ​កន្លែង​កើតហេតុ និង​ខ្លួនប្រាណ​សព​បង្ហាញ​ថា ពុំ​មាន​ស្លាកស្នាម​វាយដំ​អ្វី​ទេ គឺ​មាន​តែ​ស្នាម​ឆេះ​ខ្លោច​នៅ​លើ​ថ្លើមដៃ​ខាងឆ្វេង ។
ដូច្នេះ​​សមត្ថកិច្ច​សន្និដ្ឋាន​ថា បុរស​រូប​នេះ​​បាត់​បង់​ជីវិត​​ដោយសារ​ខ្សែភ្លើង​ឆក់ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្រោយ​ពី​ពិនិត្យ​រួច ក៏​បាន​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ម្ចាស់ផ្ទះ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរ
បាល​ឃុំ​ស្តៅ​កោង ហើយ​ជោគវាសនា​ទៅ​ជា​យ៉ាងណា​នោះ គឺ​ស្រេច​នៅ​លើ​អយ្យការ​អម​សា
លា​ដំបូង​ខេត្ត​ជា​អ្នកចាត់ការ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ