ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គារ​ស្អែក រកា ជូត ខាល ម្សាញ់ ថោះ កុរ លាភ​លុយ​ឡើងហៀរ

3 ឆ្នាំ មុន

គ្រូ​ហុងស៊ុយ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​ប្រុស​ស្រី​កើត​ឆ្នាំ​ទាំង​៦ ជូត ខាល ម្សាញ់ ថោះ រកា កុរ លេខ​ឡើង​លាភ​សំណាង​៣១៥​ដែល​ជា​ឆ្នាំ​ត្រូវ​ជួប​លាភ​ធំ លុយ​ធំ…

គ្រូ​ហុងស៊ុយ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​ប្រុស​ស្រី​កើត​ឆ្នាំ​ទាំង​៦ ជូត ខាល ម្សាញ់ ថោះ រកា កុរ លេខ​ឡើង​លាភ​សំណាង​៣១៥​ដែល​ជា​ឆ្នាំ​ត្រូវ​ជួប​លាភ​ធំ លុយ​ធំ ប្រជុំ​មហា​សំណាង​ចូល​មក​ទាំង​៩​ទិស ការងារ​ជួញដូរ និង​ការងារ​រក​ទទួលទាន​មាន​លុយ​ចូល​មក​ផ្ទួន​ៗ និង​សម្រេច​ជោគជ័យ​គ្រប់​ការងារ​ទាំងអស់ ។

ឆ្នាំជូត រាសី​ល្អ សំណាង​ខ្ពស់ លាភ​ធំ​ចាំង​ចូល​ក្នុង​ជីវិត ជា​អ្នក​សម្បូរ​លុយ​ចាយ​ហៀរ​ៗ​ដៃ ។ តាម​ជើង​លេខ​បាន​កំណត់​ថា អ្នក​កើត​ឆ្នាំ​នេះ​ជា​មនុស្ស​មាន​លាភ​មាន​ជ័យ​លុយ​ធំ​ហូរ​ចូល​ជុំ​ទិស​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ និង​សម្រេច​រាល់​ការងារ​យ៉ាង​ល្អ​ប្រសើរ គឺ​ង៉ូ​វ​ហេង​ឡើង​ខ្លាំង សំណាង​ហក់​ខ្ពស់ ។

ឆ្នាំខាល លាភ​ធំ​ចាំង​ចូល​ក្នុង​ជីវិត មាន​ហុងស៊ុយ​ល្អ ង៉ូ​វ​ហេង​ឡើង​ខ្ពស់ សម្បូរ​លុយ​ចាយ និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា ។ តាម​ជើង​លេខ​បាន​កំណត់​ថា​អ្នក​កើត​ឆ្នាំ​នេះ​នៅ​ថ្ងៃស្អែក​មាន​លាភ​មាន​ជ័យ​លុយ​ធំ​ចូល​មក​ហៀរ​ដៃ និង​ជា​អ្នក​ទទួល​បាន​ជោគជ័យ​គ្រប់​ការងារ​ទាំងពួង​ទាំងឡាយ ។

ឆ្នាំម្សាញ់ លុយ​ធំ​ហូរ​ចូល​កាន់តែ​ខ្លាំង រាសី​ឡើង​ខ្ពស់ត្រដែត​នៅ​ក្នុង​ថ្ងៃ​អង្គារ​ស្អែក​នេះ លោ​ក​អ្នកមាន​លាភ​មាន​លុយ​ដូច​សេដ្ឋី​រយ​លាន មាន​លាភ មាន​ជ័យ មាន​លុយ​ចូល​ហូរ​ហៀរ ។ ពណ៌​នាំ​លាភ ក្រហម រាល់​ការងារ​រក​ទទួលទាន​បាន​ផល​យ៉ាង​ក្រាស់ក្រៃ ។ សម្រាប់​ការ​រកស៊ី​ជួញដូរ​វិញ មានការ​ទិញ​ចូល លក់​ចេញ​បាន​ផល​ចំណេញ​កប់​ពពក ហើយ​ពិសេស​នោះ បើ​មានការ​បើកមុខ​របរ​ថ្មី​ផង គឺ​ពិតជា​ល្អ​ប្រពៃ​បំផុត ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សេចក្តីសុខ​ក្សេមក្សាន្ត តាម​ដងផ្លូវ​ជា​និច្ច ។ រីឯ​សម្ព័ន្ធភាព​ស្នេហា ប្រុស​ស្រី​ជួប​តែ​រឿង​ល្អ​ៗ និង​មាន​សុភមង្គល​ប្រពៃ​ណាស់ ។

ឆ្នាំថោះ អ្នកមាន​សំណាង​ធំ បារមី​ស័ក្តិសិទ្ធិ​មាន​ឫទ្ធិ​បារមី​ខ្លាំងក្លា មាន​រាសី​ខ្ពស់ត្រដែត នៅ​ថ្ងៃស្អែក​នេះ​ការងារ​រក​ទទួលទាន​មានដំណើរ​ការ​ល្អ​ទៅ​មុខ​យ៉ាង​រលូន គ្មាន​ឩ​ប​សគ្គ​រារាំង លោក​អ្នក​សម្បូរ​លុយ​ចាយ​ហៀរ​ដៃ មាន​លាភ​ធំ​ចូល​មក ង៉ូ​វ​ហេង​ឡើង​ខ្លាំង ។ អ្នក​កើ​ត​ឆ្នាំ​នេះ​ជា​មនុស្ស​មានទ្រព្យ​មហាសាល និង​មាន​បញ្ញា​ច្រើន​ប្រសប់​ក្នុង​កិច្ចការ​ផ្សេង​ៗ ។ សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ និង​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។

ឆ្នាំរកា អ្នកមាន​សំណាង​នៅ​ក្នុង​ថ្ងៃ​អង្គារ​ស្អែក​នេះ លោក​អ្នក​សម្បូរ​លុយ​ចាយ​ហូរហៀរ មា​ន​ង៉ូ​វ​ហេង​ឡើង​ខ្លាំង លាភ​ធំ​ចូល​មក​ជុំ​ទិស ។ អ្នក​កើត​ឆ្នាំ​នេះ​ជា​មនុស្ស​ទៀងត្រង់​មាន​បញ្ញា​ច្រើន​មានទ្រព្យ​មហាសាល​ពេញ​មួយ​ជីវិត ។ ពណ៌​នាំ​លាភ​ពណ៌​ស្វាយ ការងារ​ទាំង​ឡា​យ​រីក​ចម្រើន​ទៅ​មុខជា​និច្ច ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ផ្អែមល្ហែម​និង​ការ យល់ចិត្ត​គ្នា​ប្រសើរ​ណាស់ ។

ឆ្នាំកុរ រាសី​ឡើង​ខ្ពស់ត្រដែត​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ស្នាមញញឹម​ជា​និច្ច ។ នៅ​ថ្ងៃស្អែក​នេះ​លាភ​តូ​លាភ​ធំ​ហូរ​ចូល​ជុំ​ទិស បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​ទៅ​មុខជា​និច្ច​ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​យ៉ាង​ក្រាស់ក្រៃ​គួរ​ជាទី​កក់ក្តៅ ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ ចំពោះ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​ល្អ​ណាស់ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ