ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​ទឹកជំនន់​នៅ​ខេត្តពោធិ៍សាត់​ទឹក​ចាប់ផ្តើម​ស្រក​បន្តិច

3 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ទឹកជំនន់​ឆ្នាំ​២០២០​នេះ ថ្វី​ដ្បិត​មិន​ដល់​ឆ្នាំ​១៩៩៦​ក៏​ពិតមែន ប៉ុន្តែ​បាន​ចូល មក​ដល់​ជុំវិញ​ផ្សារ​ថ្មី​ពោធិ៍សាត់​ផង​ដែរ ដែល​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​និង​អាជីវករ​មានការ​លំបាក​ក្នុង​ការ​លក់ដូរ​និង​ធ្វើ​ដំណើរ​ព្រោះ​ស្ទះ​ច​រា​ចរណ៍ ។ នៅ​ថ្ងៃ​ទី​៩​និង​ទី​១០ ខែតុលា…

ខេត្តពោធិ៍សាត់ ៖ ទឹកជំនន់​ឆ្នាំ​២០២០​នេះ ថ្វី​ដ្បិត​មិន​ដល់​ឆ្នាំ​១៩៩៦​ក៏​ពិតមែន ប៉ុន្តែ​បាន​ចូល មក​ដល់​ជុំវិញ​ផ្សារ​ថ្មី​ពោធិ៍សាត់​ផង​ដែរ ដែល​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​និង​អាជីវករ​មានការ​លំបាក​ក្នុង​ការ​លក់ដូរ​និង​ធ្វើ​ដំណើរ​ព្រោះ​ស្ទះ​ច​រា​ចរណ៍ ។

នៅ​ថ្ងៃ​ទី​៩​និង​ទី​១០ ខែតុលា ឆ្នាំ​២០២០ ខណៈ​ទឹក​កំពុង​ជន់​ហៀរ​ស្ទឹង​ពោធិ៍សាត់​នោះ ថ្នាក់​ដឹក
នាំ​ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្អូន​ៗ​យុវជន​គ្រប់​អង្គភាព បាន​ចលនា​កម្លាំង​ច្រក​ដី​ទប់ទឹក​ជំនន់​ទាំង​យប់​ទាំង​ថ្ងៃ​គ្រប់​ទីកន្លែង ។

ប៉ុន្ដែ​ដោយសារ​ទឹកជំនន់​បុក​ខ្លាំង មិន​អាច​ទប់​បាន​ក៏​លែងដៃ​ចោល ហើយ​ងាក​មក​នាំ​គ្នា​គិត​ពី​រឿង​ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​រក​ទីទួល​សុវត្ថិភាព និង​ចែក​ស្បៀង​សង្គ្រោះ​វិញ​ម្ដង ។

នៅ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២០ លោកស្រី ជុក សុ​ផា​នី សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​សង្កាត់​ចំរើន​ផល បាន​ដឹកនាំ​កម្លាំង​មន្ទីរ​ព័ត៌មាន​ខេត្ត អង្គភាព​ពន្ធដារ ប្អូន​ៗ​យុវជន និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​សួរសុខទុក្ខ​និង​នាំ​យក​អង្ករ​ដែល​ជា​អំណោយ​របស់​​ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ទៅ​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់ នៅ​ភូមិ​អូរ​តូង និង​ភូមិ​លាវ សង្កាត់​ចំរើន​ផល ក្រុង​ពោធិ៍សាត់ ។

លោកស្រី ជុក សុ​ផា​នី បាន​ថ្លែងប្រាប់​ប្រជាពលរដ្ឋ​ថា គ្រោះ​ធម្មជាតិ​ទឹកជំនន់​ឆ្នាំ​នេះ​មិនមែន​កើត​មាន​តែ​នៅ​ខេត្តពោធិ៍សាត់​មួយ​នោះ​ទេ គឺ​នៅ​ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន ខេត្តបន្ទាយមានជ័យ និង​ខេត្ត​មួយ​ចំនួន​ទៀត​ក៏​កើត​មាន​ដូច​គ្នា​ដែរ ។ គ្រោះ​ទឹកជំនន់​នេះ បាន​បង្ក​ការ​រង​គ្រោះ​និង​ការ​លំបាក​ដល់​បងប្អូន​ប្រជាពលរដ្ឋ ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ស្ពាន លូ និង​ប៉ះពាល់​ស្រែ​ស្រូវ ផលដំណាំ​របស់​ប្រជាពលរដ្ឋ​យ៉ាង​ដំ​ណំ ។

លោកស្រី​មាន​ប្រសាសន៍​ថា អង្ករ​ជំនួយ​តិច​តួច​មែន តែ​វា​បាន​ដោះ​ទ័ល​ក្នុង​មួយ​រយៈពេល​ខ្លី ខណៈ​ដែល​បងប្អូន​កំពុង​លិចលង់​ដោយ​ទឹកជំនន់​មិន​ទាន់​អាច​ប្រកប​របរ​ទទួលទាន​បាន ។
ម្យ៉ាងវិញទៀត នេះ​សបញ្ជាក់​ពី​ការ​យកចិត្ត​ទុក​ដាក់​របស់​ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត អភិបាលរង​ខេត្ត សមាជិក​សមាជិកា​ក្រុមប្រឹក្សា​ខេត្ត ក៏​ដូច​ឯកឧត្តម ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ
និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​រាជរ​ដ្ឋា​ភិ​បាល​ចុះ​មូលដ្ឋាន​ខេត្តពោធិ៍សាត់ ដែល​បាន​ចុះ​ជួយ​អន្ដរាគមន៍​ទាំង​យប់​ទាំង​ថ្ងៃ អស់ពី​ចិត្ត​ពី​ថ្លើម ដោយ​មិន​បាន​ឈរ​ឱបដៃ​មើល​បងប្អូន​ដែល​កំពុង​រង​គ្រោះ​នោះ​ទេ ។

លោកស្រី ជុក សុ​ផា​នី សូម​ឲ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ជន​ចាស់ជរា និង​ក្មេង​តូច​ៗ​ធ្លាក់ទឹក ប្រយ័ត្ន​សត្វ​អាសិរពិស​ទិច​ខាំ ថែរក្សា​សុខភាព​និង​អនាម័យ​ខ្លួនប្រាណ​ឲ្យ​បាន​ល្អ ចៀសវាង​កើត​ជំងឺ​តម្កាត់​ផ្សេង​ៗ ។

នៅ​រសៀល​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២០ ទឹកស្ទឹង​ពោធិ៍សាត់ បាន​ចាប់ផ្ដើម​ស្រក​បន្តិច​ហើយដោយ​សារ​បែក​វាល ប៉ុន្តែ​យើង​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច ព្រោះ​មេឃ​នៅ​តែ​មាន​ភ្លៀងរលឹម​ម្ដងម្កាល និង​ងងឹត​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​នៅឡើយ​ទេ ដែល​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​បង្ក​ជា​ទឹកជំនន់​ម្ដង​ឬ​ពីរ​ដង​ទៀត​ក៏​អាច​ថា​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ