ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពស់ថ្លាន់​ធ្វើ​ចោរលួច​ស៊ី​មាន់​អ្នក​ភូមិ​ចាប់​បាន​បន្តបន្ទាប់

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ពស់ថ្លាន់​១​ក្បាលមាន​ទម្ងន់​ជាង​៧​គីឡូក្រាម ត្រូវ​ពលរដ្ឋ​ចាប់​បាន​បន្ទាប់​ពី​ពស់ថ្លាន់​១​ក្បាល​នេះ​លូន​ចូល​ក្នុង​ក្នុង​ចម្ការ​មួយ​កន្លែង​រកស៊ី​មាន់ នៅ​ភូមិ​ព្រែក​ប្រស់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ កាលពី​វេលា​ម៉ោងជាង​៩​យប់​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២០…

ខេត្ត​ព្រះ​សីហ​នុ ៖ ពស់ថ្លាន់​១​ក្បាលមាន​ទម្ងន់​ជាង​៧​គីឡូក្រាម ត្រូវ​ពលរដ្ឋ​ចាប់​បាន​បន្ទាប់​ពី​ពស់ថ្លាន់​១​ក្បាល​នេះ​លូន​ចូល​ក្នុង​ក្នុង​ចម្ការ​មួយ​កន្លែង​រកស៊ី​មាន់ នៅ​ភូមិ​ព្រែក​ប្រស់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ កាលពី​វេលា​ម៉ោងជាង​៩​យប់​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២០ ។

បើ​តាម​ពលរដ្ឋ​ប្រាប់​ថា ពស់ថ្លាន់​នេះ​គាត់​នឹង​យក​ទៅ​ដាក់​នៅ​សាលាស្រុក ដើម្បី​ទុក​ប្រគល់​ជូន​មន្ត្រី​ជំនាញ​ចាត់ចែង​អភិរក្ស ។

នេះ​គឺជា​លើក​ទី​៣​ហើយ ដែល​មាន​ពស់ថ្លាន់ចូល​ស៊ី​មាន់​អ្នក​ភូមិ ។ កាលពី​ល្ងាច​ថ្ងៃ​ទី​៩ ខែ
តុលា ឆ្នាំ​២០២០​កន្លង​ទៅ នៅ​ភូមិ​អូរ​ឧកញ៉ាហេង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ក៏​មាន​ពស់​ថ្លាន់​១​ក្បាល​ដែរ ដែល​ចូល​មក​ស៊ីមាន់​អ្នក​ភូមិ​ដូច​គ្នា ។

ប៉ុន្តែ​ដោយសារ​តែ​មិន​មាន​អ្នក​ណា​ហ៊ាន​ចូល​ទៅ​ដេញ​ឬ​ហ៊ាន​ចាប់​ពស់ថ្លាន់​នេះ ក៏​បាន​ស្នើ​សុំ​អាជ្ញាធរ​មូលដ្ឋាន​ក៏​ដូច​ជា​សមត្ថកិច្ច​ពាក់ព័ន្ធ ឲ្យ​ជួយ​ដេញ​ឬ​យក​ពស់ថ្លាន់​ធំ​នេះ​ចេញ ដើម្បី​ការពារ​ខ្លាច​ប៉ះពាល់​ដល់​សុវត្ថិភាព​អ្នក​ភូមិ​ជា​ពិសេស​ក្មេង​ៗ ។

ដោយឡែក កាលពី​ប៉ុន្មាន​ខែ​មុន នៅ​ឃុំ​ទំនប់រលក ស្រុក​ស្ទឹង​ហាវ ក៏​មាន​ពស់ថ្លាន់​ចូល​ស៊ី​មាន់​អ្នក​ភូមិ​នៅ​ពេល​យប់​ដូច​គ្នា​នេះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ