ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ាងណាដែរហាងឆេងប្រាក់រៀលធៀបនឹងប្រាក់ប្រទេសទាំងនេះ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកដឹងពីហាងឆេងប្តូរប្រាក់រៀលខ្មែរ ធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃ កម្ពុជា នៅថ្ងៃទី…

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកដឹងពីហាងឆេងប្តូរប្រាក់រៀលខ្មែរ ធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃ កម្ពុជា នៅថ្ងៃទី ១២ខែតុលា ឆ្នាំ ២០២០នេះឱ្យដឹងថា ១ដុល្លារអាមេរិក ស្មើនឹង ៤១០៦ រៀល ហើយ ១អឺរ៉ូ ទិញចូល ៤៨៥០ រៀល លក់ចេញ ៤៨៩៩ រៀល ខណៈដែល ១ដុល្លារអូ ស្ត្រាលី ទិញចូល ២៩៦៣ រៀល លក់ចេញ ២៩៩៣ រៀល ។

ទន្ទឹមនេះដែរសម្រាប់ហាងឆេងប្រាក់យន់ចិនធៀបនឹងប្រាក់រៀលខ្មែរថ្ងៃនេះដែរ គឺ ១យន់ចិន ទិញចូល ៦១៣ រៀល លក់ចេញ ៦២០ រៀល ក្នុងនោះ ១០០យ៉េនជប៉ុន ទិញចូល ៣៨៨៧ រៀល លក់ចេញ ៣៩២៦ រៀល និង ១០០វុនកូរ៉េ ទិញចូល ៣៥៧ រៀល ហើយ លក់ចេញ ៣៦១ រៀល ។

ជាមួយគ្នានេះសម្រាប់ហាងឆងប្រាក់ដុល្លារសាំងហ្គាពួរធៀបនឹងប្រាក់រៀលខ្មែរ គឺ ១ដុល្លារ សាំងហ្គាពួរ ទិញចូល ៣០៣០ រៀល លក់ចេញ ៣០៦១ រៀល ខណៈ ១បាតថៃ ទិញចូល ១៣២ រៀល លក់ចេញ ១៣៣ រៀល និង ១០០០ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ ១៧៩ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ