ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ទំនប់​ស្ទាក់​ទឹក​នៅ​ស្រុក​ថ្ពង ផ្ទះ​ពលរដ្ឋ​១៧​ខ្នង​រង​ផល​ប៉ះពាល់

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នៅ​ស្រុក​ថ្ពង ព្រោះតែ​មាន​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា​ជា​ហេតុ​ធ្វើ​ឱ្យ​កម្ពស់​ទឹក​កាន់តែ​កើនឡើង ក្លាយជា​ជំនន់​ទឹកភ្លៀង​បាន​បង្ក​ឱ្យ​បាក់​ទំនប់​ស្ទាក់​ទឹក (​ភ្នំ​លេខ​) បណ្តាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១៧​ខ្នង​រង​ផល​ប៉ះពាល់ ហើយ​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​អន្តរាគមន៍​ធ្វើការ​សង្គ្រោះ​ផង​ដែរ​។…

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នៅ​ស្រុក​ថ្ពង ព្រោះតែ​មាន​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា​ជា​ហេតុ​ធ្វើ​ឱ្យ​កម្ពស់​ទឹក​កាន់តែ​កើនឡើង ក្លាយជា​ជំនន់​ទឹកភ្លៀង​បាន​បង្ក​ឱ្យ​បាក់​ទំនប់​ស្ទាក់​ទឹក (​ភ្នំ​លេខ​) បណ្តាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១៧​ខ្នង​រង​ផល​ប៉ះពាល់ ហើយ​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​អន្តរាគមន៍​ធ្វើការ​សង្គ្រោះ​ផង​ដែរ​។ ហេតុការណ៍​បាក់​ទំនប់​នេះ កើតឡើង​កាលពី​ម៉ោង​១០​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២០ នេះ ស្ថិត​នៅ​ក្នុងភូមិ​ថ្នល់បំបែក ឃុំ​អម​លាំង ស្រុក​ថ្ពង​។

បើ​តាម​លោក​វរសេនីយ៍ឯក ហ៊ុន សុខ​ហុ​ន អធិការ​នគរបាល​ស្រុក​ថ្ពង បាន​ឲ្យ​ដឹង​ថា មុន​កើត​ហេតុ ភ្លៀង​បាន​បង្អុ​ល​ធ្លាក់​កាន់តែ​ខ្លាំង​បន្តបន្ទាប់​រាល់ថ្ងៃ​បង្ក​ជា​ជំនន់​ទឹកភ្លៀង រហូត​ដល់​បាក់​ទំនប់​ស្ទាក់​ទឹក​ភ្នំ​លេខ បណ្តាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១៧​គ្រួសារ​រង​ការ​ប៉ះពាល់ ក្នុង​នោះ​ផ្ទះ​ប្រជាពលរដ្ឋ​៧​គ្រួសារ​បាន​រង​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​។ ហើយ​លោក​ក៏​បាន​ដឹកនាំ​កម្លាំង​ចុះ​អន្តរា​គមន៍​សង្គ្រោះ​ពលរដ្ឋ ដែល​រង​នូវ​ផល​ប៉ះពាល់​ជំនន់​ទឹកភ្លៀង​អំពី​ការ​បាក់​ទំនប់​ស្ទាក់​ទឹក​ភ្នំ​លេខ និង​ជម្លៀស​ពួក​គាត់​មក​កាន់​ទីទួល​សុវត្ថិភាព​។

លោក​បន្ត​ថា ការ​បាក់​ទំនប់​ទឹក​ខាងលើ​នេះ បណ្តាល​ឲ្យ​រលំ​ផ្ទះ​តៀម​ចំនួន​ពីរ​ខ្នង បាត់​ម៉ូតូ​ចំនួន​២​គ្រឿង និង​គោ​យន្ត​ចំនួន​៣​គ្រឿង ក្រោយមក​រក​ឃើញ​គោ​យន្ត​១​គ្រឿង​វិញ ចំណែក​សត្វ​គោ​មិន​ទាន់​រក​ឃើញ​នោះ​ទេ​។

រហូត​មក​ដល់​នៅ​ព្រលប់​ថ្ងៃ​ទី​១១ ខែតុលា​នេះ លោក វ៉ី សំណាង ក៏​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ហូរ​កាត់​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុង​ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ចន្លោះ​គីឡូម៉ែត្រ​លេខ​៦៨ និង​លេខ​៦៩ ដែល​មាន​កម្ពស់​២​តឹក ដោយសារ​តែ​ភ្លៀង​ធ្លាក់​ជាប់​គ្នា​ៗ បណ្តាល​ឱ្យ​កម្ពស់​ទឹក​កាន់តែ​កើនឡើង ។

លោក​អភិបាលខេត្ត ក៏​បញ្ជាក់​ផង​ដែរ​ថា ស្ថានភាព​ទឹកភ្លៀង​នៅ​ពេល​នេះ គឺ​មិន​មាន​សភាព​ធ្ងន់​ធ្ងរ​នោះ​ទេ ចំណែក​ចរាចរណ៍​នៅ​តែ​ដំណើរការ​ធម្មតា ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្ដី អាជ្ញាធរ​មូលដ្ឋាន​ទាំង​៨ ក្រុង​-​ស្រុក ត្រូវ​យកចិត្តទុកដាក់​តាមដាន និង​ត្រូវ​រាយការណ៍​មក​អាជ្ញាធរ​ខេត្ត ដើម្បី​ត្រៀម​​វិធានការ​សង្គ្រោះ​ប្រជាពលរដ្ឋ​បាន​ទាន់​ពេលវេលា ។ លោក​បន្ត​ថា ក្នុង​នាម​អាជ្ញាធរ​ត្រូវ​តែ​គិតគូរ ចំពោះ​សេចក្តីសុខ និង​សុវត្ថិភាព​ប្រជាពលរដ្ឋ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​។
គួរ​បញ្ជាក់​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២០​នេះ ទឹកបាន​ស្រក​ទៅ​វិញ​ជា​បណ្តើរ​ៗ​ហើយ តែ​មិន​ទាន់​អាច​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​រស់នៅ​បាន​ទេ គឺ​រង់ចាំ​រហូត​ដល់​ទឹក​ស្រក​អស់ ទើប​ឲ្យ​ពួក​គាត់​ចូល​ទៅ​នៅ​វិញ​។

សូម​បញ្ជាក់​ទៀត​ថា យោង​តាម​ប្រភព​ពី​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខ​ខេត្តកំពង់ស្ពឺ បានឱ្យ​ដឹង​ថា តំបន់​ខ្លះ​នៃ​ខេត្តកំពង់ស្ពឺ ចាប់ផ្តើម​គំរាមកំហែង​ដោយ​ជំនន់​ទឹកភ្លៀង ហើយ​ទឹកភ្លៀង​មាន​ធ្លាក់​នៅ​គ្រប់​ក្រុង​-​ស្រុក​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ