ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម លឹម គានហោ ដឹកនាំក្រុមការងារបច្ចេកទេសក្រសួងធនធានទឹកចុះពិនិត្យទីតាំងដែលកំពុងយាយីដោយជំនន់ស្ទឹងព្រែកត្នោត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង ២០ យប់ថ្ងៃអាទិត្យ ទី ១១ខែតុលា ឆ្នាំ ២០២០នេះ ឯកឧត្តម…

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង ២០ យប់ថ្ងៃអាទិត្យ ទី ១១ខែតុលា ឆ្នាំ ២០២០នេះ ឯកឧត្តម លឹម គាន ហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំក្រុមការងារបច្ចេក ទេស ក្រសួង ចុះពិនិត្យស្ថានភាពទឹកលើខ្នងទំនប់សណ្តស្ទឹងព្រែកត្នោត នៅទីតាំងវត្តចំការខ្សាច់ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលកំពុងយាយីដោយជំនន់ស្ទឹងព្រែកត្នោត នៅភូមិសាស្រ្តភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ។

This image has an empty alt attribute; its file name is f6d00a4cfe116e65d7840e9bb2eee5f6-1024x768.jpg

ក្នុងដំណើរបេសកកម្មចុះពិនិត្យស្ថានភាពទឹកជាក់ស្តែងទាំងយប់នេះ ឯកឧត្ដមរដ្ឋមន្រ្តីបាន ណែនាំបន្ថែមដល់ក្រុមការងារបច្ចេកទេសឲ្យយកបាវខ្សាច់មករៀបលើខ្នងទំនប់កម្ពស់ 0,50 ម៉ែត្រ ដើម្បីលើកកម្ពស់ខ្នងទំនប់បន្ថែមបង្ការលំហូរទឹកពីលើខ្នងទំនប់ដែលអាចបង្ក ឲ្យមានលិចលង់ដល់ភូមិឋានប្រជាពលរដ្ឋនៅប៉ែកខាងក្រោម ។ សូមបញ្ជាក់ថា ស្ថានភាព ទឹកនៅបន្ត ឡើងបន្ថែមទៀតតែមិនទាន់មានអ្វីដែលជាការយាយីដល់រាជ ធានីភ្នំពេញនៅ ឡើយទេ ដោយក្រុមការងារបច្ចេកទេសរបស់ក្រសួងបានធ្វើការបិតរូង នាគជាច្រើនកន្លែង នៅតាម តួទំនប់ និងយាមប្រចាំការ ២៤ម៉ោងលើ ២៤ម៉ោង អស់រយៈពេលជាង ១សប្តាហ៍មកហើយ ។

This image has an empty alt attribute; its file name is 62be0af06c8a27267dd9b9a6fe12fa8f-1024x768.jpg

ជាសំណូមពររបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដល់ស្ថាប័នដែល កំពុងធ្វើការដ្ឋាន ក៏ដូចជាបណ្តាក្រុមហ៊ុនឯកជន និងបងប្អូនប្រជាពលរដ្ឋយើង មេត្តារក្សា នូវទំហំ ឬ ច្រកមុខទឹកចាស់ ដើម្បីធានាដល់ការដោះទឹកឲ្យមានប្រសិទ្ធភាពទាន់ពេល វេលា បើពុំនោះទេរាជធានីភ្នំពេញនឹងទទួលរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ