ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ធនធានទឹក ចុះ​ពិនិត្យ​ទំនប់​ស្ទឹង​ព្រែក​ត្នោត កំពុង​យាយី​ដោយទឹក​ជំនន់

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​២០:០០​នាទី​យប់​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២០​នេះ ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម…

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​២០:០០​នាទី​យប់​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២០​នេះ ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បន្ត​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ក្រសួង ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​លើ​ខ្នង​ទំនប់​សណ្ត​ស្ទឹង​ព្រែក​ត្នោត នៅ​ទីតាំង​វត្ត​ចំការ​ខ្សាច់ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​កំពុង​យាយី​ដោយ​ជំនន់​ស្ទឹង​ព្រែក​ត្នោត នៅ​ភូមិសាស្ត្រ​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល នេះ​បើ​យោង​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។

ក្នុង​ដំណើរ​បេសកកម្ម​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ជាក់ស្តែង​ទាំង​យប់​នេះ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​ណែនាំ​បន្ថែម​ដល់​ក្រុមការងារ​បច្ចេកទេស ឲ្យ​យក​បាវ​ខ្សាច់​មក​រៀប​លើ​ខ្នង​ទំនប់​កម្ពស់​០,៥០ ម៉ែត្រ ដើម្បី​លើកកម្ពស់​ខ្នង​ទំនប់​បន្ថែម​បង្ការ​លំហូរ​ទឹក​ពីលើ​ខ្នង​ទំនប់ ដែល​អាច​បង្ក​ឲ្យ​មាន​លិចលង់​ដល់​ភូមិឋាន​ប្រជាពលរដ្ឋ​នៅ​ប៉ែក​ខាងក្រោម ។

សូម​បញ្ជាក់​ថា ស្ថានភាព​ទឹក​នៅ​បន្ត​ឡើង​បន្ថែម​ទៀត តែ​មិន​ទាន់​មាន​អ្វី​ដែល​ជា​ការ​យាយី​ដល់​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ ដោយ​ក្រុមការងារ​បច្ចេកទេស​របស់​ក្រសួង​បាន​ធ្វើការ​បិត​រូង​នាគ​ជា​ច្រើន​កន្លែង នៅ​តាម​តួ​ទំនប់ និង​យាម​ប្រចាំការ ២៤​ម៉ោង​លើ​២៤​ម៉ោង អស់​រយៈពេល​ជាង​១​ស​ប្តា​ហ៍​មក​ហើយ ។

ជា​សំណូមពរ​របស់​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ដល់​ស្ថាប័ន​ដែល​កំពុង​ធ្វើ​ការដ្ឋាន ក៏​ដូច​ជា​បណ្តា​ក្រុមហ៊ុន​ឯកជន និង​បងប្អូន​ប្រជាពលរដ្ឋ​យើង មេត្តា​រក្សា​នូវ​ទំហំ ឬ ច្រក​មុខទឹក​ចាស់ ដើម្បី​ធានា​ដល់​ការ​ដោះ​ទឹក​ឲ្យ​មាន​ប្រសិទ្ធភាព​ទាន់​ពេលវេលា បើ​ពុំនោះ​ទេ រាជធានី​ភ្នំពេញ​នឹង​ទទួល​រង​ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ