ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ធនធានទឹក ចេញ​ប្រកាស​(​ពិសេស​) ទឹក​ទន្លេសេកុង សេ​សាន និង​ស្រែ​ពក នឹង​ហក់​ឡើង អាច​ក្លាយជា​ជំនន់

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន លេខ​«​ពិសេស​»​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចេញ​នា​ល្ងាច​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២០​នេះ អោយ​ដឹង​ថា ស្ថានភាព​ទឹកទន្លេ​នៅ​តំបន់​ភាគ​ឦសាន…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន លេខ​«​ពិសេស​»​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចេញ​នា​ល្ងាច​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២០​នេះ អោយ​ដឹង​ថា ស្ថានភាព​ទឹកទន្លេ​នៅ​តំបន់​ភាគ​ឦសាន ដែល​កន្លង​មក​ទទួល​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប បាន​ឡើង​មួយ​កម្រិត​មក​ហើយ​នោះ និង​គួប​ផ្សំ នៅ​យប់​ថ្ងៃនេះ ព្យុះ​ទី​១៥ ឈ្មោះ លី​ន​ហ្វា (LINFA) បាន និង​កំពុង​មាន​ឥទ្ធិពល​មក​លើ​តំបន់​ប៉ាក់​សេ​ប្រទេស​ឡាវ ដែល​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន ។

ស្ថានភាព​បែប​នេះ នឹង​បង្ក​ឲ្យ ៖

  • ទឹក​ទន្លេសេកុង សេ​សាន និង​ស្រែ​ពក នឹង​ហក់​ឡើង ដែល​អាច​ក្លាយជា​ជំនន់ ។
  • រីឯ​ទឹកទន្លេ​មេគង្គ នៅ​ស្ទឹង​ត្រែង ក្រចេះ និង​កំពង់ចាម នឹង​ហក់​ឡើង​បន្តិច តែ​ការ​ហក់​ឡើង​នេះ ស្ថិត​នៅ​ទាប​ជាង​កម្រិត​កម្ពស់​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ។

សេចក្តី​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ និង​សាធារណជន ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​ទន្លេ​ខាងលើ សូមជ្រាប​ជា​ព័ត៌មាន និង​បង្កើន​ការ​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់ ផ្សេង​ៗ​ដែល​អាច​កើតឡើង​ជាយថាហេតុ​។ ជាមួយ​គ្នា​នេះ ចំពោះ​បណ្តា​ខេត្ត​ដែល​មាន​ទំនាក់ទំនង​នឹង​របប​ទឹកទន្លេ ត្រូវ​មាន​វិធានការ​ក្នុង​ការ​បើកទ្វារ​ទឹក ដើម្បី​បញ្ចូល​ទៅ​តាម​ព្រែក បណ្តា​អាង​ទឹក​នានា និង​តំបន់​ទំនាប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ