ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈនេះ សាលាក្រុង សូម​ឲ្យ​ពលរដ្ឋ​អធ្យាស្រ័យ ចំពោះ​ការ​ពង្វាង​ចរាចរណ៍ផ្លូវ​៣៧១

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញ នា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២០​នេះ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​យោគយល់​អធ្យាស្រ័យ និង​ចូលរួម​សហការ​ពង្វាង​ចរាចរ​ណ៍ផ្លូវ​៣៧១ ចំណុច​មុខ​ស្ថានីយ​មូ​ប​ទឹក​បឹង​ទំពន់​ខណ្ឌមានជ័យ…

រាជធានី​ភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញ នា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២០​នេះ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​យោគយល់​អធ្យាស្រ័យ និង​ចូលរួម​សហការ​ពង្វាង​ចរាចរ​ណ៍ផ្លូវ​៣៧១ ចំណុច​មុខ​ស្ថានីយ​មូ​ប​ទឹក​បឹង​ទំពន់​ខណ្ឌមានជ័យ ។

សូម​បងប្អូន​ប្រជាពលរដ្ឋ​ពង្វាង​ចរាចរ​ផ្លូវ​៣៧១ ដោយសារ មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​កំពុង​រៀបចំ​ដាក់​បន្ថែម​រថយន្ត​បូមទឹក​ចល័ត ដើម្បី​បូមទឹក​ចេញពី​បឹង​ទំពន់ ទៅ​កាន់​បឹង​ជើងឯក ដើម្បី​រំដោះ​ការ​ជន់​លិច​ទឹកភ្លៀង​តំបន់​មួយ​ចំនួន ក្នុង​រាជធានី​ភ្នំពេញ ព្រោះ​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ នៅ​ថ្ងៃនេះ (​កម្ពស់​ទឹកភ្លៀង​: ៤០-៩៦​មី​ល្លី​ម៉ែត្រ​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ