ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ពេទ្យសត្វ​ចុះ​ពិនិត្យ​ជ្រូក​រស់​៦០០​ក្បាល ដែល​ឈ្មួញ​បម្រុង​ដឹក​ឆ្លង​ដែន​ទៅ​វៀតណាម

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៨ តុលា ២០២០ មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​បាន​ចុះ​ត្រួតពិនិត្យ​សត្វ​ជ្រូក​រស់​ចំនួន​៦០០​ក្បាល ដែល​ក្រុមហ៊ុន​លឹ​ម ស៊ីវ​ម៉ី…

ខេត្តស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៨ តុលា ២០២០ មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​បាន​ចុះ​ត្រួតពិនិត្យ​សត្វ​ជ្រូក​រស់​ចំនួន​៦០០​ក្បាល ដែល​ក្រុមហ៊ុន​លឹ​ម ស៊ីវ​ម៉ី បាន​ច្បាប់​នាំ​ចូល​ពី​ប្រទេស​ថៃ​ដឹក​ឆ្លងកាត់​រដ្ឋបាល​ខេត្តស្វាយរៀង​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត ហើយ​ប្រជាពលរដ្ឋ​មានការ​ព្រួយ​បារ​ម្ម​ណ៍​ដែល​ធ្លាប់​មានការ​លិចឮ​ថា មាន​ក្រុម​ឈ្មួញ​ដែល​បាន​ទទួល​អាជ្ញា​ប​ណ្ណ័​នាំ​ជ្រូក​រស់​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ពេល​មាន​ជ្រូក​ងាប់ ឬ​ជ្រូក​អន់​វៀតណាម​មិន​ទិញ​ត្រូវ​ក្រុម​ឈ្មួញ​លក់​ឲ្យ​ឈ្មួញ​កាប់​សាច់​តាម​ឡ​សត្តឃាត​នៅ​លើ​ទីផ្សារ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ខ្លាច​ប៉ះពាល់​ដល់​សុខភាព​។

ទាក់ទិន​ករណី​នេះ​ដែរ​លោក សាយ ពន្លឺ​មេត្តា អនុប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​មន្ទីរ​កសិកម្ម​ខេត្ត​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរណ៍​ទំនិញ​គ្រប់​ប្រភេទ​តាម​ច្រករបៀង និង​ច្រក​តំបន់​ព្រំដែន​ទេ​។ ហើយ​ក្រុមហ៊ុន​ដែល​មានច្បាប់​អនុញ្ញាត​នាំ​ចូល​ជ្រូក​រស់​ពី​ប្រទេស​ថៃ​ឆ្លងកាត់​ប្រទេស​កម្ពុជា ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម គឺ​ដឹក​ចេញ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ មិន​អនុញ្ញាត​ដឹក​ចេញ​តាម​ច្រករបៀង​ទេ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ជ្រូក​រស់​ចំនួន​៦០០​ក្បាល​ដឹក​តាម​រថយន្ត​យី​ឌុ​ប​២​គ្រឿង​ដែល​មក​ផ្ទេ​នៅ​ភូមិ​បា​វិត​កណ្តាល​សង្កាត់​បា​វិត​ក្រុង​បា​វិត​នេះ គឺ​ជ្រូក​របស់​ក្រុមហ៊ុន លឹ​ម ស៊ីវ​ម៉ី មានច្បាប់​អនុញ្ញាត​នាំ​ជ្រូក​រស់​ពី​ប្រទេស​ថៃ ឆ្លងកាត់​កម្ពុជា​ទៅ​ប្រទេស​វៀតណាម​ក្នុង​មួយ​ថ្ងៃ​៦០០​ក្បាល​។​លោក សាយ ពន្លឺ​មេត្តា បាន​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន​០៣​នាំ​ជ្រូក​រស់​ពី​ប្រទេស​ថៃ ឆ្លងកាត់​ទៅ​ប្រទេស​វៀតណាម គឺ​ក្រុមហ៊ុន លឹ​ម ស៊ីវ​ម៉ី ចេញ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត ក្រុមហ៊ុន ជី​ធី​ហ្វោ​ន​ដេ​ស៊ិ​ន និង​ក្រុមហ៊ុន សុខ អង្គរ​ជ័យ នាំ​ជ្រូក​រស់​ចេញ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍​ស្រុក​កំពង់​រោ​ទិ៍​។

ហើយ​ក្រុមហ៊ុន​មាន​លិខិតបញ្ជាក់​ពី​សុខភាព​ជ្រូក​ពី​ដើម​ទី​ចេញ​ដោយ​នាយកដ្ឋាន​ផលិតកម្ម​សត្វ​ពី​ប្រទេស​ថៃ ហើយ​ត្រូវ​បាន​មន្ត្រី​ការិយាល័យ​ផលិក​ម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ត្រួតពិនិត្យ​គ្រប់​ចំណត​តាម​ខេត្ត​ដែល​ឆ្លងកាត់​។ ទាក់ទិន​ករណី​នេះ​ដែរ មាន​ក្រុមហ៊ុន​អ្នក​នាំ​ជ្រូក​ពី​ប្រទេស​ថៃ​ទៅ​ប្រទេស​វៀតណាម​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នាំ​ជ្រូក​ពី​ប្រទេស​ថៃ ទៅ​ប្រទេស​វៀតណាម មាន​ច្រើន​ក្រុមហ៊ុន ក៏​ប៉ុន្តែ​ក្រុមហ៊ុន លឹ​ម ស៊ីវ​ម៉ី កន្លង​មក​មាន​នាំ​ជ្រូក​រស់​ពី​ប្រទេស​ថៃ ដាក់​ចែកចាយ​តាម​ឡ​សត្តឃាត​ក្នុង​ខេត្តស្វាយរៀង​កាប់​សាច់​លក់​នៅ​លើ​ទីផ្សារ​ផង​ដែរ​។

ហើយ​ក្រុមហ៊ុន​ដា​នី​ដេ​ង នាំ​ជ្រូក​រស់​ពី​ប្រទេស​ថៃ​មក​លក់​ចែកចាយ​តាម​ឡ​សត្ត​ឃា​ដ​នានា​ទូ​ទាំង​ខេត្តស្វាយរៀង​សម្រាប់​កាប់​សាច់​លក់​នៅ​លើ​ទីផ្សារ​រាប់រយ​ក្បាល​ក្នុង​១​ថ្ងៃ​១​ថ្ងៃ​។ លោក ឈិ​ន សៅ អនុប្រធាន​ក​រិ​យា​ល័យ​ផលិតកម្ម និង​ប​សុ​ព្យាបា​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​បាន​បញ្ជាក់​ថា ករណី​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ថា មាន​ជ្រូក​ឈឺ ឬ​ងាប់​ឈ្មួញ​វៀតណាម​មិន​ទទួល​ឬ​ឲ្យ​ដឹក​ចូល​ទី​ប្រទេស​វៀតណាម ឈ្មួញ​លក់​ជ្រូក​ទាំងនោះ​ឲ្យ​តាម​ឡ​សត្តឃាត​ព្រះ​លះ​លក់​ចែកចាយ​នៅ​លើ​ទីផ្សារ​នានា​ក្នុង​ខេត្តស្វាយរៀង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​នោះ​គឺ​គ្មាន​ជ្រូក​ឈឺ​ទេ គឺ​ជ្រូក​អន់​ដឹក​ឆ្ងាយ​ត្រូវ​ក្តៅ​អន់ វៀតណាម​គេ​មិន​យក​ទេ ហើយ​ចំពោះ​ជ្រូក​ងាប់ ក៏​មិនមែន​ងាប់​ដោយ​ជំងឺ​ទេ គឺ​ងាប់​ដោយ​ត្រូវ​ក្តៅ ទោះបី​យ៉ាងណា​គឺ​មន្ត្រី​ជំនាញ​មិន​អនុញ្ញាត​ឲ្យ​លក់​ចែកចាយ​តាម​ឡ​សត្វឃាត​ទេ គឺ​ត្រូវ​កប់ និង​ដុត​ចោល​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ