ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​រកា​ធំ​បាន​រង​គ្រោះ​ដោយសារ​បាក់​ច្រាំង​ទន្លេ ស្ទើរតែ​អស់​ដី​វត្ត​ទៅ​ហើយ

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ គ្រោះ​ធម្មជាតិ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​បាន​ធ្វើ​ឱ្យ​មានការ​ប្រែប្រួល​ដូច​ជា វត្ត​រកា​ធំ ស្ថិត​ក្នុងភូមិ​រកា​ធំ ឃុំ​ជា​រោទ៍​ទី​១ ស្រុក​ត្បូងឃ្មុំ ត្រូវ​បាន​បាក់​ច្រាំង​អស់ទាំង​កុដិ​ថ្ម ដី​បរិវេណ​បណ្ដោយ​ប្រមាណ​ជាង ២០០​ម៉ែត្រ…

ខេត្ត​ត្បូងឃ្មុំ ៖ គ្រោះ​ធម្មជាតិ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​បាន​ធ្វើ​ឱ្យ​មានការ​ប្រែប្រួល​ដូច​ជា វត្ត​រកា​ធំ ស្ថិត​ក្នុងភូមិ​រកា​ធំ ឃុំ​ជា​រោទ៍​ទី​១ ស្រុក​ត្បូងឃ្មុំ ត្រូវ​បាន​បាក់​ច្រាំង​អស់ទាំង​កុដិ​ថ្ម ដី​បរិវេណ​បណ្ដោយ​ប្រមាណ​ជាង ២០០​ម៉ែត្រ បាក់​អស់​នៅ​សល់​តែ​ប្រមាណ​៥០​ម៉ែត្រ​ប៉ុណ្ណោះ​។ ហើយ​សាលាឆទាន​សង់​ពី​ឈើ​ត្រូវ​បាន​រុញ​រំកិល​មក​កៀក និង​របង​វត្ត​ខាង​មុខ​ទៅ​ហើយ​។ ស្ត្រី​ចំណាស់ នៅ ស្រ៊​ន់ អាយុ​៦៦​ឆ្នាំ ជា​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​បាន​រៀបរាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៩ តុលា ២០២០​ថា ចាប់តាំងពី​ពេល​ដែល​បាន​ក៏​កើត​វត្ត​រកា​ធំ​នេះ មក​នៅ​ពេល​ដែល​ដឹងក្តី​គឺ​បានឃើញ​សំណង់​ព្រះ​វិហារ​បាន​ក៏​កើត​ឡើងជា​បណ្ដើរ​ៗ​។

និង​ដោយ​ឆ្លងកាត់​ព្រះ​ចៅអធិការ​វត្ត ជា​ច្រើន​ជំនាន់​មក​ហើយ​ច្រើន​ទន្លេមេគង្គ ក៏​មិន​ដែល​បាក់​ទើបតែ​មក​ដល់​ពេល​នេះ ធម្មជាតិ​មានការ​ប្រែប្រួល​ហើយ​ច្រាំង​បាន​បាក់​រាល់​ឆ្នាំ ក្នុង​នោះ​មាន​កុដិ​ថ្ម ត្រូវ​បាន​បាក់​ចូល​ទៅ​ក្នុង​ទឹកទន្លេ​។ លោកយាយ ពេជ្រ ស៊ន់ អាយុ​៧០​ឆ្នាំ គណកម្មការ​វត្ត​រកា​ធំ មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា នៅ​ក្នុង​រដូវប្រាំង​ឆ្នាំ​២០២០ ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​ខេត្ត បាន​សហការ​ជាមួយនឹង​ស្ថាប័ន​ក្រសួង​ធនធានទឹក បាន​រៀបចំ​បាវ​ខ្សាច់​ទប់​នៅ​មាត់ច្រាំង​ទន្លេ​ក្រោយ​វត្ត​ជា​ច្រើន​ម៉ែត្រ ដើម្បី​ទប់ស្កាត់​ការពារ​កុំ​ឲ្យ​បាក់​ស្រុត​ដី​វត្ត​បន្ថែម​ទៀត​។ លោកយាយ​ពេជ្រ ស៊ន់ គណៈកម្មការ​វត្តមាន​ប្រសាសន៍​បន្ត​ថា ពិតជា​សំណាង​នៅ​ក្នុង​រដូវវស្សា​ឆ្នាំ​២០២០ ទឹកទន្លេ​មិន​បាន​ឡើង​មក​ជន់​លិច​ក្នុង​បរិវេណ​វត្ត ក៏​ប៉ុន្តែ​ជះ​ឥទ្ធិពល​មិនល្អ​ដល់​ប្រជា​កសិករ​រស់នៅ​តាម​ដង​ទន្លេ ដែល​បង្កបង្កើន​ផល​ដាំ​ដុះ​ដំណាំ​ផ្សេង​ៗ និង​ត្រូវ​ជួប​បញ្ហា​សត្វល្អិត​។

ដោយសារ​តែ​មើលឃើញ​ការ​លំបាក​ទឹកទន្លេ​ឡើង​មក​លិច​បរិវេណ​វត្ត​ស្ទើរ​រាល់​ឆ្នាំ និង​ដី​ច្រាំង​បាន​បាក់ គ្រាន់តែ​បណ្ដោយ​ដី​វត្ត​ជាង​២០០​ម៉ែត្រ​បាក់​អស់​នៅ​សល់​ប្រមាណ​៥០ ម៉ែត្រ​គឺ​បាន​បាក់​ដល់​រោង​ដាក់​ទូកង​ហើយ​។ កន្លង​មក​មាន​ចំនួន​៥ ត្រូវ​បាន​បាក់​ធ្លាក់​ចូល​ទៅ​ក្នុង​ទន្លេ ចាប់តាំងពី​ក្រោយ​ឆ្នាំ​១៩៧៩ មក​ដល់​បច្ចុប្បន្ន​នេះ​ព្រះ​ចៅអធិការ​វត្តមាន​ចំនួន​១៣​អង្គ រួម​ទាំង​ព្រះ​តេជគុណ គា សុគន្ធ ដែល​គ្រប់គ្រង​វត្ត​រាល់ថ្ងៃ​។ ដោយ​មានការ​ឯកភាព​ពី​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ជិត​ឆ្ងាយ​រួម​ទាំង​គណៈកម្មការ​វត្ត ក៏​បាន​ទិញ​ដី​មួយ​កន្លែង​ទំហំ​ជិត ៣​ហិច​តា ស្ថិត​នៅ​ភូមិ​ទួល​កែវ មាន​ចម្ងាយ​ប្រមាណ​ជាង​៦​គីឡូម៉ែត្រ​ពី​វត្ត​រក​ការ​ធំ សព្វថ្ងៃ​ដោយ​ចំណាយ​បច្ច័យ​ប្រមាណ​២​ម៉ឺន​ដុល្លារ​។

ដោយ​ព្រះ​ចៅអធិការ​វត្ត បាន​ចាក់​ដី​ក្នុង​បរិវេណ​វត្ត​ដែល​ត្រូវ​សាងសង់​ថ្មី​នោះ​អស់​ដី​ចំនួន​ជាង​៤០០ រថយន្ត ហើយ​នៅ​ឆ្ងាយ​ពី​ច្រាំង​ទន្លេ មិន​ព្រួយ​រឿង​បាក់​ច្រាំង​បន្ត​ទៀត​នោះ​ទេ​។ ហើយ​នៅ​ខែវិច្ឆិកា​ខាង​មុខ​ព្រះ​ចៅអធិការ​វត្ត និង​និមន្ត​ទៅ​សាងសង់​សា​ឡុំ នៅ​កន្លែង​ថ្មី​ដើម្បី​ឲ្យ​ពុទ្ធបរិស័ទ នៅ​តំបន់​នោះ​មានឱកាស​អញ្ជើញ​មក​វត្ត​ដើម្បី​សុំ​សីល ឬ​ក៏​ចូល​បច្ច័យ​ដើម្បី​កសាង​សមិទ្ធិ​ផល​ផ្សេង​ៗ​។ ក្នុង​នាម​គណៈកម្មការ​អាចារ្យវត្ត​សូម​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ទាំង​នៅ​ទី​ចិត្ត​ទី​ឆ្ងាយ​ទាំង​ក្នុង និង​ក្រៅប្រទេស មាន​សទ្ធា​ជ្រះថ្លា​សូម​ចូល​បុណ្យ​បច្ច័យ​តាម​សទ្ធា​រៀង​ៗ​ខ្លួន​ក្នុង​ការ​កសាង​សមិទ្ធិ​ផល​ក្នុង​ទី​អារាម​។

ហើយ​នៅ​វត្ត​រកា​ធំ ដោយ​មានការ​ស្នើ​សុំ​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ ដោយ​ឲ្យ​រក្សា​នៅ​ដដែល​ប្រសិនបើ​ច្រាំង​ទន្លេ​មិន​បាក់​បន្ត​ទៀត ដោយ​និមន្ត​ព្រះសង្ឃ​ថ្មី​មក​ឲ្យ​គង់នៅ​វត្ត​នេះ ដើម្បី​ងាយស្រួល​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​វត្ត​សុំ​សីល​ពិសេស​គឺ​ចាស់​ៗ​ដែល​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​វត្ត ដែល​ស្ថិត​នៅ​ឆ្ងាយ​។ លោក ហាក់ ហុ​ន ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៩ តុលា​ថា ចំពោះ​ស្រុក​ដែល​នៅ​ជាប់​នឹង​ដង​ទន្លេមេគង្គ គឺ​មាន​តែ​ប្រវត្តិ​រកា​ធំ​មួយ​ប៉ុណ្ណោះ ដែល​ប្រឈម​នឹង​ការ​រស់នៅ​លើ​ដោយសារ​តែ​គ្រោះ​ធម្មជាតិ​បាក់​ច្រាំង​ក្រៅពី​នេះ​មិន​មាន​នោះ​ទេ​៕ ដោយ ៖ យ៉ា​ន់ ចាន់​ថេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ