ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​ទឹកភ្លៀង​វាយប្រហា​រ​៦ឃុំ​​ទៀត​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹង​ត្រែង

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ ​អា​ជ្ញា​ធរ​ខេត្ត រួម​និង​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បាន​ដឹកនាំ​កងកម្លាំង​ចម្រុះ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋា​ន បាន​ចុះ​ពិនិត្យ​ស្ថាន​ភាព​ជំនន់​ទឹកភ្លៀង ព្រមទាំង​បាន​អន្តរាគមន៍​ជួយ​សង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​។ បើ​គិត​ពី​ថ្ងៃ​ទី​១០…


ខេត្តស្ទឹងត្រែង​ ៖ ​អា​ជ្ញា​ធរ​ខេត្ត រួម​និង​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បាន​ដឹកនាំ​កងកម្លាំង​ចម្រុះ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋា​ន បាន​ចុះ​ពិនិត្យ​ស្ថាន​ភាព​ជំនន់​ទឹកភ្លៀង ព្រមទាំង​បាន​អន្តរាគមន៍​ជួយ​សង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​។

បើ​គិត​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២០ ​ភូមិ​ចំនួន​១៤ ក្នុង​ឃុំ​ចំនួន​៦ គឺ​ឃុំ​អន្លង់​ភេ ឃុំ​អន្លង់​ជ្រៃ ឃុំ​ចំការលើ ឃុំ​ស្រែ​ឬ​ស្សី ឃុំ​កាំ​ង​ចាម និង​ឃុំ​អូរ​រៃ ។

តាម​របាយការណ៍​ថា​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​មាន​រហូត​ទៅ​ដល់​ចំនួន ៧១៥​គ្រួសារ ស្មើនឹង​២.៧៦៦​នាក់ ។

​ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​ជម្លៀស​ទៅ​ទី​ទួ​ល​សុវត្ថិភាព មាន​ចំនួន​៥៥​គ្រួសារ ស្មើនឹង ១៦៨​នាក់ ផ្ទះ​ដែល​បាន​លិច​ទឹក​ចំនួន​៦៩៣​ខ្នង​ផ្ទះ​ ។ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ បច្ចុប្បន្ន​នៅ​តាម​បណ្តា​ភូមិ​ឃុំ​មួយ​ចំនួន​ទឹកបាន​ចាប់ផ្តើម​ស្រកជា​បណ្តើរ​ៗ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ