ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​យល់​ថា FTA កម្ពុជា​-​ចិន​នឹង​ធ្វើ​​ឱ្យ​​មាន​កំណើន​វិនិយោគិន​ចិន​មក​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ នៅ​ទីបំផុត​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ទ្វេភាគី​រវាង​កម្ពុជា -​ចិន​នឹង​ចាប់ផ្តើម​ជា​ផ្លូវការ​នៅ​ថ្ងៃ​ច័ន្ទ ទី ១២ ខែតុលា ឆ្នាំ​២០២០​ស្អែក​នេះ បន្ទាប់​ពី​មានដំណើរ​ទស្សនៈកិច្ច​ផ្លូវការ​រយៈពេល…

​រាជធានី​ភ្នំពេញ​៖ នៅ​ទីបំផុត​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ទ្វេភាគី​រវាង​កម្ពុជា -​ចិន​នឹង​ចាប់ផ្តើម​ជា​ផ្លូវការ​នៅ​ថ្ងៃ​ច័ន្ទ ទី ១២ ខែតុលា ឆ្នាំ​២០២០​ស្អែក​នេះ បន្ទាប់​ពី​មានដំណើរ​ទស្សនៈកិច្ច​ផ្លូវការ​រយៈពេល ២ ថ្ងៃ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​របស់​លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ​និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ ថ្ងៃ​ទី​១១-១២ ខែតុលា ឆ្នាំ​២០២០​។

​តាម​ប្រភព​ព័ត៌មាន​ពី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា លោក វ៉ាង យី នឹង​អញ្ជើញ​មក​ដល់​ប្រទេស​កម្ពុជា​នៅ​វេលា​ម៉ោង ៥​ល្ងាច ទី ១១ ខែតុលា​នេះ ។ ក្នុង​នោះ​ផង​ដែរ សម្រាប់​ដំណើរ​ទស្សនៈកិច្ច ២ ថ្ងៃ​របស់​លោក វ៉ាង យី មក​កាន់​កម្ពុជា​នេះ​ផង​ដែរ​នឹង​មាន​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម សេរី​កម្ពុជា​-​ចិន (FTA) និង​ឯកសារ​សំខាន់​២​ទៀត​រួម​មាន​លិខិត​ប្តូរ​សារ​ស្តី​ពី​សិក្សា​សមិទ្ធិ​លទ្ធភាព​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ និង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះ​សីហ​នុ​ទាក់ទង​និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​(FTA)​ទ្វេភាគី​រវាង​កម្ពុជា -​ចិន បើ​តាម​អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​មើលឃើញ​ថា​វា​ជា​ការ​បើក​ច្រក​សេដ្ឋកិច្ច​ថ្មី​មួយទៀត​របស់​កម្ពុជា ខណៈ​នា​ពេល​កន្លង​មក​នាំ​ចេញ​ឆ្ពោះ​តែ​ទៅ​លោក​ខាងលិច ។

​លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា មាន​ប្រសាសន៍​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១១ តុលា​នេះ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​បានឱ្យ​កម្ពុជា​បាន​បើក​ច្រ​សេដ្ឋកិច្ច​ថ្មី​មួយទៀត ដែល​កាលពីមុន​កម្ពុជា​គឺជា​ប្រទេស​ផលិត​ហើយ​នាំ​ទៅ​តែ​លោក​ខាងលិច​និង​សហគមន៍​អឺរ៉ុប​។​តែ​ឥលូវ​នេះ​យើង​មាន​ប្រទេស​ខាងកើត​មួយទៀត ស្រប​ទៅ​នឹង​ទ្រឹស្តី​ថា​កា​ណា​យើង​បង្កើត​ឱ្យ​ទីផ្សារ​គ្រប់​តំបន់​នេះ​គឺជា​ចំណុច​មួយ​ល្អ​ប្រសើរ​បំផុត សម្រាប់​លើក​អំណាច​កំណត់​ថ្លៃ​របស់​អ្នក​ផលិត​។

​លោក​បណ្ឌិត បាន​សង្កត់ធ្ងន់​ថា «​នេះ​ជា​ឱកាស​ថ្មី​មួយ​សម្រាប់​កម្ពុជា ហើយ​កម្ពុជា​ត្រូវ​ចាប់​យក​ឱកាស​មួយ​នេះ​ឱ្យ​បាន​»​។ បើ​តាម​បណ្ឌិត​សេដ្ឋកិច្ច​រូប​នេះ​ថា FTA នេះ​ជា​ឱកាស​នៃ​ការ​វិនិយោគ​។ ចំណែក​ផលិតផល​នៅ​ក្នុងស្រុក​យើង​នេះ ខ្ញុំ​សង្កេត​ឃើញ​សហគ្រាស​ធុន​ធ​ម្យ​ម​គាត់​ចាប់​ពង្រឹង​ផលិតកម្ម តែ​សម្រាប់​កសិផល​របស់​ប្រជាពលរដ្ឋ​មិន​ទាន់​បាន​ចូល​នៅ​ក្នុង​វិស័យ​នេះ ដោយសារ​តែ​ការ​ផ្សាយ​របស់​រាជរដ្ឋាភិបាល​លើ​ការ​ជួយ​ជ្រោមជ្រែង​របស់​រដ្ឋាភិបាល​លើ​វិស័យ​កសិកម្ម​នេះ​ឱ្យទៅ​ជា​ភូមិ​មួយ​ផលិតផល​មួយ​នេះ​មិន​ទាន់​បាន​ល្អ ។ ការ​ផ្តល់​នូវ​បច្ចេកទេស​ចិញ្ចឹមសត្វ​ក៏​មិន​ទាន់​បាន​ល្អ ព្រោះ​ក្នុង​រយៈពេល​៥​ឆ្នាំ​ដំបូង​នេះ​កម្ពុជា ត្រូវ​តែ​នាំ​ចេញ​ផលិតផល​ធ្វើ​អំពី​សាច់សត្វ តែបើ​យើង​មិន​ទាន់​បាន​រៀបចំ​ខ្លួន​ចិញ្ចឹមសត្វ​ទេ ពេល​នោះ​យើង​នឹង​បាត់​ឱកាស​។

លោក​បណ្ឌិត បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា «​ខ្ញុំ​គិត​ថា FTA នេះ​នឹង​អាច​ចូល​មក​មុនគេ​នោះ​គឺ​អ្នក​វិនិយោគ​ចិន​នោះ​ឯង​។ ដោយសារ​តែ​ចិន​បានដឹង​ថា​ចិន​ខ្លួនឯង​គេ​ទទួលស្គាល់​នូវ​ផលិត ផល​យ៉ាងដូចម្តេច ហើយ​នៅ​ពេល​វិនិយោគិន​ចិន​មក​ផលិត​នៅ​ស្រុក​ខ្មែរ​ហើយ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​វិញ ប្រាកដជា​មាន​ភាព​ងាយស្រួល​ជា​ជាង​វិនិយោគ​ដទៃ​ទៀត​»​។

លោក​បណ្ឌិត​សង្កត់ធ្ងន់​ដូច្នេះ​ថា «​ខ្ញុំ​នូវ​តែ​ជឿ​មុតមាំ​ថា​ការ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​នេះ​មិន​ថា​ប្រទេស​ចិន​នោះ​ទេ ប្រទេស​ណា​ក៏​ដោយ​គឺ​បាន​ជួយ​ឱ្យ​សេដ្ឋកិច្ច​មាន​កំណើន​។​បាន​ន័យ​ថា​ជួយ​ជំរុញ​កំលាំង​ផលិត​បង្កើត​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​។​ដូចនេះ​ការ​ចុះ​FTA ជាមួយ​ចិន​នេះ វា​ជា​ឱកាស​ថ្មី​មួយទៀត​សម្រាប់​ពង្រីក​ទីផ្សារ​ផលិតកម្ម​របស់​យើង ដែល​មិន​ពឹង​តែ​លើ​ទីផ្សារ​តែ​ម្ខាង​។​ជា​ធម្មតា​ការ​ផលិត​ពឹង​តែ​មហាអំណាច​តែ​ម្ខាង​គេ​នឹង​អាច​ដាក់​សម្ពាធ​មក​លើ​ប្រទេស​តូចតាច​នោះ អីចឹង​ហើយ​កម្ពុជា​កាលណា​គាត់​ចាប់​យក​ចិន បន្តិចទៀត​នឹង​ទៅ​ដូច​ជា​ការ​ថ្លឹង​ជញ្ជីង​នៃ​អំណាច​»៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ