ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​ទឹក​ពន្លត់​កាន់តែ​ផ្ទុះ​លាន់​កក្រើក​ក្នុង​ឃ្លាំង​ស្តុក​សារធាតុ​គីមី​នៅ​ក្រាំងធ្នង់​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឃ្លាំង​ស្តុក​សារធាតុ​គីមី​មួយ​កន្លែង ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ឡើង​ផ្សែងហុយ ខ្មួល​ខ្មាញ់​អស់​ជា​ច្រើន​ម៉ោង​មក​ហើយ និង​ផ្ទុះ​លាន់​យ៉ាង​កក្រើក ខណៈ​ពេល​ដែល​សមត្ថកិច្ច​បាញ់​ទឹក​ពន្លត់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែតុលា…

រាជធានី​ភ្នំពេញ ៖ ឃ្លាំង​ស្តុក​សារធាតុ​គីមី​មួយ​កន្លែង ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ឡើង​ផ្សែងហុយ ខ្មួល​ខ្មាញ់​អស់​ជា​ច្រើន​ម៉ោង​មក​ហើយ និង​ផ្ទុះ​លាន់​យ៉ាង​កក្រើក ខណៈ​ពេល​ដែល​សមត្ថកិច្ច​បាញ់​ទឹក​ពន្លត់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​បេតុង មុខ​វត្ត​ក្រាំងធ្នង់ ស្ថិត​ក្នុងភូមិ​វិមាន​ទ្រុង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។

ឃ្លាំង​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​នោះ មាន​ទំហំ​ប្រមាណ​១១,៥០​ម៉ែត្រ គុណ​១៧​ម៉ែត្រ ធ្វើ​អំពី​បេតុង​ប្រក់​ស័ង្កសី ដែល​មាន​ម្ចាស់​ឈ្មោះ អ៊ា​ម សុ​ភ័​ក្ត្រា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ដែល​បាន​ជួល​ទៅ​ឱ្យ​ស្ត្រី​ម្នាក់​ឈ្មោះ​ឈុ​ន ណា​វ៉ែត អាយុ​៣២​ឆ្នាំ ដើម្បី​ស្តុក​ម៉ៅ​ក្ល​សម្រាប់​សម្លាប់​មេរោគ​( CALCIUM HYPOCHLORITE)​។

បើ​តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​កើតហេតុ ស្រាប់តែ​ភ្លើង​បាន​ឆាបឆេះ ខណៈ​ពេល​ដែល​ឃ្លាំង​បាន​ចាក់សោ​ទុក​ចោល ហើយ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ សមត្ថកិច្ច​បាន​នាំ​គ្នា​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា សារធាតុ​ដែល​នៅ​ក្នុង​ឃ្លាំង​ជា​សារធាតុ​គីមី​បាន​ប្រតិកម្ម​ជាង​មួយ​នឹង​ទឹក នៅ​ពេល​ដែល​បាញ់​ទឹក​ពន្លត់​មិន​រលត់​នោះ​ទេ ហើយ​ភ្លើង​រឹតតែ​ឆេះ និង​ពុះ​រងំ​ផ្ទុះ​លាន់​យ៉ាង​ក​ក្រើន​តែ​ម្តង​។ ខណៈ​ពេល​នោះ​សមត្ថកិច្ច​មានការ​លំបាក​ក្នុង​ការ​បាញ់​ពន្លត់ រួម​ជាមួយនឹង​ក្លិន​សាយភាយ​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សុខភាព មិន​អាច​ឱ្យ​ចូល​ជិត​បាន​ឡើយ​។ ភ្លើង​នោះ​តែ​បន្ត​ឆេះ​ងំ រហូត​ដល់​រសៀល​ថ្ងៃ​ដដែល សមត្ថកិច្ច​ក៏​បាន​បន្ត​ជញ្ជូន​សារធាតុ​នោះ​ទេ ព្រមទាំង​រិះរក​វិធី​ដើម្បី​ពន្លត់​។

បើ​តាម​ម្ចាស់​ឃ្លាំង​ឈ្មោះ អ៊ា​ម សុភ​ក្ត្រា បានអោយ​ដឹង​ថា លោក​បាន​ជួល​ឃ្លាំង​ខាងលើ​នោះ ទៅ​ឱ្យ​ស្ត្រី​ម្នាក់​ដើម្បី​ស្តុក​ម្សៅ​ក្ល​សម្រាប់​សម្លាប់​មេរោគ​ដោយ​កុងត្រា​៣​ឆ្នាំ ហើយ​ថ្មី​ៗ​នេះ ម្ចាស់​ទំនិញ​អ្នក​ជួល​ក៏​បាន​ប្រាប់​ថា គាត់​នឹង​រើ​អីវ៉ាន់​ចេញ​នៅ​ពេល​ឆាប់​នេះ ស្រាប់តែ មាន​គេ​តេ​ប្រាប់​ថា ឃ្លាំង​ត្រូវ​ភ្លើង​ឆេះ​តែ​ម្តង ។

ចំណែក​កម្មករ​ឃ្លាំង​ឈ្មោះ សើរ ឡុ​ង ភេទ​ប្រុស អាយុ​២១​ឆ្នាំ បានឱ្យ​ដឹង​ថា នៅ​មុន​កើតហេតុ ខ្លួន​កំពុង​តែ​ធ្វើការ​នៅ​ឃ្លាំង​មួយ​កន្លែង​ទៀត​ម្តុំ​វត្ត​ឈូក​វ៉ា ថៅកែ​ស្រី​ក៏​បាន​ឱ្យមក​ចាក់សោ​ឃ្លាំង​បើក​យក​ម៉ាស់ ស្រាប់តែ​ឃើញ​ឃ្លាំង​ត្រូវ​ភ្លើង​ឆេះ​ផ្សែងហុយ​ទ្រលោម​តែ​ម្តង ។

តាម​កម្មករ​រូប​នោះ ឱ្យ​ដឹង​ទៀត​ថា ឃ្លាំង​នោះ មាន​ស្តុក​សារធាតុ​សាច់​ជួ​, ថ្មកំបោរ និង​ក្ល ប្រមាណ​៤​ថ្ងៃមុន ហើយ​សារធាតុ​នោះ ទុក​ខាងក្រៅ​ត្រូវ​ទឹក​ឆេះ​ម្តង​មក​ហើយ ។

តាម​នគរបាល​ការិយាល័យ បង្ការ ពន្លត់អគ្គីភ័យ និង​សង្គ្រោះ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​ពន្លត់​ពន្លត់​អគ្គិភ័យ​ទៅ​អន្តរាគមន៍​ចំនួន​១០​គ្រឿង ហើយ​ភ្លើង​ក៏​បាន​រលត់​នៅ​វេលា​ម៉ោង​ប្រមាណ​២​រសៀល ។

ទាក់​នឹង​ទិន​នឹង​ការ​កើត​មាន​អគ្គី​ភ័យ​នេះ សមត្ថកិច្ច​ពុំ​ទាន់​ដឹង​ថា បណ្តាល​មក​ពី​មូលហេតុ​ឡើយ តែ​គេ​មានការ​សង្ស័យ​ថា អាច​បណ្តាល​មក​ពី​ដំបូល​លិច​ទឹក ហើយ​ស្រក់​ចុះ​ប៉ះ​ជាមួយនឹង​សារធាតុ​គីមី​នេះ ទើប​បង្ក​ឱ្យ​មាន​ប្រតិកម្ម​ក្លាយទៅជា​អគ្គិភ័យ​បែប​នេះ​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ