ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យអាសូរ! គ្រោះធម្មជាតិ​ឆក់យកជីវិត​ស្ត្រីម្នាក់​

3 ឆ្នាំ មុន
  • កំពង់ធំ

​ខេត្តកំពង់ធំ ៖ ​​មានករណី​ស្ត្រីជាម្តាយ​ម្នាក់បាន​បាត់បង់ជីវិត ចំណែក​កូន​ប្រុសម្នាក់​បាន​រង​របួសស្រាល ក្នុង​​ហេតុការណ៍​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់ ​បណ្តាល​ឲ្យ​រលំ​ផ្ទះ​សង្កត់​លើ កាលពីវេលាម៉ោង​១២ថ្ងៃត្រង់ថ្ងៃទី​១០ តុលា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ក្រសាំង…

​ខេត្តកំពង់ធំ ៖ ​​មានករណី​ស្ត្រីជាម្តាយ​ម្នាក់បាន​បាត់បង់ជីវិត ចំណែក​កូន​ប្រុសម្នាក់​បាន​រង​របួសស្រាល ក្នុង​​ហេតុការណ៍​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់ ​បណ្តាល​ឲ្យ​រលំ​ផ្ទះ​សង្កត់​លើ កាលពីវេលាម៉ោង​១២ថ្ងៃត្រង់ថ្ងៃទី​១០ តុលា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ក្រសាំង ឃុំ​ពពក ស្រុក​ស្ទោង​​ ខេត្តកំពង់ធំ ។​

លោក​វរសេនីយ៍ទោ វ៉​ន សុ​ភ័​ណ អធិការរង​នគរបាល​ស្រុក​ស្ទោង ​បានប្រាប់​ថា ​ជន​រង​គ្រោះ​​ជាម្តាយ​ឈ្មោះ សួ​ស សម្ផស្ស អាយុ​២៧​ឆ្នាំ ជាអ្នកសិល្បៈ ​មានស្រុកកំណើតនៅ​ភូមិ​គោក​ក្រសាំង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប (បាន​​បាត់បង់ជីវិត​ដោយសារ​​រលំ​ផ្ទះ​សង្កត់​ចំ​ក្បាល​និង​ដងខ្លួន) មាន​ប្តី​ឈ្មោះ ជា សុធា អាយុ​៤០​ឆ្នាំ មិន​មាន​រង​របួស​នោះ​ទេ ចំណែក​កូនប្រុស​ឈ្មោះ ហួត សុធា​វិត អាយុ​៤​ឆ្នាំ​ (​រង​របួសស្រាល​) បច្ចុប្បន្ន​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​មក​ស្នាក់​នៅ​បណ្តោះអាសន្ន​ធ្វើ​ចំការ​នៅ​ភូមិ​ឃុំ​ខាងលើ​ ។​

ក្រោយ​កើតហេតុ​ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​យក​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ដោយឡែក នៅថ្ងៃទី​១០ ​តុលា ​ឆ្នាំ​២០២០ ​ជំនន់ទឹកភ្លៀង​បានជន់លិចផ្លូវ​ក្នុង​​ភូមិឃុំ​មួយ​ចំនួន​ដូច​ជា ១-​នៅ​ភូមិ​ទ្រៀល ភូមិ​រំចេក ឃុំ​ទ្រៀល ស្រុក​តាំងគោក ខេត្តកំពង់ធំ បណ្តាល​ឲ្យ​លិច​ផ្លូវ​៧០% និង​លិច​បរិវេណ​ក្រោមផ្ទះ​ប្រជា​ពលរដ្ឋ​​ក្នុងភូមិ​នាង​ល្អ​ លិច​ផ្លូវ​ប្រវែង៥០​ម៉ែត្រ ។​

២-ឃុំ​ស្រឡៅ ក្នុងភូមិ​ទោង លិច​ផ្លូវ​ប្រវែង​១០០​ម៉ែត្រ ដាច់​ផ្លូវ​ទៅ​គោក​ត្របែក​ត្រង់​ចំណុច​លូ​ជ្រោយ​ផ្ទោល ។​ ៣-​ឃុំ​ស្វាយ​ភ្លើង ក្នុងភូមិ​ខ្នាយ​ទង លិច​ផ្លូវ​ប្រវែង​៥០​ម៉ែត្រ ភូមិ​ស្វាយ​ភ្លើង លិច​ផ្លូវ​ប្រវែង​២០០​ម៉ែត្រ ​និង​៤-​ឃុំ​ច្រនាង ស្ថិត​ក្នុងភូមិ​អង្គរ​ជា លិច​បរិវេណ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​០២​ខ្នង រដ្ឋបាល​ស្រុក​បាន​និង​កំពុង​ដឹកនាំ​ចុះ​សហការ​ដោះស្រាយ​កាត់​បន្ថយ​នូវ​ហានិភ័យ​ផ្សេង​ៗ​អប់រំ បញ្ហា​អនាម័យ​។

​ករណី​ជំនន់​ទឹកភ្លៀង​បាន​លិច​ផ្លូវ​លំ​មួយ​ចំនួន​​ភូមិឃុំ​មួយ​ចំនួន​ស្ថិត​នៅ​ស្រុក​ស​ន្ទុ​ក ក្នុងនោះ​រួម​មាន ១-ភូមិ​ថ្មី ឃុំ​ទីពោ លិច​ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​១២០​ម៉ែត្រ ​២-ភូមិ​៧​មក​រា ឃុំ​តាំងក្រសាំង លិច​ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​៥០​ម៉ែត្រ ៣-​ភូមិធម្ម​នាថ​ឃុំ​តាំងក្រសាំង​លិច​ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​៣០០​ម៉ែត្រ ៤-​ភូមិ​សង្គម​ថ្មី​លិច​ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​១២០​ម៉ែត្រ​និង​លិច​បរិវេណ​ផ្ទះ ៥–​ភូមិ​ត្រពាំង​ត្រុំ ឃុំ​ទីពោ លិច​បរិវេណ​ផ្ទះ​ចំនួន​១៥​ខ្នង​ ៕ (កែសម្រួលដោយ ៖​ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ