ខេត្តព្រះសីហនុ ៖ រោងចក្រផលិតថង់ប្លាស្ទីកមួយកន្លែងយីហោ យូណាយធីតប៉ូលី (ខេមបូឌា) ឯ.ក ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានអគ្គីភ័យឆាបឆេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង២០នាទី ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ។
ក្នុងហេតុការណ៍ខាងលើនេះមិនបណ្តាលឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ តែបានបង្កការខូចខាតដូចជា ម៉ាស៊ីនភ្លើងចំនួន១គ្រឿង រួមទាំងប្រេងឥន្ធនៈ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ។
នៅពេលកើតហេតុភ្លាមៗ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលខេត្តចំនួន២គ្រឿងដែលប្រចាំការនៅក្នុងតំបន់នោះចុះមកអន្តរាគមន៍ ដោយប្រើប្រាស់ទឹកចំនួន៧គ្រឿង ហើយភ្លើងបានរលត់ទៅវិញទាំងស្រុង ដោយមិនបណ្តាលអោយឆាបឆេះរាលដាលបន្តឡើយ ។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនីនៅកន្លែងម៉ាស៊ីនភ្លើង៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ