ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កប់ខ្លាំង ! ពេជ្រ សោភា និង ឆន សុវណ្ណរាជ ចេញបទកឋិន ប្លែកភ្នែកប្លែកត្រចៀកតែម្តង (វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ពិតជាជក់ចិត្តដិតអារម្មណ៍ខ្លាំងតែម្តងហើយជាមួយបទចម្រៀងវីដេអូទើបចេញថ្មីរបស់ផលិតកម្មរស្មីហង្សមាស មានចំណងជើងថា «កឋិនគ្រប់វត្ត» ដែលបានចាប់ដៃគ្នាច្រៀង និងសម្តែងដោយតារាចម្រៀងសម្បូរហ្វេនមិនស្រកស្រុត គឺអ្នកនាង ពេជ្រ សោភា…

រាជធានីភ្នំពេញ ៖ ពិតជាជក់ចិត្តដិតអារម្មណ៍ខ្លាំងតែម្តងហើយជាមួយបទចម្រៀងវីដេអូទើបចេញថ្មីរបស់ផលិតកម្មរស្មីហង្សមាស មានចំណងជើងថា «កឋិនគ្រប់វត្ត» ដែលបានចាប់ដៃគ្នាច្រៀង និងសម្តែងដោយតារាចម្រៀងសម្បូរហ្វេនមិនស្រកស្រុត គឺអ្នកនាង ពេជ្រ សោភា និងលោក ឆន សុវណ្ណរាជ ។

This image has an empty alt attribute; its file name is 491e42e96f2545170caf728d53ed7a82-1024x576.jpg

MV បទ «កឋិនគ្រប់វត្ត» ជាបទចម្រៀងបែបប្រពៃណីខ្មែរទើបនឹងចេញព្រឹកមិញនេះថ្មីៗសើមៗតែម្តង ហើយថែមទាំងពីរោះ និងសប្បាយប្លែកអារម្មណ៍ ដែលអាចនិយាយបានថា នេះ គឺជាផ្ទាំងទស្សនីយភាពថ្មីមួយដែលមិនធ្លាប់មានផងដែរ ។ MV បទចម្រៀងថ្មីមួយនេះ គឺមិនសរសើរមិនបាន ព្រោះមានគ្រប់បែបបត់បុរាណមើលហើយសប្បាយស្រស់ស្រាយ តែម្តង ជាពិសេស គឺទេសភាពគ្រប់ប្លង់នៅក្នុងបទនេះពិតជាស្រស់ស្អាតខ្លាំងណាស់ ។

This image has an empty alt attribute; its file name is c7ce50c8322db6bed1760d4420d093ff-1024x576.jpg

មិនមែនលំៗទេជាមួយនឹងសកម្មភាពសម្តែងនៅក្នុង MV របស់តារាប្រុសស្រីជាច្រើនរូបផងនោះ គឺគ្រាន់តែចេញបានតែប៉ុន្មានម៉ោងក៏មានអ្នកទស្សនាដល់ទៅរាប់សិប ម៉ឺនដងឯណោះ ហើយការបេញ្ចេញមិតិពីអ្នកគាំទ្រ គឺថា ម៉ាត់ណាក៏សរសើរ ម៉ាត់ណាក៏ថាកប់ដែរ ម្នាក់ៗលាន់មាត់ថា ហង្សមាស ឆ្នាំនេះលែងម៉ាប្លែកភ្នែកតែម្តង ។

This image has an empty alt attribute; its file name is c083bdf9b7cd4f97918779026dd7e390-1024x576.jpg

ទាក់ទងទៅនឹងការផលិតបទប្រពៃណីសម្រាប់បុណ្យកឋិនឆ្នាំនេះ គឺមិនមែនធម្មតានោះទេ ព្រោះមានលេចឭព័ត៌មានជាច្រើនបានលើកឡើងថា ហង្សមាស ចាយវាយមិនសំចៃដៃឡើយដើម្បីផលិតបទប្រពៃណីទាំងនេះ ។ ក្នុងនោះត្រូវបានគេដឹងថា ហង្សមាស បានប្រមូលសិល្បករសម័យបុរាណគ្រប់ទំម្រង់ច្រើនជំនាន់ជាច្រើនរយនាក់មករួមគ្នាតែម្តង ៕ អត្ថបទសហការ

ចង់ដឹងថា បទចម្រៀងរបស់កំពូលតារាចម្រៀងអ្នកនាង ពេជ្រ សោភា និងលោក ឆន សុវណ្ណរាជ សម្រាប់រដូវកាលបុណ្យកឋិននេះល្អប្លែកយ៉ាងណានោះ តោះមកទស្សនាទាំងអស់គ្នា ៖


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ