ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កក្រើកទៀតហើយ ! ហង្សមាស ចេញ MV ថ្មី ប្រជុំគ្នាសុទ្ធតែតារាចម្រៀងជួរមុខ (វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កក្រើកទៀតហើយ ! បទចម្រៀងទាក់ទងទៅនឹងពិធីបុណ្យកឋិនទានដែលជាបទចម្រៀងបែបប្រពៃណីខ្មែរមួយបទថ្មីទៀតរបស់ផលិតកម្មរស្មីហង្សមាស គឺបទ «អានិ សង្សកឋិនទាន» ដែលទើបនឹងចេញ MV…

រាជធានីភ្នំពេញ ៖ កក្រើកទៀតហើយ ! បទចម្រៀងទាក់ទងទៅនឹងពិធីបុណ្យកឋិនទានដែលជាបទចម្រៀងបែបប្រពៃណីខ្មែរមួយបទថ្មីទៀតរបស់ផលិតកម្មរស្មីហង្សមាស គឺបទ «អានិ សង្សកឋិនទាន» ដែលទើបនឹងចេញ MV ក្តៅៗកាលពីយប់មិញនេះពិតជាទាក់ចិត្តអ្នកគាំទ្រខ្លាំងតែម្តង ។ បទនេះផងដែរត្រូវបានបកស្រាយដោយតារាចម្រៀងលំដាប់ប្រទេសជាច្រើនរូបមានដូចជា ៖ លោក ឆន សុវណ្ណរាជ លោក ណុប បាយ៉ារិទ្ធ អ្នកនាង សុគន្ធ នីសា កញ្ញា ផន ស្រីខួច និងតារាចម្រៀងចាស់វស្សាដ៏មានទេពកោសល្យគឺលោក ណយ វណ្ណណេត និងអ្នកនាង ខាត់ សុឃីម ។

This image has an empty alt attribute; its file name is 7f2bf931304ff38f3c3d33bae71b89a4-1024x576.jpg

ពិតជាមិនសរសើរមិនបាន ព្រោះ MV ថ្មីនេះទស្សនាឡើងត្រជាក់ភ្នែក ដែលរូបភាពសុទ្ធ តែបានរៀបរាប់ពីបុណ្យកឋិនទាន ដែលបានប្រគំភ្លេងឡើងដោយឧបករណ៍ខ្មែរបុរាណជាច្រើនប្រភេទ និងតាក់តែងទំនុកច្រៀងដោយឯកឧត្តម ហ៊ុន ហេង ដែលជាបុគ្គលមួយរូបត្រូវបានទស្សនិកជនទូទាំងប្រទេសទទួលស្គាល់ពីទឹកដៃនិពន្ធទំនុកច្រៀងដ៏ល្អឯកផង ដែរ ។

This image has an empty alt attribute; its file name is 6371f18d25ce449fe8e9c71421d02ad5-1024x576.jpg

អ្វីដែលរឹតតែអស្ចារ្យខ្លាំងថែមទៀតនោះ គឺគេសង្កេតឃើញថា បានរួមបញ្ចូល បទចម្រៀងបែបចាប៉ីឆ្លើយឆ្លងដោយរួមច្របាច់បញ្ចូលមិនត្រឹមតែឧបករណ៍ខ្មែរបុរាណជាច្រើនប្រភេទប៉ុណ្ណោះទេ យើងក៏ឃើញមាននូវគ្រឿងសក្ការៈប្រណីតៗច្រើន ហើយមានទាំងការដង្ហែរក្បួនឆៃយាំទៀតផង និយាយរួម គឺពិតជាទស្សនីយ ភាពកម្រនឹងមានផលិតកម្មផលិតបទចម្រៀងណាអាចធ្វើបានណាស់ ហើយបើគិតពីទុនផលិតប្រាកដជាមិនតិចឡើយ ។

This image has an empty alt attribute; its file name is 3f2d5277cc3f325c5a782c26b01ff1c1-1024x576.jpg

និយាយរួមបទចម្រៀងសម្រាប់បុណ្យកឋិនរបស់ ផលិតកម្មរស្មីហង្សមាស នៃរដូវកាលបុណ្យកឋិនទាន ឆ្នាំ 2020 នេះ គឺផលិតមកយ៉ាងល្អិតល្អន់ ហ្មត់ចត់ ត្រូវតាមក្បួនខ្នាតប្រពៃណីខ្មែរ សមជាផលិតកម្ម ដែលមានការគាំទ្រជាងគេទូទាំងប្រទេសពិតមែន ។ ហើយមិន មែនតែមួយបទនេះទេ ព្រោះថា ឆ្នាំនេះ ហង្សមាស បានចំណាយទុនយ៉ាងច្រើនសន្ធឹកដើម្បីផលិតបទចម្រៀងប្រពៃណីជាច្រើនបទដើម្បីអបអរបុណ្យកឋិនទាននេះតែម្តង ៕ អត្ថបទសហការ

This image has an empty alt attribute; its file name is 794711c6fd515929a9ebbaa4a746e053-1024x576.jpg

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ