ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជានឹងបន្ដធ្លាក់ភ្លៀងច្រើនថ្ងៃទៅមុខទៀតហើយអាចនឹងមានខ្យល់បក់បោកលាយឡំ និងរលកសមុទ្រខ្ពស់ៗ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស​នា​ថ្ងៃ​ទី​១០ ខែតុលា​នេះ​ថា កម្ពុជា​នឹង​បន្ដ​ធ្លាក់​ភ្លៀង​ច្រើន​ថ្ងៃ​ទៅ​មុខ​ទៀត​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ដែល​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​ភាគ​ពាយ័ព្យ និង​ភាគ​ខាងជើង​ស្ថិត​ក្នុងភូមិ​សាស្ត្រ ជាប់​ជួរ​ភ្នំ​ដងរែក…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស​នា​ថ្ងៃ​ទី​១០ ខែតុលា​នេះ​ថា កម្ពុជា​នឹង​បន្ដ​ធ្លាក់​ភ្លៀង​ច្រើន​ថ្ងៃ​ទៅ​មុខ​ទៀត​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ដែល​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​ភាគ​ពាយ័ព្យ និង​ភាគ​ខាងជើង​ស្ថិត​ក្នុងភូមិ​សាស្ត្រ ជាប់​ជួរ​ភ្នំ​ដងរែក និង​ជួរ​ភ្នំក្រវាញ អាច​បន្ត​មាន​ជំនន់​ទឹកភ្លៀង​បន្ថែម​ទៀត

ក្រសួង​ធនធាន​ទឹកបាន​បញ្ជាក់​ថា អនុវត្ត​ទៅ​តាម​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា ក្នុង​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ ២០២០ និង​យោង​តា​មកា​រវិ​វត្ត​ជាក់ស្តែង នៃ​ស្ថានភាព​អាកាសធាតុ បង្ហាញ​ថា កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​តំបន់​សម្ពាធ​ទាប ហើយ​ក៏​កំពុង​បន្ត​ទទួល​ឥទ្ធិពល​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ទន្ទឹម​នឹង​នោះ សម្ពាធ​ទាប​សកម្ម (Active Low) នៅ​ចុង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​នឹង​វិ​វត្ត​ប្រែប្រួល​ជា​បន្តបន្ទាប់ ។

លក្ខណៈ​បែប​នេះ​នឹង​បង្ក​ឲ្យ​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា​ភ្លៀង​បន្ត​ធ្លាក់​ច្រើន​ថ្ងៃ​ទៅ​មុខ​ទៀត​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ដែល​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​ភាគ​ពាយ័ព្យ និង​ភាគ​ខាងជើង ស្ថិត​ក្នុងភូមិ​សាស្ត្រ​ជាប់​ជួរ​ភ្នំ​ដងរែក និង​ជួរ​ភ្នំក្រវាញ​អាច​បន្ត​មាន​ជំនន់​ទឹកភ្លៀង​បន្ថែម​ទៀត ។ អំឡុង​ពេល​ជាមួយ​គ្នា​នោះ នៅ​តំបន់​មាត់សមុទ្រ និង​លើ​ផ្ទៃសមុទ្រ អាច​មាន​ភ្លៀង​ខ្យល់​បក់​បោក​លាយឡំ និង​រលក​សមុទ្រ​ខ្ពស់​ៗ ។

ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ និង​សាធារណជន ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​តំបន់​ខាងលើ សូមជ្រាប​ជា​ព័ត៌មាន និង​បង្កើន​ការ​យកចិត្តទុកដាក់ ប្រុង​ប្រយ័ត្ន​ខ្ពស់​បន្ថែម​ទៀត ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ៕