ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម លឹម គានហោ ដឹកនាំក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបង

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០នេះ ឯកឧត្តម លឹម គានហោ…

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០នេះ ឯកឧត្តម លឹម គានហោ រដ្ឋ មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តីទទួល បន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី ១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ ឯកឧត្តម ម៉ៅ ចន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការ ងារថ្នាក់ជាតិចុះជួយស្រុករុក្ខគិរី ឯកឧត្តម នួន រតន: អភិបាលនៃគណ:អភិបាលខេត្តបាត់ ដំបង អមដំណើរដោយថ្នាក់ដឹកនាំ ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងយ៉ាងគំហុកដែលបាន ហូរបុកផ្តាច់ទំនប់អាងទឹកបាសាក់ ស្ថិតនៅឃុំព្រែកជីក និងឃុំបាសាក់ ស្រុករុក្ខគិរី ខេត្ត បាត់ដំបង ធ្វើឲ្យលិចលង់ដល់ភូមិឋានប្រជាពលរដ្ឋ និងប៉ះពាល់ដំណាំដាំដុះក្នុងភូមិសាស្រ្ត ខាងលើនេះ និងផ្នែកទំនាបនៅខាងក្រោម ។

This image has an empty alt attribute; its file name is 71389f5d54fb61785f86f2c978a4e739-1024x768.jpg

ជារួមទឹកជំនន់ទឹកភ្លៀងនេះ បានស្រកជាបណ្ដើរៗហើយនៅប៉ែកខាងលើ គឺនៅឃុំបាសាក់ និងផ្នែកមួយចំនួននៃឃុំព្រែកជីក ស្រុករុក្ខគិរី ប៉ុន្តែវានឹងបង្កការជន់លិចទៅផ្នែកខាងក្រោម ក្នុងស្រុកមោងឫស្សីជាបន្ត ។ ក្រោយពីចុះពិនិត្យជាក់ស្តែងដល់ទីតាំងដែលជួបរងគ្រោះ ជំនន់ទឹកភ្លៀងនាព្រឹកនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ព្រមទាំងសហការីខាងគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តរបេសកកម្មជួយប្រជាពលរដ្ឋជាបន្ត ។

This image has an empty alt attribute; its file name is 3ac60fe24503cf8f506751d4ed01670a-1024x682.jpg

ចំណែកឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ ព្រមទាំងសហការីថ្នាក់រដ្ឋលេខាធិការ, អនុរដ្ឋលេ ខាធិការ ព្រមទាំងមន្ត្រីបច្ចេកទេសរួមដំណើរទាំងអស់ បានសម្រេចចេញនូវផែនការទប់ ទំនប់អាងទឹកបាសាក់ឡើងវិញជាបន្ទាន់ដោយប្រើប្រាស់គ្រឿងចក្ររបស់ក្រុមហ៊ុនកូរ៉េដែលកំពុងប្រត្តិបត្តិការនៅទំនប់ដូនទ្រីក្បែរនោះស្រាប់ ដោយប្រើគ្រឿងចក្រធុនធ្ងន់ចំនួន 18 គ្រឿង ចាក់ល្បាយថ្មទំហំ ៦០ស.ម និងដីជួសជុលចាក់បិតទំនប់ដេញមក បណ្តើរៗ និងចុង ម្ខាងទៀតបានត្រៀមគ្រឿងចក្រធុនធ្ងន់ចំនួន 14 គ្រឿង គឺបានត្រៀមមធ្យោបាយស្ទើរគ្រប់ គ្រាន់ទាំងអស់ ហើយធ្វើការវាយសម្រុកជួសជុលបិតផ្ចិតទំនប់ដែលដាច់ឲ្យជាប់ដូចដើម ក្នុងរយៈពេល ២ រឺ ៣ថ្ងៃ បើទោះបីស្ពានបេឡេដែលខេត្តសន្យា ជួយតភ្ជាប់ផ្លូវមិនទាន់រួចក៏ ដោយ ដើម្បីបញ្ចៀសគ្រោះមហន្តរាយបន្ថែម និងរក្សាទឹក ជូនបងប្អូនប្រជាពលរដ្ឋប្រើ ប្រាស់ និងសម្រាប់ការងារបង្កបង្កើនផលនាពេលខាងមុខ ។

This image has an empty alt attribute; its file name is a8ac0fe34f778225d1a6a4dff17d1e44.jpg

ក្រៅពីជំនន់ទឹកភ្លៀងនៅក្នុងស្រុករុក្ខគិរី និងស្រុកមោងឫស្សី ស្រុកមួយចំនួនទៀតក្នុងខេត្ត បាត់ដំបងរួមមានស្រុកសំឡូត ស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកបវេលក៏កំ ពុងប្រ ឈមសោយការយាយីពីជំនន់ទឹកភ្លៀងនេះផងដែរ ។ ថ្នាក់ដឹកនាំក្រសួង មន្ទីរធនធានទឹក និងឧតុនិយមគ្រប់រាជធានី-ខេត្ត អាជ្ញាធរពាក់ព័ន្ធ បានបន្តតាមដាន និងធ្វើការអន្តរាគមន ជាបន្តបន្ទាប់លើគ្រោះមហន្តរាយជំនន់ទឹកភ្លៀងនាពេលបច្ចុប្បន្ននេះ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ