ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលនិធិ ១លានដុល្លារពីក្រុមហ៊ុន ស្មាត អាស្យាតា បន្តផ្តល់ជូនប្រជាកសិករដែលរងផលប៉ះពាល់ដោយ សារកូវីដ-១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដោយយល់ឃើញថា រោងចក្រកាត់ដេរជាច្រើនកន្លែង សំណង់ និងអាជីវកម្មផ្សេងៗទៀតបានបិទទ្វារដោយសារតែជួបវិបត្តិជាសាកលនៃកូវីដ-១៩ កម្មកររាប់ពាន់នាក់បានបាត់បង់ការងារធ្វើ ហើយត្រូវត្រឡប់ទៅផ្ទះវិញ ដើម្បីធ្វើស្រែចម្ការ ដើម្បីរកប្រាក់សម្រាប់ចិញ្ចឹមជីវិត…

រាជធានីភ្នំពេញ ៖ ដោយយល់ឃើញថា រោងចក្រកាត់ដេរជាច្រើនកន្លែង សំណង់ និងអាជីវកម្មផ្សេងៗទៀតបានបិទទ្វារដោយសារតែជួបវិបត្តិជាសាកលនៃកូវីដ-១៩ កម្មកររាប់ពាន់នាក់បានបាត់បង់ការងារធ្វើ ហើយត្រូវត្រឡប់ទៅផ្ទះវិញ ដើម្បីធ្វើស្រែចម្ការ ដើម្បីរកប្រាក់សម្រាប់ចិញ្ចឹមជីវិត ដោយធ្វើការនៅក្នុងកសិដ្ឋាន ឬដាំបន្លែនានា ។ ប៉ុន្តែសូម្បីតែវិស័យកសិកម្មក៏ត្រូវទទួលរងនូវផលប៉ះពាល់នេះដែរ ប៉ុន្តែបានថមថយទៅវិញខ្លះ ។

This image has an empty alt attribute; its file name is c2e0c2aa4d6376b5c4bbc45304f55d94-1024x682.jpg

ការស្រាវជ្រាវថ្មីៗនេះ ត្រូវបានលើកយកមកពិភាក្សាក្នុងវេទិការអនាគត និងស្រាវជ្រាវអង្គរ (Future Forum and Angkor Research) ដែលជាវេទិការ ស្តីអំពីផលប៉ះពាល់នៃសេដ្ឋកិច្ចក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ហើយវេទិការនេះបានបង្ហាញថា ប្រាក់ចំណូលរបស់កសិករបានធ្លាក់ចុះជាង ៣០ភាគរយត្រឹមចន្លោះពីខែមករា ដល់ ខែមេសា ឆ្នាំ ២០២០នេះផងដែរ ។

This image has an empty alt attribute; its file name is a162ed8822acd75b2382743e115900dc-1024x682.jpg

យោងតាមអ្នកជំនាញជាច្រើនបានឱ្យដឹងថា ការធ្លាក់ចុះនេះ គឺមកពីប្រជាកសិករមាន ផលលំបាកជាមួយនឹងបញ្ហាប្រឈមនៃការលក់ផលិតផលរបស់ពួកគេចូលទៅក្នុងទីផ្សារដែលជាពេលត្រូវបានកំណត់ ។ ដើម្បីដោះស្រាយស្ថានភាពនេះ ក្រុមហ៊ុន ស្មាត អាស្យាតា ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានបន្តផ្តល់ជំនួយដល់អង្គការមួយដែលមានឈ្មោះថា «អង្គការវឌ្ឍនភាពសហគមន៍» សម្រាប់ជួយទៅលើគ្រួសារចំនួន ៦២៤គ្រួសារ នៅក្នុងស្រុករំដួល ខេត្តស្វាយរៀង ដែលអង្គការនេះបានទទួ លរងនៃវិបត្តិសេដ្ឋកិច្ចក្នុងអំឡុងពេលជំងឺរាត ត្បាតសាកលនេះ ។

This image has an empty alt attribute; its file name is 6b6a0712f40a4f58f9517941452c8dda-1024x682.jpg

លោកស្រី យ៉ាន់ កុសល ដែលជាប្រធានគម្រោង នៃអង្គការមួយនេះបានលើកឡើងថា «យើងមានការផ្តោតសំខាន់ទៅលើការផ្តល់ការគាំទ្រដល់សហគមន៍ជនបទ និងទីប្រជុំ ជន ប៉ុន្តែនៅពេលដែលស្ថានភាពប្រែក្លាយជាបែបនេះធនធានរបស់ពួកយើងមិនគ្រប់គ្រាន់ក្នុងការឆ្លើយតបនៃស្ថានការណ៍នេះទេ ។ ហើយជាឱកាសពិសេស និងជាសំណាងសម្រាប់ពួកយើងនៅពេលដែលពួកយើងបានឃើញសេចក្តីប្រកាសជំនួយនៃគម្រោង ១លានដុល្លារអាមេរិក របស់ក្រុមហ៊ុន ស្មាត ភ្លាមៗពួកយើងក៏ដាក់សំណើរទៅក្រុមហ៊ុនតែម្តង ។ ហើយយើងមានសេចក្តីរីករាយ ដែលក្រុមហ៊ុន ស្មាត បានធ្វើការជ្រើសរើសអង្គការយើងមួយក្នុងចំណោមអ្នកដាក់ស្នើរសុំជាច្រើនពីគម្រោងនេះ» ។

This image has an empty alt attribute; its file name is 9f17af35aeea306996bea0f14cd7b9a9-1024x682.jpg

ជាមួយនឹងការឧបត្តម្ភពីក្រុមហ៊ុន ស្មាត អង្គការវឌ្ឍនភាពសហគមន៍ ក៏បានបន្តនូវគោលដៅរបស់ខ្លួន ដើម្បីកាត់បន្ថយភាពក្រីក្រតាមរយៈការពង្រឹងប្រព័ន្ធកសិកម្ម និងប្រព័ន្ធភាពធន់ក្នុងសហគមន៍ និងប្រព័ន្ធអាហារដែលមានភាពយឺតយ៉ាវ ដែលបានធ្វើការផ្លាស់ប្តូរផលិតផល ។ អង្គការបានឧបត្តម្ភដំណាំផ្សេងៗ និងបសុសត្វជូនប្រជាកសិករ និងបានបន្ថែមក្នុងការបង្រៀនអំពីការបណ្តុះបណ្តាលកសិកម្ម និងការចិញ្ចឹមសត្វផងដែរ ដែលមានគោលដៅជាង ៧៨ភូមិ នៅក្នុងខេត្ត ស្វាយរៀង ។

This image has an empty alt attribute; its file name is 055143c9effa6a11b392e63195dcdb89-1024x682.jpg

លោក អ៊ិន ផានី ដែលជាគ្រូបង្រៀនខាងកសិកម្មមកពីអង្គការវឌ្ឍនភាពសហគមន៍ បានឱ្យដឹងថា «មូលនិធិទឹកប្រាក់ចំនួន ១លានដុល្លារ ដើម្បីប្រឆាំងវីរុសកូវីដ ១៩ របស់ក្រុមហ៊ុន ស្មាត ត្រូវបានផ្តល់ឱកាសសេដ្ឋកិច្ចដល់គ្រួសារដែលនៅទីជនបទ ដែលគ្រួសារខ្លះត្រូវបានបាត់បង់ប្រាក់ចំណូលក្នុងអំឡុងពេលកូវីដ-១៩ នេះ ។ វាមិនត្រឹមតែបានផ្តល់ឱកាសក្នុងការផលិតអាហារនោះទេ ប៉ុន្តែវាក៏បានផ្តល់ប្រាក់ចំណូលដល់គ្រួសាររស់នៅទីជនបទផងដែរ» ។

This image has an empty alt attribute; its file name is 6b474040c72931b1d177329d29977149-1024x682.jpg

លោក Thomas Hundt ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន ស្មាត បានថ្លែងថា «ការបង្កើតគុណតម្លៃសម្រាប់ប្រជាជនក្នុងស្រុក និងសហគមន៍ គឺជាអ្វីដែលក្រុមហ៊ុនតែងតែផ្តល់អាទិភាពឱ្យមុនជានិច្ច» ។ លោកបន្តថា «ពួកយើង គឺពិតជាមានមោទនភាព ក្នុងការជួយឧបត្តម្ភ ក៏ដូចជាការផ្តល់ឱកាសដ៏សំខាន់នេះផងដែរ ។ កសិកម្ម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជា និងបានផ្តល់ឱ្យប្រជាកសិករនូវជំនាញថ្មីៗដែលជាគុណតម្លៃនៃការអភិវឌ្ឍន៍ប្រកបដោយភាពវិជ្ជមាន» ។

This image has an empty alt attribute; its file name is 5a8955d38897db3a567bad3bbaa63179-1024x682.jpg

លោកបន្ថែមទៀតថា «ប្រជាជនជាច្រើនមិនមានការងារធ្វើ ដូចនេះការផ្តល់ជំនួយនេះ គឺពិតជាបានផ្តល់ឱ្យពួកគាត់នៃជំនួយការពិសេសសម្រាប់ពួកគាត់បន្តដំណើរនៅលើផ្លូវដវែងឆ្ងាយមួយនេះ។ប្រភពប្រាក់ចំណូលនៅក្នុងគ្រួសារជាច្រើនត្រូវបានបង្កក ឬបង្អាក់ ដូចនេះហើយបានជាជំនួយទាំងនេះនឹងពង្រឹងសមត្ថភាព ចំណេះជំនាញដល់គ្រួសារទាំងនេះ ដើម្បីជាការប្រកបរបរតាមបែបយូរអង្វែងនាពេលអនាគត» ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ