ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លស់ព្រលឹងហើយ​ បើពស់​ថ្លាន់​មក​​សំងំ​​​​ក្នុង​ផ្ទះធំ​​​យ៉ាងហ្នឹងនេះ​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ស្រុក​ព្រៃ​នប់-ព្រះសីហនុ ៖ នេះ​ជា​ករណី​ទី​២​ហើយ នៅ​ក្នុង​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ ដែល​មាន​ពស់​ថ្លាន់​ធំ​ៗ​ចូល​ទៅ​ក្នុង​ភូមិឋាន​ពលរដ្ឋ ដែល​វារ​រក​ចំណី​​​ផ្តោត​សំខាន់​លើសត្វ​មាន់ ។ ជាក់ស្តែង ​មាន​ពលរដ្ឋ​បានរាយការណណ៍​​ថា ពស់ថ្លាន់​ធំ​មួយ​ក្បាលបាន​ចូល​ខាំ​សម្លាប់​មាន់​អ្នក​ភូមិ​ធ្វើ​ជា​ចំណី…

ស្រុក​ព្រៃ​នប់-ព្រះសីហនុ ៖ នេះ​ជា​ករណី​ទី​២​ហើយ នៅ​ក្នុង​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ ដែល​មាន​ពស់​ថ្លាន់​ធំ​ៗ​ចូល​ទៅ​ក្នុង​ភូមិឋាន​ពលរដ្ឋ ដែល​វារ​រក​ចំណី​​​ផ្តោត​សំខាន់​លើសត្វ​
មាន់ ។

ជាក់ស្តែង ​មាន​ពលរដ្ឋ​បានរាយការណណ៍​​ថា ពស់ថ្លាន់​ធំ​មួយ​ក្បាលបាន​ចូល​ខាំ​សម្លាប់​មាន់​អ្នក​ភូមិ​ធ្វើ​ជា​ចំណី កើតឡើង​​នៅ​ព្រលប់​ថ្ងៃទី០​៩ ​តុលា​ ស្ថិតនៅ​ភូមិ​អូរ​ឧកញ៉ា​ហេង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ ។

បើ​តាម​ពលរដ្ឋ​បាន​ប្រាប់​តាម​ទូរ​ស័​ព្ទ​បន្ថែមទៀត​​ថា​ ដោយសារ​តែ​មិន​មាន​អ្នក​ណា​ហ៊ាន​ចូល​ទៅ​ដេញ​ឬ​ចាប់​ពស់​នេះ បាន​ស្នើ​សុំ​អ​ជ្ញា​ធរ​មូលដ្ឋាន​ឬ​សមត្ថកិច្ច​ពាក់​ព័ន្ធ មេត្តា​ជួយ​ដេញ ​ឬ​យក​ពស់ថ្លាន់​ធំ​នេះ​ចេញ ដើម្បី​ការពារ​ខ្លាច​ប៉ះពាល់​ស​វុ​ត្ថិ​ភាព​មនុស្ស ជា​ពិសេស​ក្មេង​ៗ ។​

គួរបញ្ជាក់ថាថា នេះ​ជា​លើក​ទី​២​ហើយ​ ដែល​ពស់ថ្លាន់​ចូល​ទៅ​ស៊ី​មាន់​អ្នក​ភូមិ ដែល​លើក​ទី​មួយ​បាន​កើតឡើង​នៅ​ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ចូល​រកស៊ី​មាន់​ពេល​យប់​ដូច​គ្នា តែ​ត្រូវ​បាន​ក្រុម​បាន​ក្រុម​ជំនាញ​ចាប់​យក​ទៅ​រក្សា​ទុក​នៅ​ពេល​ព្រឹក ​។

នេះជាសារមួយ​សម្រាប់បងប្អូនប្រជាពលរដ្ឋ​យើងផងដែរ ស្ថិតតាមបណ្តាតំបន់​នានា​ ដែលកំពុងជួ​បប្រទះ​នូវបញ្ហា​ជំនន់ទឹកភ្លៀងលិច​លង់​​នេះ ​គឺត្រូវមានការប្រុងប្រយ័ត្ន​ឱ្យបានខ្ពស់ជានិច្ច ព្រោះយើងមិនដឹងថា តើមានសត្វកាចៗណា​ខ្លះអ្វីខ្លះ​ចេញមកនោះ​ ដែលអាចធ្វើឱ្យយើងគ្រោះថ្នាក់បាន​ ។

អត្ថបទសរសេរ ដោយ