ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ សម្ពោធបើកដំណើរការជាផ្លូវការហើយ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ពិធីបើកសម្ពោធជាផ្លូវការរបស់មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ ដែលជាគម្រោងវិនិយោគរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធមនៅថ្ងៃទី…

រាជធានីភ្នំពេញ ៖ ពិធីបើកសម្ពោធជាផ្លូវការរបស់មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ ដែលជាគម្រោងវិនិយោគរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធមនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២០ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ឯកឧត្តម ថោន ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត ។

អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប លោក Cliff Koh អភិបាលនិងជាអគ្គលេខាធិការនៃក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប លោក Steven Wang នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប និងលោក Wang Zheng អគ្គនាយកនៃមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ ព្រមទាំងថ្នាក់ដឹក នាំ និងតំណាងបុគ្គលិក ក៏ដូចជាមិត្តអ្នកសារព័ត៌មានជាច្រើនរូបទៀត ក៏បានជួបជុំគ្នានៅក្នុងមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ ដើម្បីអបអរសាទរពិធីបើកសម្ពោធជាផ្លូវការរបស់មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ ផងដែរ ។

អបអរសាទរពិធីបើកសម្ពោធជាផ្លូវការរបស់មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ

លោក Cliff Koh អភិបាលនិងជាអគ្គលេខាធិការនៃក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប បានថ្លែងសុន្ទរកថា ក្នុងនាមក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ខ្ញុំបាទសូមសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាក្នុងពិធីបើកសម្ពោធជាផ្លូវការរបស់មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ ។ ខ្ញុំបាទក៏សូមចូលរួមអបអរសាទរចំពោះការបើកសម្ពោធជាផ្លូវការរបស់មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ និងសូមសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះការគាំទ្ររបស់ក្រុមប្រឹក្សាភិបាល និងបុគ្គលិកទាំងអស់នៃមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ ។ ខ្ញុំបាទមានក្តីសង្ឃឹមយ៉ាងម៉ុតមាំថា មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ នឹងមានការអភិវឌ្ឍខ្លាំងក្លានាថ្ងៃខាងមុខនេះ ។ លោក Cliff Koh បានមានប្រសាសន៍ផងដែរថា ៨០% នៃនិយោជិតដែលបម្រើការងារនៅក្នុងមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ គឺជាបុគ្គលិកក្នុងស្រុក ហើយក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ក្រុមហ៊ុនមិនបានបញ្ឈប់បុគ្គលិក ឬកាត់បន្ថយប្រាក់បៀវត្សរ៍របស់បុគ្គលិកទេ ។ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប នឹងបន្តគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា យ៉ាងពេញទំហឹង និងគ្រប់ទិដ្ឋភាព ។

នៅក្នុងពិធីនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា បានសម្តែងការអបអរសាទរអស់ពីដួងចិត្តចំពោះការបើកសម្ពោធជាផ្លូវការរបស់មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ ហើយបានមានប្រសាសន៍ថា មជ្ឈមណ្ឌលកម្សា ន្តព្រីនស៍ ម៉ាណ័រ នឹងក្លាយជា “បង្អួច” សម្រាប់បង្ហាញរូបភាពដ៏ស្រស់ស្អាតនៃរាជធានីភ្នំពេញ ព្រមទាំងជួយជំរុញការអភិវឌ្ឍនគរូបនីយកម្មទីក្រុងភ្នំពេញថែមមួយកម្រិតទៀតផងដែរ ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការងើបឡើងវិញនៃវិស័យទេសចរ ណ៍ក្នុងរាជធានីភ្នំពេញ ។ សម្តេចក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប ក្នុងការអភិវឌ្ឍគម្រោងទេសចរណ៍កម្សាន្តលើទឹក ដូចជាកំពង់ផែ និងផែ ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តកាន់តែច្រើនឡើង ។ រាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់សេវារដ្ឋបាលកាន់តែប្រសើរ និងងាយស្រួលជាងមុន ដើម្បីជួយដល់ការអភិវឌ្ឍសហគ្រាសដែលមានគុណភាពខ្ពស់ ដូចជាក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ជាដើម ។ សម្តេចក៏បានបង្ហាញផងដែរថា សម្តេចនឹងសាកល្បងធ្វើការកម្សាន្តក្នុងការជិះកន្រ្ដកវិល “THE PHNOM PENH EYE” ប្រសិនបើមានឱកាស ។

បន្ទាប់ពីបិទពិធី ថ្នាក់ដឹកនាំនិងភ្ញៀវកិតិ្តយសទាំងអស់បានអញ្ជើញទៅទស្សនាមជ្ឈ មណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ ។ ភ្ញៀវកិតិ្តយសបានស្តាប់ដោយយកចិត្តទុកដាក់នូវការណែនាំ ដើម្បីយល់ដឹងស៊ីជម្រៅអំពីទេសភាពត្រូពិកប្លែកនៃអាស៊ីអាគ្នេយ៍ កន្រ្តកវិលដ៏ស្រស់ស្អាត និងចម្ការអេកូឡូស៊ីធម្មជាតិ ។ អ្នកគ្រប់គ្នាបានស្តាប់បណ្ដើរ ទស្សនាមើលបណ្ដើរ ហើយធ្វើការកោតសរសើរចំពោះការវិវឌ្ឍនិងការផ្លាស់ប្តូរដ៏អស្ចារ្យនៅក្នុងរាជធានីភ្នំពេញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។

សួនកម្សាន្តដ៏ស្រស់អស្ចារ្យនៃទីក្រុងភ្នំពេញ
ព្រីនស៍ ម៉ាណ័រ មានទីតាំងស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គនៃប្រទេសកម្ពុជា និងជាគម្រោងរមណីយដ្ឋានទេសចរណ៍វប្បធម៌ដំបូងគេដែលត្រូវបានវិនិយោគសាងសង់ដោយក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ក្នុងទឹកប្រាក់វិនិយោគយ៉ាងធំសម្បើម ព្រមទាំងគ្របដណ្ដប់លើផ្ទៃដីសរុបចំនួន ១៣៦,០០០ ម៉ែត្រការ៉េ និងមានរុក្ខជាតិបៃតងជាង ៨៨% ។ សួនកម្សាន្តលក្ខណៈគ្រួសារ សួនលំហែកាយ សួនថែទាំសុខភាព ឧទ្យានកីឡា និងសួនវរជនដ៏ប្រណីតទាំងប្រាំ គឺសុទ្ធតែទទួលបានការពេញនិយមយ៉ាងខ្លាំង និងបានក្លាយជា “សួនច្បារ” របស់រាជធានីភ្នំពេញ ។ រាល់ថ្ងៃឈប់សម្រាក គឺមានមនុស្សមកកម្សា ន្តយ៉ាងច្រើនកុះករ ដែលបានក្លាយជាកន្លែងដែលមានប្រជាប្រិយបំផុតសម្រាប់អ្នករស់ នៅក្នុងរាជធានីភ្នំពេញ សម្រាប់ការកម្សាន្តនិងទស្សនា ។

កន្រ្ដកវិល “THE PHNOM PENH EYE” មានកម្ពស់ ៨៨ ម៉ែត្រដែលត្រូវបានបង្កើតឡើងយ៉ាងប៉ិនប្រសប់ អាចដឹកនាំភ្ញៀវទេសចរធ្វើការទស្សនាទេសភាពនៃទីក្រុងភ្នំពេញ។ សួនទឹក ព្រីនស៍ វ៉ាធើផាក ទំហំ ១០០០០ ម៉ែត្រការ៉េ សម្រាប់ភ្ញៀវទេសចរលេងទឹកកម្សាន្តក្នុងរដូវក្តៅ ។ ក្រៅពីនេះ ក៏មានទីលានបណ្តុះបណ្តាល ប្រឡងប្រណាំង និងហ្វឹកហាត់ឡានប្រណាំង Go Kart និងចម្ការដំណាំអេកូឡូស៊ីដ៏គួរឲ្យចាប់អារម្មណ៍ ដែលជាគម្រោង រួមបញ្ចូលទាំងការកម្សាន្តនិងការលំហែក្នុងកន្លែងតែមួយ ដែលបង្កើតបានជាសួនកម្សាន្តដ៏អស្ចារ្យមួយសម្រាប់ទីក្រុងភ្នំពេញ ។

ការបើកសម្ពោធមជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយរបស់ក្រុមហ៊ុននៅក្នុងវិស័យទេសចរណ៍វប្បធម៌ ។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប បានពង្រាយយុទ្ធសាស្ត្រអភិវឌ្ឍន៍ចម្រុះនិងទទួលបានសមិទ្ធផលយ៉ាងច្រើនក្នុងវិស័យទេសចរណ៍វប្បធម៌ ក្លឹបកម្សាន្ត សណ្ឋាគារ ផ្សារទំនើប ប្រព័ន្ធផ្សព្វផ្សាយវប្បធម៌និងការអភិវឌ្ឍឧទ្យានឧស្សាហកម្ម ដែលចូលរួមកសាងជីវិតកាន់តែប្រសើរសម្រាប់ប្រជាជនកម្ពុជាលើគ្រប់វិស័យ ។ ក្នុងនាមជាមជ្ឈមណ្ឌលកម្សាន្តពហុមុខងារខ្នាតធំតែមួយគត់ក្នុងរាជធានីភ្នំពេញ មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ បាននាំយកការរចនាសួនដ៏ស្រស់បំព្រងនិងឧបករណ៍កម្សាន្តទំនើប មកជូនព្រះរាជា ណាចក្រកម្ពុជា ដើម្បីទទួលបាននូវបទពិសោធន៍នៃការកម្សាន្តប្រកបដោយគុណភាពខ្ពស់ដែលមិនធ្លាប់មានពីមុនមក សម្រាប់ភ្ញៀវទេសចរមកពីទូទាំងពិភពលោក ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ