ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ការ​បរទេស​ចិន នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា នា​ថ្ងៃ​ទី​១១-១២ ខែតុលា​នេះ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស​កម្ពុជា នា​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២០​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មានមួយអោយ​ដឹង​ថា រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក…

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស​កម្ពុជា នា​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២០​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មានមួយអោយ​ដឹង​ថា រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក វ៉ាង យី (Wang Yi) នឹង​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​កម្ពុជា រយៈពេល​០២​ថ្ងៃ គិតចាប់ពីថ្ងៃ​ទី ១១-១២ ខែតុលា​នេះ ។

ក្នុងអំឡុងពេល​ទស្សនកិច្ច​នេះ ប្រមុខ​ការទូត​ចិន​រូប​នេះ នឹង​អញ្ជើញ​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង ។

លោក វ៉ាង យី ក៏​នឹង​មាន​ជំនួប​ប្រជុំ​ផ្លូវការ ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ផង​ដែរ ។

សេចក្តី​ប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ដូច​ខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ