ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មតិ​លើ​ហ្វេ​ស​ប៊ុ​ក ចង់​រកមុខ អ្នក​ផ្ដួចផ្ដើម​គំនិត​ឲ្យ​បើក​លើ​ផ្លូវ​៦០​ម៉ែត្រ ត្រឹម​៤០​គ​.​ម ចុះក្រោម

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មហាវិថី​សម្តេច ហ៊ុន សែន ដែល​មហាជន​ទូទៅ​ច្រើន​តែហៅ​ថា «​ផ្លូវ​៦០​ម៉ែត្រ​»នោះ កាលពី​ស​ប្តា​ហ៍​កន្លង​មកនេះ ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន…

រាជធានី​ភ្នំពេញ ៖ មហាវិថី​សម្តេច ហ៊ុន សែន ដែល​មហាជន​ទូទៅ​ច្រើន​តែហៅ​ថា «​ផ្លូវ​៦០​ម៉ែត្រ​»នោះ កាលពី​ស​ប្តា​ហ៍​កន្លង​មកនេះ ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន បាន​ប្រកាស​កំណត់​ល្បឿន​ត្រឹម​៤០​គីឡូម៉ែត្រ​ ក្នុង​មួយ​ម៉ោង សម្រាប់​អ្នក​ធ្វើ​ដំណើរ​នៅ​លើ​មហាវិថី​ដ៏​ធំ​មួយ​នេះ ដោយ​យល់​ឃើញ​ថា កន្លង​មកមានគ្រោះថ្នាក់​កើតឡើង​ញឹកញាប់​ពេក ដោយសារ​បើកលឿននៅ​លើ​ផ្លូវមួយ​នេះ ។

ថ្វីបើ ការ​ប្រកាស​កំណត់​ល្បឿន និង​ដាំ​ស្លាក​សញ្ញា​តាម​ដងផ្លូវ​៦០​ម៉ែត្រ ធ្វើ​ឡើង​ដោយ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​ក្តី ប៉ុន្តែ​នៅ​ពេល​ចាប់​ផាកពិន័យ​នោះ គឺជា​សមត្ថកិច្ច​របស់​មន្ត្រី​នគរបាល​ចរាចរណ៍ ។

ពាក់ព័ន្ធ​នឹង​ប្រកាស​កំណត់​ល្បឿន​ត្រឹម​៤០​គីឡូម៉ែត្រ លើ​កំណាត់​ផ្លូវ​៦០​ម៉ែត្រ​នេះ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្នុង​ប្រទេស​កម្ពុជា បាន​លើក​ឡើង​ថា «​របរ​រកស៊ី​លោក​ប៉ូលិស​ខ្លាំង​មែន ។ សួរ​មតិ​មហាជន​ទៅ លោក​អ្នក​ដេក​នឹក​កំណត់​ច្បាប់ ។ មាន​មនុស្ស​ប៉ុន្មាន​នាក់ ដែល​គាំទ្រ ល្បឿន 30/40 របស់​អស់លោក ? មិនមែន​សម័យ​៧៩ ជិះ​រទេះគោ​ទេ​ណា អស់លោក ? បើ​មុខ​សាលារៀន​វា​មិន​អី​ទេ ! ហើយ​ខ្ញុំ​និយាយ​នេះ កុំ​ចោត​ថា​បក្ស​ប្រឆាំង ខ្ញុំ​មើលឃើញ​អស់លោក​ប៉ូលិស​ធំ​វិញ ចេញដំណើរ ឡាន​បើក​ផ្ដាច់​ព្រលឹង ម៉េច​មិន​គោរព​អា​ល្បឿន​ដែល​ដាក់​ឲ្យ​រាស្ត្រ 30/40 ផង​ទៅ​» នេះ​ជា​សំ​ណេ​រ​របស់​លោក​ជំទាវ ហ៊ុន ស៊ី​ណាត គឺជា​ប្អូនស្រី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា ។

ដោយឡែក​លោក ផែង វ​ណ្ណះ បាន​លើក​ឡើង​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្ទាល់ខ្លួន​នា​ថ្ងៃ​ទី​០៩ តុលា​នេះ​ថា «​ផ្លូវ​៦០​ម៉ែត្រ អោយ​បើក​តែ ៤០​គីឡូម៉ែត្រ ក្នុង​១​ម៉ោង ដឹង​តែ​មាន​គេ​ជេរ​ទៀត​ហើយ ! ផ្លូវ​ចេញពី​រាជធានី មិនមែន​ក្នុង​រាជធានី​ទេ តើ​អស់លោក​ណា ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​ដាក់​ស្លាក​កំណត់​ល្បឿន​នេះ ? មាន​ដែល​បើកភ្នែក បើក​ត្រចៀក ស្ដាប់​មហាជន​ខ្លះ​ទេ ?​» ។

សូម​ជម្រាប​ថា មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២០ យ៉ាង​ដូច្នេះ​ថា ៖«​ដោយ​ប្រឈម​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ កើត​មាន​ជា​ញឹកញាប់​ដោយ​ការ​បើកបរ​លឿន លើ​ដង​មហាវិថី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ចាប់ពី​ផ្លូវ​លេខ ២៧១ ដល់​ផ្លូវជាតិ​លេខ ២ ចាប់ពី​ពេល​នេះ​តទៅ មហាវិថី​នេះ ត្រូវ​បាន​កំណត់​ល្បឿន​យានយន្ត​បើកបរ​មិន​អោយ​លើស ៤០​គ​.​ម​ក្នុង​១​ម៉ោង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ