ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តពោធិ៍សាត់កំពុងរងការ​វាយ​ប្រហារ​​​ជំនន់ទឹក​ភ្លៀង​

3 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​៖ គិតត្រឹម​​ថ្ងៃ​ទី​០៩ តុលា​​ ​នេះ ខេត្តពោធិ៍សាត់​បាន​ទទួល​រង​ជំនន់​ទឹក​ភ្លៀង​ជា​លើក​ទី​២ បណ្ដាល​ឲ្យ​លិចលង់​តំបន់​មួយ​ចំនួន​ក្នុងស្រុក​វាល​វែង ស្រុក​ភ្នំក្រវាញ ក្រុង​ពោធិ៍សាត់ និង​ស្រុក​កណ្ដៀង ដែល​នៅ​តាម​បណ្ដោយ​ដងស្ទឹង​ពោធិ៍​សាត់​។…

ខេត្តពោធិ៍សាត់​៖ គិតត្រឹម​​ថ្ងៃ​ទី​០៩ តុលា​​ ​នេះ ខេត្តពោធិ៍សាត់​បាន​ទទួល​រង​ជំនន់​ទឹក​ភ្លៀង​ជា​លើក​ទី​២ បណ្ដាល​ឲ្យ​លិចលង់​តំបន់​មួយ​ចំនួន​ក្នុងស្រុក​វាល​វែង ស្រុក​ភ្នំក្រវាញ ក្រុង​ពោធិ៍សាត់ និង​ស្រុក​កណ្ដៀង ដែល​នៅ​តាម​បណ្ដោយ​ដងស្ទឹង​ពោធិ៍​សាត់​។

ស្រុក​ភ្នំក្រវាញ​លិច​ផ្លូវជាតិ​លេខ​៥៥​​ចំនួន​០២​កន្លែង​ ក្នុង​ឃុំ​សំរោង និង​លិច​ទំនប់​បង្ហៀរ​កាត់​ស្ទឹង​អា​រ៉ៃ​ក្នុង​ឃុំរ​កាត​មួយ​កន្លែង​ទៀត មិន​អាច​ឲ្យ​អ្នកដំណើរ​ឆ្លងកាត់​បាន​នោះ​ទេ លុះត្រាតែ​រង់ចាំ​ទឹក​ស្រក​សិន​។ ក្រុង​ពោធិ៍សាត់​ហៀរ​លើ​ខឿន​មាត់​ស្ទឹង​ខាង​មុខ​សាលា​ខេត្ត ខាង​មុខ​មន្ទីរពេទ្យ ចូល​កោះ​សំពៅ​មាស លិច​ផ្លូវ​គ្រួ​ស​ក្រហម សាលារៀន និង​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​នៅ​តាម​ខ្នង​ប្រឡាយ មាត់​ស្ទឹង និង​ជាយ​ៗ​ក្រុង​។ ស្រុក​ណ្ដៀ​ង​ហូរ​ចាក់​សាលា​បឋម​សិក្សា​ពោធិ៍​កំបោរ ហៀរ​លើ​ផ្លូវ​គ្រប់​ទីកន្លែង និង​មាន​កាត់​ផ្ដាច់​ផ្លូវថ្នល់​មួយ​ចំនួន​ផង​ដែរ​។ ចំណែក​ស្រុក​វាល​វែង​មិនជា​បញ្ហា​ប៉ុន្មាន​នោះ​ទេ ដោយសារ​នៅ​តំបន់​ភ្នំ ទឹក​លិច​ផ្លូវ​តែ​ពេល​កំពុង​ភ្លៀង​ប៉ុណ្ណោះ លុះ​ពីរ​បី​ម៉ោង​ក្រោយមក​ទឹកនឹង​ហូរ​មក​ផ្នែក​ខាងក្រោម​អស់ហើយ​។

ទឹកស្ទឹង​ពោធិ៍សាត់​បាន​ចាប់ផ្ដើម​ឡើង​យ៉ាង​គំហក់​ពី​ម៉ោង​០៨​ព្រឹក រហូត​បែក​វាល​លិច​ស្រែ​ស្រូវ ផលដំណាំ ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​មួយ​ចំនួន ។ ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​ឯកឧត្តម​បណ្ឌិត ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​ចលនា​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្អូន​ៗ​យុវជន​គ្រប់​អង្គភាព បែងចែក​កម្លាំង​គ្នា​ចុះ​អន្ដរាគមន៍ ជួយ​ទប់ទឹក ជន្លៀស​រក​ទីទួល​សុវត្ថិភាព និង​នាំ​យក​ស្បៀង​ទៅ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​លិចលង់​គ្រប់​ទីកន្លែង​។​

តាម​ការ​ផ្ដល់​ព័ត៌មាន​ពី​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​ពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បាន​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​រួច​មក​ឃើញ​ថា មាន​ភ្លៀង​ធ្លាក់​ពី​តំបន់​ជួរ​ភ្នំក្រវាញ ស្ទឹងធំ និង​ស្ទឹង​អា​រ៉ៃ​ក្នុង​កម្រិត​ខ្ពស់ មក​លើ​ដងស្ទឹង​ពោធិ៍សាត់​។​ឥទ្ធិពល​នៃ​ស្ទឹង​ខាងលើ​នេះ នឹង​ធ្វើ​ឲ្យ​ទឹកស្ទឹង​ពោធិ៍សាត់​មាន​សន្ទុះ​កើន​ឡើងជា​បន្តបន្ទាប់ អាច​បង្ក​ឲ្យ​មាន​ទឹកជំនន់​នៅ​ក្នុង​ខេត្តពោធិ៍សាត់ ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ជាយថាហេតុ​។

លុះ​នៅ​ថ្ងៃ​ទី​០៩​ខែតុលា​ឆ្នាំ​២០២០​នេះ ស្ថានភាព​ទឹកស្ទឹង​ពោធិ៍សាត់​មាន​កម្ពស់​ទឹក កើនឡើង​ក្នុង​កម្រិត​មួយ​ដែល​ត្រូវ​ប្រកាស​អាសន្ន​តែ​ម្ដង​។ លោក កែវ វ័យ ឲ្យ​ដឹង​ទៀត​ថា ប៉ុន្មាន​ថ្ងៃនេះ​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា​រហូត ទាំង​នៅ​តំបន់​ភ្នំ ទាំង​នៅ​តាម​បណ្ដា​ស្រុក ក៍​ដូច​ក្នុង​ទីរួមខេត្ត និង​នៅ​តែ​បន្ត​ភ្លៀង​ទៀត​មក​ដល់​ថ្ងៃនេះ អាច​ទឹកជំនន់​បន្ត​ដល់​ថ្ងៃស្អែក​ឫ​ខានស្អែក​ទៀត ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​គ្រប់ពេលវេលា ៕

អត្ថបទសរសេរ ដោយ