ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធានការ​របស់​រដ្ឋាភិបាល​លើ​វិស័យ​ឯកជន​ជួយ​ឲ្យ​ផល​ប៉ះពាល់​មួយ​ចំនួន​កាត់​បន្ថយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​បញ្ជាក់​ពី​ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​បានអោយ​ដឹង​ថា ដោយសារ​តែ មាន​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​លើ​ការ​ជួយ​វិស័យ​ឯកជន បាន​ជួយ​អោយ​វិស័យ​ធនាគារ​នៅ​កម្ពុជា​កាត់​បន្ថយ​នូវ​ផល​ប៉ះពាល់​មួយ​ចំនួន​ផង​ដែរ​នេះ ។ លោក​បណ្ឌិត អ៊ិ​ន ចាន់​នី​ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​បញ្ជាក់​ពី​ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​បានអោយ​ដឹង​ថា ដោយសារ​តែ មាន​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​លើ​ការ​ជួយ​វិស័យ​ឯកជន បាន​ជួយ​អោយ​វិស័យ​ធនាគារ​នៅ​កម្ពុជា​កាត់​បន្ថយ​នូវ​ផល​ប៉ះពាល់​មួយ​ចំនួន​ផង​ដែរ​នេះ ។

លោក​បណ្ឌិត អ៊ិ​ន ចាន់​នី​ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា គ្រប់​វិស័យ​ទាំងអស់​លើ​សកលលោក​សុទ្ធតែ​មាន​ផល​ប៉ះពាល់​ពី​កូ​វី​ដ​១៩ ក៏​ប៉ុន្តែ​សម្រាប់​វិស័យ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​បាន​កាត់​បន្ថយ​នូវ​ការ​ប៉ះពាល់​មួយ​ចំនួន ដោយសា​តែ​មាន​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ជួយ​វិស័យ​ទាំងនោះ ។

លោក​បាន​បន្ត​ថា « សម្រាប់​វិស័យ​ធនាគារ រដ្ឋាភិបាល​តាម​រយៈ​ធនាគារជាតិ​នៃ​កម្ពុជា បាន​ចេញ​ប្រកាស និង​សារា​ចរណ៍​ណែនាំ​ច្រើន ដើម្បី​អោយ​ធនាគារ​អាច​បន្ត​បម្រើ​អតិថិជន​របស់​ខ្លួនឯង​បាន​ដោយ​មិន​មាន​ផល​ប៉ះពាល់​ច្រើន ដូច​ជា​អនុ​បាត​ទាក់ទង​ជាមួយនឹង​ទុនបម្រុង និង​ច្បាប់​ទាក់ទង​ជាមួយនឹង​ពន្ធ​កាត់​ទុកជា​ដើម » ។

លោក​បាន​បន្ថែម​ទៀត​ថា ដោយសារ​តែ​ប្រកាស​និង​សារា​ចរណ៍​ជា​ច្រើន​របស់​រដ្ឋាភិបាល បាន​ធ្វើ​អោយ​ផល​ប៉ះពាល់​មាន​តិច ទាំង​ស្ថាប័ន​អោយ​ខ្ចី​និង​អតិថិជន​របស់​ស្ថាប័ន ។ ម្យ៉ាងទៀត​ធនាគារ​នៃ​កម្ពុជា ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​ក៏​បាន​ជំរុញ​អោយ​ធនាគារ​រៀបចំ​ឥណទាន​ឡើង​វិញ ដែល​ធ្វើ​អោយ​អតិថិជន​ដែល​ខ្ចីប្រាក់​អាច​មាន​លទ្ធភាព​ក្នុង​ការ​សង​ត្រលប់​មក​កាន់​ធនាគារ​ដែល​ខ្លួន​ខ្ចី​នោះ​វិញ ។ គិត​ត្រឹម​ខែសីហា ឆ្នាំ ២០២០ ធនាគារ​នៅ​កម្ពុជា​ទាំងអស់​បាន​រៀបចំ​ឥណទាន​ឡើង​វិញ​តាម​សំណើរ​របស់​អតិថិជន​មាន​ចំនួន​២៧​ម៉ឺន​អតិថិជន គិត​ជា​ទឹកប្រាក់​៣៦០០​លាន​ដុល្លារ​អា​មេ​រិ​ក ឬ​ស្មើនឹង​១២​ភាគរយ​នៃ​សមតុល្យ​ឥណទាន ។

លោក​បណ្ឌិត​អ៊ិ​ន ចាន់​នី​បាន​បន្ថែម​ថា ទោះបីជា​កម្ពុជា​ជួបនឹង​វិបត្តិ​យ៉ាងនេះ​ក្ដី សម្រាប់​បណ្ដា​ធនាគារ​ទាំងអស់​នៅ​កម្ពុជា​នៅ​តែ​ទទួល​បាន​ប្រាក់​ចំនេញ​របស់​ខ្លួន​ដដែល ក៏​ប៉ុន្តែ​ទំហំ​នៃ​ការ​ប៉ះពាល់​ទៅ​លើ​ប្រាក់​ចំណេញ​នៅ​តែ​មាន​សម្រាប់​បណ្ដា​ធនាគារ​នានា​ក្នុង​ប្រទេស​កម្ពុជា​ដូច​ជា​លើ​ពិភពលោក​ទាំងមូល​ផង​ដែរ ។

បើ​តាម​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានអោយ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​ជុំ​ទី​៦​ហើយ ក្នុង​គោលបំណង បន្ត​ទ្រទ្រង់​និង​ស្ដារ​អាជីវក​កម្ម និង​ធុរកិច្ច​អោយ​ងើបឡើង ។

យោង​តាម​របាយការណ៍​របស់​ធនាគារពិភពលោក ប្រចាំ​កម្ពុជា កាលពី​ពេល​ថ្មី​ៗ​នេះ បាន​កោតសរសើរ​ដល់​កម្ពុជា ក្នុង​ការ​ដាក់​ចេញ​វិធានការ​ទប់ស្កាត់​និង​ជួយ​ដល់​វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​របស់​ខ្លួន ដែល​ការណ៍​នេះ បាន​ជួយ​ដល់​កម្ពុជា ក្នុង​ការ​ទប់ស្កាត់​បាន​នូវ​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ក្នុង​នោះ ។

ដោយឡែក​ធនាគារអភិវឌ្ឍន៍អាស៊ី​ក៏​បាន​ព្យាករ​ពី​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ ២០២០​នេះ​ផង​ដែរ ។​កាលពី​អំឡុង​ពាក់កណ្ដាល​ឆ្នាំ ធនាគារ​នេះ​បាន​ព្យាករ​ថា​សេដ្ឋកិច្ច​អាច​ធ្លាក់​ចុះ​ជា​អវិជ្ជមាន​រហូត​ដល់​ដក​៥,៥​ភាគរយ ហើយ​ថ្មី​ៗ​នេះ​បាន​ព្យាករ​ឡើង​វិញ​មក​នៅ​ត្រឹម​ដក​៤​ភាគរយ​ប៉ុណ្ណោះ ។

យ៉ាងណា​ក្ដី​ស្ថាប័ន​ធនាគារ​អន្តរជាតិ​ទាំង​ពីរ ក៏​មាន​សុ​ទិ​ដ្ឋ​និយម​ចំពោះ​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ ២០២១ ដោយ​រំពឹង​ថា​នឹង​មាន​កំណើន​ជា​វិជ្ជមាន​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ