ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

MV ថ្មីបទ បុណ្យកឋិនទាន របស់ ខេមរៈ សិរីមន្ត និង ឱក សុគន្ធកញ្ញា ទាក់អារម្មណ៍ប្លែកភ្នែកខ្លាំង (វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ វីដេអូចម្រៀងថ្មី បទ «បុណ្យកឋិនទាន» ពីកំពូលតារាចម្រៀងប្រុសស្រីប្រចាំប្រទេសគឺ លោក ខេមរៈ សិរីមន្ត និងអ្នកនាង…

រាជធានីភ្នំពេញ ៖ វីដេអូចម្រៀងថ្មី បទ «បុណ្យកឋិនទាន» ពីកំពូលតារាចម្រៀងប្រុសស្រីប្រចាំប្រទេសគឺ លោក ខេមរៈ សិរីមន្ត និងអ្នកនាង ឱក សុគន្ធកញ្ញា ដែលទើបតែចេញក្តៅៗព្រឹកមិញនេះ នៅលើផេកផ្លូវការរបស់ ផលិតកម្មរស្មីហង្សមាស ពិតជាប្លែកភ្នែក ទាក់អារម្មណ៍ ពីរោះរណ្តំចិត្តតែម្តង ។

This image has an empty alt attribute; its file name is 606055a31047bb4c57bbc6cdf525f5be-1024x683.jpg

ក្រោយពីបានទស្សនា និងស្តាប់ MV បទ «បុណ្យកឋិនទាន» នេះរួចហើយ គឺទឹកដមសំឡេងពិតជាពីរោះស្រទន់ជក់ចិត្តដិតអារម្មណ៍ខ្លាំងតែម្តងពីតារាចម្រៀងល្បីឈ្មោះទាំងពីររូបនេះ ហើយរាល់កាយវិការ និងសកម្មភាពសម្តែងនៅក្នុង MV នេះទៀតសោធមើលទៅរស់រវើកគួរឱ្យចង់ទស្សនាត្រូវចំទម្រង់ប្រពៃណីខ្មែរ ។

This image has an empty alt attribute; its file name is fd739ce6be3dee47b383d0741d9fff9f-1024x576.png

ជាងនេះទៅទៀតនោះ ជាមួយគុណភាពរូបភាពភ្លឺច្បាស់ត្រជាក់ភ្នែកបែបនេះ គឺមានតែផលិតកម្មរស្មីហង្សមាស តែមួយគត់ដែលអាចផលិតបទចម្រៀងបែបប្រពៃណីត្រូវចំក្បួនខ្នាត និងមានគុណភាពល្អបែបនេះ ហើយពិតជាគួរឲ្យស្ញើចសរសើរផងដែរដែលផលិតកម្មមួយនេះតែងតែប្រកាន់ខ្ជាប់ នូវការផលិតបទច្រៀងបែបប្រពៃណីទៅតាមរៀងរាល់បុណ្យជាតិធំៗ មិនដែលរំលងឡើយតាំងពីដើមមក ។

This image has an empty alt attribute; its file name is b6f98460e731efe10d0b860834388c97-1024x576.png

សម្រាប់រដូវកាលបុណ្យកឋិនទានឆ្នាំ ២០២០ នេះ ផលិតកម្មរស្មីហង្សមាស បានសម្រឹតសម្រាំងផលិតបទចម្រៀងប្រពៃណីខ្មែរដើម្បីអបអរពីបុណ្យកឋិនទានជាពិសេសតែម្តងដែលមានការប្រមូលផ្តុំដោយសិល្បករច្រើនជំនាន់គ្រប់ទម្រង់រាប់រយនាក់មកជុំគ្នាតែម្តង ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ