ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ជជុះ​នៅ​ចិន​កំពុង​ពេញ​និយម ខណៈ​ការ​លក់​កើនឡើង

9 ឆ្នាំ មុន

ប៉េ​កាំ​ង ៖ រថយន្ត​ជជុះ​កំពុង​មានការ​កើនឡើង​នូវ​ប្រជាប្រិយភាព​ក៏​ដូច​ជា​ការ​ពេញ​និយម​ប្រើប្រាស់​កាន់តែ​ច្រើន​នៅ​ក្នុង​ប្រទេស​ចិន ជាមួយ​បរិមាណ​លក់​បាន​៦,០៥​លាន​គ្រឿង​កាលពី​ឆ្នាំ

ប៉េ​កាំ​ង ៖ រថយន្ត​ជជុះ​កំពុង​មានការ​កើនឡើង​នូវ​ប្រជាប្រិយភាព​ក៏​ដូច​ជា​ការ​ពេញ​និយម​ប្រើប្រាស់​កាន់តែ​ច្រើន​នៅ​ក្នុង​ប្រទេស​ចិន ជាមួយ​បរិមាណ​លក់​បាន​៦,០៥​លាន​គ្រឿង​កាលពី​ឆ្នាំទៅ​កើន​១៦,៣%​ធៀប​នឹង​ឆ្នាំ​២០១៣ ។

តាម​ទិន្នន័យ​ចេញផ្សាយ​ដោយ​សមាគម​ពាណិជ្ជកម្ម​រថយន្ត​នៅ​ចិន បើ​ធ្វើការ​ប្រៀបធៀប​ទីផ្សារ​រថយន្ត​ថ្មី​មានកំណើត​លក់​ត្រឹមតែ​៦,៨៦%​ប៉ុណ្ណោះ ។ ប៉ុន្តែ​រថយន្ត​ជជុះ​វិញ​នឹង​ប្រហែលជា​កើនឡើង​លឿន​ជាង​មុន​ទៅ​ទៀត ឆ្នាំ​នេះ​ដោយ​គេ​រំពឹង​ថា​នឹង​សម្រេច​បាន​នូវ​អត្រា​លក់​ចំនួន​១១​លាន​គ្រឿង​ឯណោះ ។

ក្នុង​ឆ្នាំ​២០១៣ ការ​លក់​រថយន្ត​ជជុះ​នៅ​ទីផ្សារ​ចិន គឺ​មាន​បរិមាណ​ច្រើន​ជាង​២​ដង​នៃ​រថយន្ត​ថ្មី​នៅ​សហរដ្ឋអាមេរិក និង​អឺរ៉ុប ។ រីឯ​ក្នុង​ទីផ្សារ​ចិន​នេះ​ដូច​គ្នា​ការ​លក់​រថយន្ត​ជជុះ​ស្ថិត​នៅ​ក្រោម​១​ភាគ​៣ នៃ​ការ​លក់​រថយន្ត​ថ្មី ៕